TAG
ប៉ែន អ៊ាន
ទីប្រឹក្សានាយករដ្ឋមន្ត្រីស្នើក្រសួងមហាផ្ទៃចាត់វិធានការមន្ត្រីយកដីពលរដ្ឋនិងដីរដ្ឋនៅមណ្ឌលគិរី
ទីប្រឹក្សារបស់លោក ហ៊ុន សែន ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យពិនិត្យមើលអភិបាលស្រុកអូររាំង និងមន្ត្រីមួយចំនួនទៀតនៅខេត្តមណ្ឌលគិរី ដែលបានប្រើអំណាចរបស់ខ្លួនគំរាមកំហែងយកដីជនជាតិដើមភាគតិច និងដីរដ្ឋធ្វើជាកម្មសិទ្ធិដើម្បីយកទៅលក់បន្តឱ្យឈ្មួញ។
ក្នុងលិខិតអន្តរាគមន៍របស់លោក ប៉ែន អ៊ាន ដែលជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន ដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលទើបត្រូវបានផ្សព្វផ្សាយឱ្យដឹងថា...