28 C
Phnom Penh

TAG

ផ្លែ​មៀន

តំណាង​ស្ថានទូត​ចិន​គ្រោង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​នាំចេញ​ទៅ​ចិន

ក្រសួង​កសិកម្ម​កម្ពុជា អះអាង​ថា នៅ​សប្តាហ៍​ទី​១​នៃ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា គ្រោង​នឹង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយ​ចំនួន​ជា​តំណាង​ក្នុង​ការ​សិក្សា​វាយតម្លៃ​នេះ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា បច្ចុប្បន្ន ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន បាន​ឈាន​ដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ហើយ។ ប្រភព​ដដែល​អះអាង​ថា ដើម្បី​មាន​លទ្ធភាព​ចរចា​បើក​ទីផ្សារ​ឱ្យ​បាន​លឿន​ឈាន​ដល់​ការ​អនុញ្ញាត​នាំចូល​ទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ស្តង់ដារ​អនាម័យ ស្តង់ដារ​គុណភាព...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​តុលាការ​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ​១០​ខែ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ប្រតិកម្ម​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​ឲ្យ​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ ១០​ខែ ថា​ជា​ការ​កាត់ក្តី​យ៉ាង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។ ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សម្រេច​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ ក្រោយ​ពី​បុរស​រូប​នេះ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​ទិញ​ផ្លែ​មៀន​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​ខេត្ត​បាត់ដំបង ពិតជា​អយុត្តិធម៌​ណាស់ គ្រាន់តែ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​យោបល់​ពី​កង្វល់​ចំពោះ​មុខរបរ​ក៏ដូចជា​កសិផល​របស់​ពួកគាត់​ដែល​កំពុង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ ស្រប​តាម​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដែរ។ លោក​អះអាង​ថា តុលាការ​មិន​គួរ​យក​កង្វល់​របស់​កសិករ​ដែល​កំពុង​ជួប​បញ្ហា​លើ​កសិផល​គ្មាន​ទីផ្សារ​ធ្វើជា​ហេតុផល​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ...

សាធារណជន​រិះគន់​រដ្ឋាភិបាល​និង​តុលាការ​ករណី​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដែល​ត្អូញត្អែរ​បញ្ហា​មៀន​ដែល​បេះ​រួច តែ​រដ្ឋាភិបាល​មិន​ទិញ

សាធារណជន​រិះគន់​រដ្ឋាភិបាល និង​តុលាការ​នៅ​ខេត្ត​បាត់ដំបង ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​យុវជន​ម្នាក់​ពី​បទ «ញុះញង់» ដោយ​គ្រាន់តែ​ត្អូញត្អែរ​ពី​បញ្ហា​មៀន​ដែល​កសិករ​បេះ​ហើយ បែរជា​រដ្ឋាភិបាល​មិន​ទិញ​ពី​ពួកគាត់។ ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឃាត់ និង​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ហើយ​បច្ចុប្បន្ន​យុវជន​រូប​នោះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់»។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Storytellers បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​យុវជន និង​កសិករ​ម្នាក់​ទៀត​ថា «និយាយ​ការពិត​សោះ ត្រូវ​គេ​ចោទ​ថា​បំពុល​សង្គម​វិញ»។ ក្រៅពី​ហ្វេសប៊ុក​ឈ្មោះ Storytellers ក៏​មាន​ហ្វេសប៊ុក​ឈ្មោះ Mono Tep សរសេរ​ដែរ​ថា ម្ចាស់​ចម្ការ​មៀន​ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​ទីផ្សារ​សម្រាប់​ផ្លែ​មៀន​ដែល​ខ្លួន​បាន​ទទួល​ផល គេ​បែរជា​ចោទ​គាត់​ថា​បំពុល​សង្គម...

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ដើម្បី​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​ជាក់​ជាមិនខាន​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​របស់​គាត់​មក​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា បញ្ជា​របស់​លោក ហ៊ុន...

Latest news