TAG
ព្រែកកំពង់ស្នាយ
ក្រុមបញ្ញវន្តថារដ្ឋាភិបាលគ្មានជំហរជាតិនិយមក្នុងការការពារទឹកដីពីការឈ្លានពានរបស់វៀតណាមឡើយ
ក្រុមនិស្សិតបញ្ញវន្តខ្មែរ ចាត់ទុកក្រុមគ្រួសារត្រកូលហ៊ុន ជាអ្នកបម្រើដាច់ថ្លៃឲ្យបក្សកុម្មុយនីស្តវៀតណាម ដូច្នេះរដ្ឋាភិបាលគ្មានជំហរជាតិនិយមក្នុងការការពារទឹកដីខ្មែរពីការឈ្លានពានវៀតណាម សោះឡើយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ សីហា នេះថា មេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុន បានឃោសនាបោកប្រជារាស្ត្រខ្មែរថា ពួកគេនឹងការពារទឹកដីខ្មែរ។ ការពិតនៅពីក្រោយឆាក ពួកគេបានទៅលូនក្រាបសំពះសុំឲ្យមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម គាំទ្រ និងការពារអំណាចតវង្សត្រកូលពួកគេ ជាថ្នូរនឹងការកាត់ទឹកដីខ្មែរឱ្យតែប៉ុណ្ណោះ។
លោកថា ដរាបណាគ្រួសារត្រកូលហ៊ុននៅតែកាន់អំណាច...