30 C
Phnom Penh

TAG

ពានរង្វាន់​សន្តិភាព​ស៊ុនហាក់

មេដឹកនាំ​ដែល​ទទួល​ពានរង្វាន់​សន្តិភាព​គួរតែ​ទៅ​រុស្ស៊ី​និង​អ៊ុយក្រែន​ដើម្បី​ជួយ​ឱ្យ​មាន​សន្តិភាព​ឡើងវិញ

នៅ​ពេល​ដែល​ពិភពលោក​កំពុងតែ​ភ័យខ្លាច​ការ​ផ្ទុះ​សង្គ្រាម​នៃ​អឺរ៉ុប​ខាងកើត និង​សង្គ្រាម​វាយលុក​ពី​មហាអំណាច​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន អ្នក​សង្កេតការណ៍ និង​អ្នកជំនាញ​ខាង​ផ្នែក​ដំណោះស្រាយ ឬ​ក៏​អ្នកជំនាញ​ផ្នែក​ពន្លត់​ភ្នក់ភ្លើង​សង្គ្រាម កំពុងតែ​សម្លឹង​មើល​ថា តើ​ការ​ទប់ស្កាត់​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត​នេះ​ដោយ​មធ្យោបាយ​ណា​ខ្លះ? មកដល់​ពេលនេះ អ្នកជំនាញ​ផ្នែក​យោធា​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត បារម្ភ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា​មិន​ត្រឹមតែ​រុស្ស៊ី និង​អ៊ុយក្រែន​នោះ​ទេ គឺ​វា​អាច​រុស្ស៊ី និង​អង្គការ​យោធា​ណាតូ (NATO) ផង​ដែរ ព្រោះ​ពេលនេះ ណាតូ​បាន​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​រួចរាល់​អស់​ហើយ​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​ទៅ​លើ​ប្រទេស​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​រុស្ស៊ី។ កាលពី​សប្ដាហ៍​មុន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នៅ​អឺរ៉ុប​ខាងកើត ជាពិសេស​បាន​ធ្វើការ​វាយតម្លៃ​អំពី​សកម្មភាព​អនុត្តរភាព​កងទ័ព​រុស្ស៊ី ដែល​កំពុង​រៀបចំ​ផែនការ​លុកលុយ​អ៊ុយក្រែន ហើយ​អាច​ប៉ះពាល់​ដល់​អឺរ៉ុប​ខាងកើត។ ក្នុង​កិច្ចប្រជុំ​នេះ...

លោក ហ៊ុន សែន អួត​ពី​វត្តមាន​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក

អតីត​មេ​កម្មាភិបាល​នៃ​របប​វាល​ពិឃាត លោក ហ៊ុន សែន បាន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កន្លងទៅ​នេះ បាន​លើកស្ទួយ និង​ផ្សព្វផ្សាយ​នូវ​វិសាលភាព​សន្តិភាព មិន​ត្រឹមតែ​សម្រាប់​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​ទេ គឺ​បាន​ផ្សាយ​ទៅកាន់​ពិភពលោក​ទាំងមូល​ថែមទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ឆ្នាំ​២០២២ ដែល​លោក​ទទួល​បាន គឺជា​កិត្តិយស និង​មោទកភាព​របស់​កម្ពុជា​ទាំងមូល និង​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ដឹកនាំ​ប្រកប​ដោយ​សន្តិភាព​របស់​លោក​ផង​ដែរ។ មេដឹកនាំ​តាម​បែប​ត​ត្រកូល​រូប​នេះ​អះអាង​ថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ដែល​លោក​ទទួល​នេះ...

លោក ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ឆ្នាំ​២០២២​ដោយសារ​មាន​ស្នាដៃ​កសាង​សន្តិភាព

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ សម្រាប់​ឆ្នាំ​២០២២ ពី​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយសារ​មាន​ស្នាដៃ​ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ។ លោក ហ៊ុន សែន បាន​ទម្លាយ​លិខិត​មួយ​ដែល​ទទួល​បាន​ពី​មូលនិធិ​ពានរង្វាន់​ស៊ុនហាក់​តាមរយៈ​អង្គភាព​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ខ្លួន Fresh News កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ខ្លឹមសារ​ថា ការ​ផ្តល់​ពានរង្វាន់​នេះ​ដោយសារតែ​លោក ហ៊ុន សែន បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កសាង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល។ ប្រភព​ដដែល​អះអាង​ថា...

Latest news