35 C
Phnom Penh

TAG

ផាម មិញជីញ

បុរស​ខ្លាំង​កម្ពុជា​យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​បន្ត​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​ចប់

បុរស​ខ្លាំង លោក ហ៊ុន សែន យល់ព្រម​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក ក្នុង​ការ​បន្ត​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទាំងមូល​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ជា​តំបន់​ព្រំដែន​សន្តិភាព​ពេញលេញ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ប្រាប់​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក នូវ​លទ្ធផល​ផ្លែផ្កា​អំពី​កិច្ចការ​ជាច្រើន​ដែល​បាន​ធ្វើ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម គឺ​លោក ផាម មិញជីញ លើ​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី...

លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម និង​ឡាវ នៅ​ពាក់កណ្តាល​ខែ​កញ្ញា

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​លាវ (ឡាវ) នា​ពាក់កណ្តាល​ខែ​កញ្ញា នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រធាន​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន...

វៀតណាម​ស្នើ​កម្ពុជា​បន្ត​ជួយ​ជនជាតិ​ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​ទទួល​បាន​ការ​រៀនសូត្រ

នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា និង​យកចិត្ត​ទុកដាក់​ជួយ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​រៀនសូត្រ និង​បំពេញ​ការងារ​នៅ​កម្ពុជា​ឲ្យ​បាន​ងាយស្រួល។ ការ​បន្ត​ស្នើ​ជា​ថ្មី​ទៀត​នេះ បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ជាមួយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២។ សារព័ត៌មាន​វៀតណាម ឈ្មោះ Quan Doi Nhan...

លោក ហ៊ុន សែន ឯកភាព​គ្នា​ជាមួយ​វៀតណាម​បោះ​បង្ហើយ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​ឈ្លានពាន​វៀតណាម​លើក​បន្តុប បាន​ឯកភាព​គ្នា​ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញ​ឲ្យ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ទៀត​ឱ្យ​ឆាប់​ចប់ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ បុរស​ខ្លាំង​រណប​បរទេស​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ដូ វ៉ាន់ជៀន នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

អ្នកស្រី ម៉ែន សំអន៖ កម្ពុជា-វៀតណាម​ជា​មិត្ត​ជិតស្និទ្ធ​និង​ជា​អ្នក​ជិតខាង​ល្អ​ហើយ​ស្មោះត្រង់

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម អ្នកស្រី ម៉ែន សំអន អះអាង​ថា រយៈពេល ៥៥​ឆ្នាំ​មក​នេះ កម្ពុជា​តែងតែ​ចាត់ទុក​វៀតណាម ជា​មិត្ត​ជិតស្និទ្ធ ហើយ​ជា​អ្នក​ជិតខាង​ល្អ និង​ស្មោះត្រង់​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម ផង គឺ​អ្នកស្រី ម៉ែន សំអន ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​វៀតណាម-កម្ពុជា...

លោក ហ៊ុន សែន ថា​លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​សូម្បី​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​វៀតណាម​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ជា​ថ្មី​ថា លោក​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​ខ្មែរ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឱ្យ​ទៅ​ប្រទេស​វៀតណាម ហើយ​លោក​ក៏​មិន​ចង់​បាន​ទឹកដី​វៀតណាម សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ដែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​មោឃភាព ឬ​លុប​ចោល​រាល់​សន្ធិសញ្ញា​ខុសច្បាប់​ជាមួយ​វៀតណាម​ទាំងអស់ ដើម្បី​បញ្ជាក់​ពី​ការ​អះអាង​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​រូប​នេះ បាន​អះអាង​នៅ​ក្នុង​ខួប​លើក​ទី​៤៥ នៃ​ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មិថុនា...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​បន្ត​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញា​ធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​រវាង​កម្ពុជា និង​វៀតណាម ដោយ​បន្ត​រួម​គ្នា​អនុវត្ត​ទៅតាម​លទ្ធផល​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​អំឡុង​ពេល​ស្នាក់​អាស្រ័យ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​ថែម​ទៀត​លើ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ​ថា ការ​ចុះ​អនុសារណៈ​យោគយល់ នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​ប្រជាជន និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព...

អ្នក​ឃ្លាំមើល៖ កម្ពុជា​ត្រូវ​ធ្វើជា​មិត្ត​វៀតណាម ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើ​ឲ្យ​មេដឹកនាំ​ខ្មែរ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​មិត្ត​ជាមួយ​វៀតណាម។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​ជួប​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ខណៈ​លោក ហ៊ុន សែន...

មេដឹកនាំ​វៀតណាម​បន្ត​សុំ​លោក ហ៊ុន សែន ជួយ​ពលរដ្ឋ​វៀតណាម​ឱ្យ​បាន​ភាព​ស្រប​ច្បាប់​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បន្ត​សុំ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ មក​ទទួល​បាន​ភាព​ស្រប​ច្បាប់។ ការ​បន្ត​ស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សហរដ្ឋ​អាមេរិក។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ដើម្បី​បន្ត​សហការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ថា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ម៉ីញជីង...

Latest news