29 C
Phnom Penh

TAG

ប្រាក់ឈ្នួល​កម្មករ

សម្ព័ន្ធ​សហជីព​ទាមទារ​ឲ្យ Naga World រក​ដំណោះស្រាយ​ករណី​បញ្ឈប់​បុគ្គលិក​ដោយ​ខុសច្បាប់

ក្រុម​អង្គការ​សមាគម និង​សម្ព័ន្ធ​សហជីព​ជាង ២០​អង្គភាព បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga world) ដែល​ប៉ុនប៉ង​រំលាយ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព និង​កាត់បន្ថយ​បុគ្គលិក​ជា​ប្រព័ន្ធ​ជាង ១៣០០​នាក់​ដោយ​អយុត្តិធម៌​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​បាន​រង​វិបត្តិ Covid-19។ អង្គការ​សមាគម​ទាំងនោះ បាន​ចាត់ទុក​ថា​ការ​ប៉ុនប៉ង​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងស្រុង។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ របស់​អង្គការ​សមាគម និង​សហជីព​ជាង ២០ នោះ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ តំណាង​ក្រុមហ៊ុន...

ក្រុម​សហជីព៖ ការ​ដំឡើង​ប្រាក់ឈ្នួល​២​ដុល្លារ​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ

ក្រុម​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​ជាច្រើន បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដល់​កម្មករ​និយោជិត ថា​ជា​ចំនួន​ទឹកប្រាក់​ដែល​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ។ ការ​លើកឡើង​របស់​តំណាង​សហជីព​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ។ តំណាង​ចលនា​សហជីព​ឯករាជ្យ​ជាច្រើន​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ត្រឹម ២​ដុល្លារ​នេះ មិន​អាច​ឱ្យ​ពួកគេ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ទេ ជាពិសេស​កម្មករ​និយោជិត​ដែល​មាន​សមាជិក​គ្រួសារ​ចាស់ជរា ដូចជា​ឪពុក​ម្តាយ ជាដើម ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បន្ត​ទៀត។ ប្រភព​ដដែល​អះអាង​ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​មាន​តម្លាភាព...

ភាគី​ពាក់ព័ន្ធ​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ចំនួន ២​ដុល្លារ​នៅ​ឆ្នាំ​២០២២

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ប្រាក់ឈ្នួល​កម្មករ​និយោជិត​ដំឡើង​បាន​តែ ២​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​កើន​ពី​ចំនួន ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២១ ដល់ ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២២។ ការ​ប្រកាស​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ជួប​ចរចា​ត្រីភាគី​ជា​លើក​ទី​ពីរ ដោយ​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ​ដោយ​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន ១៧​រូប តំណាង​ភាគី​និយោជក​ចំនួន ១៧​រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប។...

កម្មករ​រោងចក្រ​មួយ​ចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល ២១៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២

កម្មករ​កម្មការិនី​រោងចក្រ​មួយ​ចំនួន បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​ដល់​កម្មករ​ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ក្រោយ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា​កាលពី​សប្ដាហ៍​មុន។ បើ​តាម​គណនី​ឈ្មោះ សា រ៉ាន់ ឈ្មោះ Bora Yoem ឈ្មោះ Phal Dara បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ដោយ​ភ្ជាប់​ជាមួយ​រូបថត​ពួកគេ និង​បដា​ថា នៅ​ក្នុង​ឆ្នាំ​២០២២...

IDEA TALK៖ វិបត្តិ​ប្រាក់ឈ្នួល​របស់​កម្មករ​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «វិបត្តិ​ប្រាក់ឈ្នួល​របស់​កម្មករ​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩»។

Latest news