30 C
Phnom Penh

TAG

ផាវ ញ៉ើង

ពលរដ្ឋ​ខេត្ត​កោះកុង​ស្នើ​លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​និង​ក្រុមហ៊ុន

អ្នក​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង​រាប់​រយ​នាក់ បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ព្រមទាំង​ដោះលែង​តំណាង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។ តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ើង លើកឡើង​ថា ពួកគាត់​ឡើង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត​ក្រោយពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគាត់។ ក្រៅពី​ស្វែងរក​ដំណោះស្រាយ​ហើយ លោកស្រី​ថា​ពួកគេ​ស្នើសុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយ​ជំរុញ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​លើ​ពលរដ្ឋ​ចំនួន ៣២​នាក់​ដែល​កំពុង​រងគ្រោះ​ដីធ្លី។...

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ខេត្ត​បាត់ដំបង កាលពី​សប្ដាហ៍​មុន។ លោក ស ខេង អះអាង​ថា សម្រាប់​ខេត្ត​បាត់ដំបង ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ក៏​អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ជាពិសេស​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ករណី​នេះ លោក​ណែនាំ​ឱ្យ​មន្ត្រី​រៀបចំ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍

ប្រជា​សហគមន៍​រងគ្រោះ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគេ ស្រប​ពេល​ដែល​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ធ្នូ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ពលរដ្ឋ​រាប់​រយ​នាក់​មកពី​សហគមន៍​ចំនួន​៧ ដូចជា​សហគមន៍​ក្រុម​១៧៥ និង​សហគមន៍​ក្រុម​៧៦៦ ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​សហគមន៍​របស់​ពួកគេ​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។ ពួកគេ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​តំណាង​សហគមន៍​ទាំង​ពីរ​នាក់​នោះ ព្រោះ​ថា​តំណាង​សហគមន៍​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​តុលាការ​បែរជា​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​លើ​ពួកគេ​ទៅវិញ។ តំណាង​ពលរដ្ឋ ២​នាក់...

Latest news