TAG
ប្រាឌីព វ៉ាគ្លេ
UN សោកស្ដាយចំពោះតុលាការកម្ពុជាមិនបានរកយុត្តិធម៌ឱ្យគ្រួសារនិងជនរងគ្រោះដែលស្លាប់អំឡុងជាប់ឃុំ
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សោកស្ដាយដែលតុលាការកម្ពុជាមិនបានរកយុត្តិធម៌ឱ្យគ្រួសារ និងជនរងគ្រោះដែលបានស្លាប់ក្នុងអំឡុងពេលជាប់ឃុំក្នុងពន្ធនាគារ ទោះបីជាករណីស្លាប់របស់អ្នកជាប់ឃុំមួយចំនួន ត្រូវបានសង្ស័យថាមានការធ្វើទារុណកម្មបែបណាក៏ដោយ។
ការលើកឡើងនេះ នៅបន្ទាប់ពីការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បានជួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងបានពិភាក្សាគ្នាលើបញ្ហាបង្ការអំពើទារុណកម្ម។
ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកនាថ្ងៃចន្ទ ទី១៤ មីនា នេះថា កាលពីឆ្នាំមុន ពន្ធនាគារនៅកម្ពុជាមានចំនួនអ្នកជាប់ពន្ធនាគារច្រើនជាង ៣ដងនៃសមត្ថភាពដែលមាន ឬស្មើនឹង ៣៤៣%។ ប្រភពដដែលឲ្យដឹងថា កម្រិតនៃភាពឈឺចាប់ផ្នែកស្មារតី និងរាងកាយរបស់អ្នកជាប់ឃុំឃាំងដោយសារកន្លែងគេងមានសភាពចង្អៀតណែន...