28 C
Phnom Penh

TAG

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អឹងវិន (Tsai Ing-wen)

ប្រតិភូ​អន្តរជាតិ​កាន់តែ​ច្រើន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ធ្វើ​ឱ្យ​ចិន​កាន់តែ​ចាញ់​ប្រៀប​ជម្លោះ​ការទូត​ជាមួយ​តៃវ៉ាន់

នៅ​រយៈពេល​ចុងក្រោយ​នេះ ប្រតិភូ​បរទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​ការ​លើក​ទឹកចិត្ត​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ដែនដី​កោះ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើត​មួយ​នេះ ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ និង​សកម្មភាព​យោធា​របស់​ចិន ដែល​មាន​ផែនការ​លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់​យក​មក​នៅ​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន។ ដោយ​មើល​ឃើញ​ថា​តៃវ៉ាន់ ដែល​ជា​ដែនដី​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​ហ៊ាន​ប្រឈមមុខ​នឹង​សម្ពាធ​ពី​សំណាក់​កងទ័ព​មហាយក្ស​ចិន សហគមន៍​អន្តរជាតិ ភាគច្រើន​ជា​ប្រទេស​ប្រជាធិបតេយ្យ បាន​ពង្រីក​ចំណង​ការទូត និង​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​កាន់តែ​កើន​ឡើង ទោះ​ជា​ក្រុង​ប៉េកាំង​ថ្កោលទោស​ប្រទេស​ទាំងនោះ​ក៏ដោយ។ ជាក់ស្ដែង សមាជិក​សភា​អាមេរិក​បាន​មក​ធ្វើ​ទស្សនកិច្ច​ដល់​ទី​ពីរ​ដង​នៅ​លើ​ដែន​កោះ​មួយ​នេះ ហើយ​ជាបន្តបន្ទាប់​ក៏​មាន​ទស្សនកិច្ច​នៃ​មន្ត្រី​ជាន់ខ្ពស់​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​រដ្ឋសភា រហូត​មាន​ប្រធានាធិបតី​ទៀត​ផង។ ជា​ការ​កត់សម្គាល់ ប្រទេស​នៅ​អឺរ៉ុប មាន​សន្ទុះ​ខ្លាំង​ជាងគេ ជាពិសេស​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិច​នៃ​អឺរ៉ុប​ខាងកើត និង​ប្រតិភូ​សភា​អឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន...

តៃវ៉ាន់​ពង្រីក​ការ​ហ្វឹកហ្វឺន​កងទ័ព​បម្រុង​ក្នុង​ស្ថានភាព​ត្រៀម​សង្គ្រាម​លុកលុយ​ពី​ចិន

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២ ខែ​វិច្ឆិកា នេះ​ថា ក្រសួង​នឹង​ជំរុញ​ការ​ហ្វឹកហ្វឺន​កងទ័ព​បម្រុង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដែល​រួម​ទាំង​ការ​ពង្រីក​ការ​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ និង​បាញ់ ខណៈ​ចិន​បាន​បង្កើន​សកម្មភាព​យោធា​នានា​នៅ​ជិត​ដែន​កោះ​មួយ​នេះ​កាន់តែ​ខ្លាំង។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Strait Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា។ កោះ​តៃវ៉ាន់​ដែល​បាន​ផ្ដាច់​ខ្លួន​ពី​ចិន​ប៉េកាំង​តាំងពី​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ ត្រូវ​បាន​បក្ស​កុម្មុយនីស្ត​ចិន​អះអាង​ប្រាប់​ពិភពលោក​ថា ជា​អាណាខេត្ត​មួយ​របស់​ចិន ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។ ភាព​តានតឹង​រវាង​ដែន​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ចិន​បាន​ព្យាយាម​បង្កើន​សម្ពាធ​យោធា​គាបសង្កត់​តៃវ៉ាន់​ខ្លាំង​ឡើងៗ។ សកម្មភាព​យោធា​របស់​កងទ័ព​អាកាស​ចិន គឺ​ការ​បញ្ចេញ​យន្តហោះ​រាប់​សិប​គ្រឿង​ម្ដងៗ​ឱ្យ​ហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់។ រយៈពេល ២​ថ្ងៃ​មក​នេះ...

ប្រធានាធិបតី​អាមេរិក​សន្យា​ការពារ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​ចូល​ឈ្លានពាន

នៅ​ទីបំផុត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រេច​ចិត្ត​ជា​ឯកតោភាគី​ដោយ​សន្យា​ថា​នឹង​លើក​ទ័ព​ធ្វើ​អន្តរាគមន៍​ជួយ​ដែន​កោះ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​ចូល​ឈ្លានពាន​ដែន​កោះ​មួយ​នេះ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ឬ​ទេ បើ​ចិន​វាយប្រហារ? ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ឆ្លើយ​ថា អាមេរិក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់​ហើយ គឺ​មិន​ងាករេ​ឡើយ។ សំណួរ​របស់​អ្នក​សារព័ត៌មាន​សួរ​ទៅ​ប្រធានាធិបតី​អាមេរិក គឺ​ស្រប​ពេល​កងទ័ព​ចិន បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។ បើ​តាម​បណ្ដាញ​ព័ត៌មាន​អាមេរិក Fox News ផ្សាយ​នៅ​ថ្ងៃ​ទី​២២ តុលា លោក បៃដិន មាន​ប្រសាសន៍​ថា...

តៃវ៉ាន់​ព្រមាន​វាយប្រហារ​លើ​ចិន បើ​កងទ័ព​ចិន​មក​កៀក​នឹង​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់

រយៈពេល​ជិត ២​សប្ដាហ៍​មក​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ១៥២​គ្រឿង ឱ្យ​ហោះ​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែន​ការពារ​អាកាស​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មេដឹកនាំ​ដែន​កោះ​នេះ​ប្រកាស​ប្រាប់​ពិភពលោក​ថា ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន មក​លើ​តៃវ៉ាន់​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ពេលនេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សង្គ្រាម​វោហារសាស្ត្រ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន។ លោក ស៊ី បាន​ប្រាប់​ទៅ​តៃវ៉ាន់​ឱ្យ​រៀបចំ​ខ្លួន​ឲ្យ​ហើយ​ទៅ​ដើម្បី​មក​រស់នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង ដែល​លោក​ថា​គឺជា​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ជាមួយ​កោះ​តៃវ៉ាន់​យ៉ាង​ពេញលេញ​ដោយ​សន្តិវិធី។ ប៉ុន្តែ​ការ​ចុះចាញ់ ឬ​ចុះញ៉ម​ដោយ​ស្ម័គ្រចិត្ត​របស់​តៃវ៉ាន់ មើល​ទៅ​ដូចជា​មិន​ទៅ​រួច​ទេ​សម្រាប់​មេដឹកនាំ​តៃវ៉ាន់​ស្ត្រី​ខ្លាំង​រូប​នេះ។ អ្នកស្រី​បាន​ទាត់​ចោល​គំនិត​របស់​លោក...

ស្ត្រី​ជើង​ខ្លាំង​តៃវ៉ាន់​សច្ចា​មិន​ឱន​ក្បាល​ទៅ​ជ្រក​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ក្រុង​ប៉េកាំង

ចំណែក​ពី​កោះ​តៃវ៉ាន់​ឯណោះ​វិញ អ្នកស្រី​ប្រធានាធិបតី​ដែន​កោះ​នេះ​ប្រកាស​មិន​ឱន​ក្បាល​ក្រោម​ចិន​ដាច់ខាត ដោយ​ទាត់​ចោល​ការ​ស្នើសុំ​បង្រួបបង្រួម​ពី​ប្រធានាធិបតី​ចិន។ ដែនដី​ពីរ​ដែល​មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដូច​គ្នា សាច់ឈាម​តែ​មួយ កំពុង​ប្រារព្ធ​ទិវា​ជាតិ​មួយ​យ៉ាង​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០២១ នេះ ដោយ​ផ្ញើ​សារ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​ទៅវិញ​ទៅមក។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ដែនដី​នេះ​ឱ្យ​ទទួល​យក​ផ្លូវ​ដើរ​មួយ​ដែល​គ្មាន​ប្រជាធិបតេយ្យ​សេរីភាព​នោះ​ទេ។ នេះ​ជា​សារ​ដែល​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន តប​ទៅកាន់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ដែល​បាន​សច្ចា​ធ្វើការ​បង្រួបបង្រួម​ដោយ​សន្តិភាព​ជាមួយ​តៃវ៉ាន់ ដោយ​មិន​បញ្ជាក់​ធ្ងន់ៗ​ដូច​មុន​ថា​ប្រើ​កម្លាំង​ទ័ព​នោះ​ទេ។ ប៉ុន្តែ​គេ​អាច​សម្គាល់​ទឹកមុខ និង​ភាសា​របស់​លោក ស៊ី គឺ​នៅតែ​ខឹង​អ្នកស្រី សាយ អ៊ឹងវិន ដែល​ហ៊ាន​លើកឡើង​ថា...

អាមេរិក​ប្រាប់​ចិន​ថា​កុំ​ប្រៀបធៀប​តៃវ៉ាន់​ទៅ​នឹង​អាហ្វហ្គានីស្ថាន គឺ​ចិន​មើល​អាមេរិក​និង​តៃវ៉ាន់​ខុស​ហើយ

ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នាំ​ឱ្យ​ប្រទេស​ឥស្លាម​មួយ​នេះ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន លើក​មក​ធ្វើ​ការ​វិភាគ និង​វាយ​បន្ថោក​អាមេរិក ដោយ​ចំអក​ដាក់​កោះ​តៃវ៉ាន់​ថា​កុំ​ទុក​ចិត្ត​អាមេរិក​ខ្លាំង​ពេក ប្រយ័ត្ន​ដូច​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​ចាញ់​សង្គ្រាម​ពួក​តាលីបង់។ កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ចំអក​តៃវ៉ាន់​ថា ដល់​ពេល​ទាល់ច្រក គឺ​អាមេរិក​រត់​ចោល​សម្ពន្ធមិត្ត គឺ​មើល​អាហ្វហ្គានីស្ថាន​ទៅ។ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​អាមេរិក​គាំទ្រ ត្រូវ​បាន​កងទ័ព​តាលីបង់​វាយ​ដួល​រលំ​កាលពី​ថ្ងៃ​ទី​១៥ សីហា ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​រង​ការ​រិះគន់​ជា​ខ្លាំង​ដែល​នាំ​ឱ្យ​លោក​ប្រធានាធិបតី ចូ បៃដិន ប្រតិកម្ម​ជាហូរហែ​ទៅ​នឹង​មជ្ឈដ្ឋាន​ទាំងនោះ ដោយ​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​សម្ពន្ធមិត្ត​ឯទៀត ជាពិសេស​តៃវ៉ាន់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​គំរាម​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រទេស​ចិន។ ប្រធានាធិបតី​អាមេរិក លោក...

Latest news