38 C
Phnom Penh

TAG

ផ្ទុះឃ្លាំងគ្រាប់

លោក ហ៊ុន ម៉ាណែត ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​ជូន​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង​២០​នាក់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង ២០​នាក់ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​យោធភូមិភាគ​ទី​៣ ខេត្ត​កំពង់ស្ពឺ។ តាមរយៈ​សារ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត​របស់​យោធិន​ពលី​ទាំង ២០​នាក់ អាច​ជា​កូន ជា​ចៅ ឬ​ជា​បងប្អូន​បង្កើត​ទាំង​ប្រុស​ទាំង​ស្រី ដែល​ចង់​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព បន្ទាប់ពី​លោក​បាន​ឃើញ​សារ​របស់​យុវជន​ម្នាក់​ឈ្មោះ ជាសំណាង រស្មីសត្យា កូនបង្កើត​របស់​វរសេនីយ៍ទោ ជា សំណាង...

ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ​មិន​មែន​ដោយសារ​ចលនា​បះបោរ​នោះ​ទេ

ក្រសួង​ការពារ​ជាតិ អះអាង​ថា ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ចុង​ខែ​មេសា កន្លង​ទៅ មិន​មែន​ដោយសារ​ចលនា​បះបោរ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​កើតឡើង​បណ្តាល​មកពី​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ​ខូច​គុណភាព រួម​ផ្សំ​ជាមួយ​អាកាសធាតុ​ឡើង​កម្ដៅ​ខ្លាំង​ប៉ុណ្ណោះ។ ការ​ផ្តល់​ព័ត៌មាន​ចុងក្រោយ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មាន​មតិ​យោបល់ ទស្សនៈ​ផ្ទាល់ៗ​ខ្លួន​ពី​មជ្ឈដ្ឋាន​ជាច្រើន​ដែល​និយាយ​ក្នុង​ក្តី​មន្ទិល​សង្ស័យ​ថា មកពី​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ។ ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ករណី​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្នុង​ខេត្ត​កំពង់ស្ពឺ កន្លង​មក គឺជា​ចេតនា​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​ការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ នៅ​ច្បារមន នេះ។ ប្រភព​ដដែល​លើកឡើង​ថា តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​ពី​ក្រុម​ការងារ​ចម្រុះ...

លោក សម រង្ស៊ី ថា​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ប្រឆាំង​នឹង​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​នៅ​ខេត្ត​កំពង់ស្ពឺ គឺជា​ការ​ធ្វើ​ឡើង​ដោយ​ចលនា​ប្រដាប់​អាវុធ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រឆាំង​ត្រកូល​ហ៊ុន ដើម្បី​ទាមទារ​ឲ្យ​ដក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញពី​អំណាច​ដែល​កំពុង​ត្រួតត្រា​កម្ពុជា​ត​ជំនាន់​នៅ​ពេលនេះ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​រៀបចំ​ឲ្យ​ផ្ទុះ​ឃ្លាំង​គ្រាប់​ក្បែរ​ទីក្រុង​ភ្នំពេញ គឺជា​ទង្វើ​នៃ​ការ​ប្រកាស​ប្រឆាំង​របស់​ចលនា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​អំណាច​លោក ហ៊ុន...

Latest news