40.9 C
Phnom Penh

TAG

ប៉ោ ភក្តិ

លោក ស ខេង បញ្ជា​ឱ្យ​ចាប់​និង​បណ្ដេញ​ជនជាតិ​ណា​ដែល​ចូល​កម្ពុជា​ដោយ​ខុសច្បាប់

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​កងកម្លាំង​តាម​ព្រំដែន​ឱ្យ​ចាប់ និង​បណ្ដេញ​ជនជាតិ​បរទេស​ណា​ដែល​បាន​ឆ្លងដែន​ចូល​កម្ពុជា​ដោយ​គ្មាន​លិខិត​ស្នាម ឬ​ស្នាក់នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ចេញពី​កម្ពុជា ហើយ​មិន​ត្រូវ​ទុក​បញ្ហា​នេះ​ឲ្យ​គរ​ពិបាក​ដោះស្រាយ​ទៀត​នោះ​ទេ។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ លោក ស ខេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជាច្រើន​ថា មន្ត្រី​សមត្ថកិច្ច​អន្តោប្រវេសន៍​ត្រូវតែ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ម៉ត់ចត់ និង​ម៉ឺងម៉ាត់ ដោយ​មិន​ទុក​ឲ្យ​មាន​អ្នក​ដែល​ចូល​មក​រស់នៅ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ លោក ស ខេង អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​អនុវត្ត​ការងារ​ដកហូត​ឯកសារ​ខុសច្បាប់​ដែល​កាន់កាប់​ដោយ​មិន​ប្រក្រតី​ពី​ជនបរទេស​ដោយ​ជោគជ័យ។ ករណី​នេះ​លោក​ថា...

អ្នក​តស៊ូ​មតិ​យល់ស្រប​ចំពោះ​ការ​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​មក​នៅ​លើ​គោក

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ឯកភាព​នូវ​គោលការណ៍​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទូក​ក្នុង​បឹង​ទន្លេសាប មក​រស់នៅ​លើ​គោក ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ស្រប​តាម​គោលការណ៍​សកល​ស្ដីពី​សិទ្ធិ​ជន​អន្តោប្រវេសន៍។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ មីនា ថា ការ​ផ្លាស់​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប មក​រស់​នៅ​លើ​គោក គឺជា​គោលការណ៍​ល្អ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ ឬ​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងនោះ​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​បន្ត​ទៀត ឬ​ត្រូវ​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទី​បី។ នេះ គឺជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។ លោក ទូច វិបុល លើក​ជា​សំណួរ​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ...

លោក ស ខេង៖ ប្រទេស​ខ្លះ​មិន​ទទួលយក​អ្នកទោស​ជា​ជនជាតិ​ខ្លួន​ដែល​កម្ពុជា​បញ្ជូន​ទៅវិញ​ទេ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ប្រទេស​មួយ​ចំនួន​មិន​ទទួលយក​អ្នកទោស​ដែល​ជា​ជនជាតិ​របស់​ខ្លួន​ឡើយ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ហើយ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅវិញ ដែល​ករណី​នេះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​ផ្នែក​ទៀត​ដល់​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ពុធ ទី​៩ មីនា នេះ លោក ស ខេង បាន​ថ្លែង​ថា មាន​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប៉ុណ្ណោះ​ដែល​សហការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ទទួល​យក​អ្នកទោស​ជា​ជនជាតិ​របស់​ខ្លួន​វិញ ហើយ​បន្ត​យក​ទៅ​អនុវត្ត​ទោស​នៅ​ប្រទេស​ចិន ក្រោយ​បញ្ចប់​ការ​បំពេញ​បែបបទ​នៅ​កម្ពុជា។ ចំណែក​ប្រទេស​ខ្លះ លោក...

មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ថា​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​ខ្លួន​ទៅ​ស្រុក​កំណើត​វិញ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ហើយ​ករណី​នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិនព្រម​ទទួលយក​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។ ប្រភព​ដដែល​បន្ត​ថា បញ្ហា​ប្រឈម​មួយ​ទៀត​នោះ មិន​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ផុត​កំណត់​ទិដ្ឋាការ រួម​ទាំង​ការ​ចាប់​បញ្ជូន​ជនបរទេស​ខុសច្បាប់...

Latest news