TAG
ប្រាជ្ញ ចន្ទ
គ.ជ.ប ព្យួរសមាសភាពទាំង៩រូបដើម្បីធានាតម្លាភាពនិងឯករាជភាពសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចព្យួរសមាសភាពប្រធាន អនុប្រធាន និងសមាជិករបស់ខ្លួនទាំង ៩រូប ដើម្បីធានានូវតម្លាភាព និងឯករាជភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៣ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ឧសភា នេះស្ដីពីការព្យួរសិទ្ធិប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា...
គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានអះអាងថា ថ្ងៃដំបូងដែលខ្លួនបើកឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃអង្គារ ទី១២ ពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសុទ្ធតែមានទស្សនៈដូចគ្នាពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងពលរដ្ឋនៅមូលដ្ឋាននេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់មានរយៈពេល ៥០ថ្ងៃ ដែលគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចែកជាបីដំណាក់កាល។ ក្នុងនោះ ១៥ថ្ងៃដំបូងគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា...
បក្សក្រៅរដ្ឋាភិបាល៖ ការជ្រើសរើសសមាសភាពប្រធានថ្មី គ.ជ.ប មិនអាចស្តែងចេញនូវភាពឯករាជរបស់គណៈកម្មាធិការនេះទេ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ដែលជ្រើសរើសចេញពីរដ្ឋសភាដែលដឹកនាំដោយបក្សតែមួយបែបនេះ មិនអាចធ្វើឲ្យមាននូវឯករាជភាពរបស់គណៈកម្មាធិការនេះបានទេ ប៉ុន្តែគ្រាន់តែជាការជ្រើសតាំងបង្គ្រប់កិច្ចប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលទើបតែនឹងលាលែងតំណែងកាលពីពេលថ្មីៗនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...
អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម...