31 C
Phnom Penh

TAG

ព្រុំ ប៊ុនថន

ប្រធាន​សមាគម CDPLA ចោទ​ថា​ខ្លឹមសារ​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​គឺ​ប្រឌិត​ដោយ​រដ្ឋបាល​ឃុំ​ត្រពាំងស្ដៅ

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង (CDPLA) ច្រានចោល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ស្រុក​រមាសហែក ទាំងស្រុង ក្រោម​ហេតុផល​ថា ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង មាន​ចេតនា​រំលោភ​យក​ដី​លំនៅឋាន​របស់​លោក ហើយ​ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ស្រុក​រមាសហែក គឺ​ប្រឌិត​ឡើង​ដោយ​ស្មៀនឃុំ​ត្រពាំងស្ដៅ ឈ្មោះ ម៉ូវ តែប៉ុណ្ណោះ។ ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង (CDPLA) លោក ព្រុំ ប៊ុនថន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ...

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​លំនៅឋាន​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង (CDPLA) និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក ដែល​តែងតែ​រំលោភ​បំពាន​សិទ្ធិ​កាន់កាប់​លំនៅឋាន​របស់​ពលរដ្ឋ ដើម្បី​យក​ដី​ទៅ​លក់​យក​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង។ ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង លោក ព្រុំ ប៊ុនថន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​គំរាមកំហែង​រំលោភ​បំពាន​សិទ្ធិ​កាន់កាប់​លំនៅឋាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​កេរ្តិ៍​ដូនតា​ត​កូន​ត​ចៅ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។ លោក ព្រុំ ប៊ុនថន លើកឡើង​ថា កាលពី​ថ្ងៃ​អង្គារ​ដើម្បី​សប្តាហ៍​នេះ អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ...

Latest news