TAG
ព្រៃព្រះរការ
តំបន់ព្រៃព្រះរការរងការកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យក្នុងរយៈពេល៧ឆ្នាំចុងក្រោយ
សហគមន៍ព្រៃព្រះរការ អះអាងថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ដើមឈើធំៗនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានកាប់បំផ្លាញយ៉ាងអណាធិបតេយ្យចាប់តាំងពីក្រសួងបរិស្ថាន ហាមឃាត់មិនឲ្យប្រជាសហគមន៍ចូលរួមការពារព្រៃឈើ។
ប្រជាសហគមន៍ការពារព្រៃព្រះរការ លោក ស៊ុត សាវន បានថ្លែងថា ព្រៃព្រះរការត្រូវបានកាប់យ៉ាងអណាធិបតេយ្យចាប់តាំងពីក្រសួងបរិស្ថាន ហាមឃាត់មិនឲ្យសហគមន៍ចូលរួមការពារព្រៃឈើចាប់តាំងឆ្នាំ២០១៩ កន្លងមក។
លោកសម្ដែងការសោកស្ដាយដែលក្រសួងមិនអនុញ្ញាតឲ្យប្រជាសហគមន៍ បានរួមចំណែកការពារនូវទ្រព្យសម្បត្តិជាតិ បែរជាបណ្ដោយឲ្យក្រុមឈ្មួញជាច្រើននាំគ្នាសម្រុកចូលក្នុងព្រៃ ដើម្បីកាប់ឈើយ៉ាងអណាធិបតេយ្យទៅវិញ។
ចំណែកឯអ្នកស្រី ជួន ឃឹម ប្រជាសហគមន៍រស់នៅភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងថា...
លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់ទឹកដីដើម្បីជួយការពារព្រៃឈើ
លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយជួយដល់សហគមន៍ដើម្បីការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ខណៈអង្គការអន្តរជាតិមួយរកឃើញថា ការបាត់បង់ព្រៃឈើនៅកម្ពុជាដោយសារការទទួលបានសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
ការជំរុញរបស់លោក ហ៊ុន សែន នាពេលនេះ បង្ហាញពីមោទកភាពនៃកំណើនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចេញដើរកម្សាន្តអំឡុងបុណ្យចូលឆ្នាំនៅតំបន់ទេសចរណ៍ផ្សេងៗជាង ៥លាននាក់ ក្នុងនោះខេត្តបាត់ដំបងច្រើនជាងគេ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាថ្ងៃទី២០ មេសា លោក ហ៊ុន សែន...
រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់និងដាក់វិធានការបន្ថែមទប់ស្កាត់បទល្មើសធនធានធម្មជាតិ
រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈបទល្មើសនេះនៅតែមិនថយចុះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយការធ្វើវិសោធនកម្មច្បាប់ និងការដាក់ចេញវិធានការថ្មី វាជាការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល។
ក្រសួងកសិកម្ម ក៏បានណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសជលផល ក្នុងនោះមានដូចជា កាប់រុករាន ដុត ឈូសឆាយ...
ព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរដល់គ្រួសារជនជាតិអាមេរិកដែលអភិរក្សព្រៃឈើជាង២០ឆ្នាំ
ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់សកម្មជនការពារព្រៃឈើដែលជាជនជាតិអាមេរិកាំង លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) និងសមាជិកគ្រួសារ ៣នាក់ទៀត បន្ទាប់ពីពួកគេបានលះបង់កម្លាំងកាយកម្លាំងចិត្តអស់រយៈពេលជាង ២០ឆ្នាំ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
យោងទៅតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែល The Cambodia Daily ទទួលបាននៅថ្ងៃទី១...
អង្គការអន្តរជាតិ៖ ព្រៃឈើជាង៦ពាន់ហិកតារនៅកម្ពុជាត្រូវបានបំផ្លាញដោយក្រុមមន្ត្រីពុករលួយ
អង្គការលើកលែងទោសអន្តរជាតិ បង្ហាញរបាយការណ៍ថ្មីមួយថា នៅក្នុងឆ្នាំ២០២១ នេះ ព្រៃឈើជាង ៦ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃចំនួនពីរនៅកម្ពុជា ត្រូវបានបំផ្លាញដោយសារដៃរបស់ក្រុមមន្ត្រីពុករលួយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។
របាយការណ៍នោះបានលើកឡើងថា នៅក្នុងឆ្នាំ២០២១ ព្រៃឈើចំនួន ៦២៧១ហិកតារត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើដោយខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
អង្គការលើកលែងទោសអន្តរជាតិនេះបញ្ជាក់ថា ព្រៃឈើដែនជម្រកសត្វព្រៃចំនួនពីរដែលត្រូវបានកាប់បំផ្លាញអស់ជាង ៦ពាន់ហិកតារ...
សហគមន៍៖ ករណីកាប់បំផ្លាញព្រៃឈើជាង១០០ករណីទៀតក្នុងដែនជម្រកសត្វព្រៃព្រះរការនៅពេលថ្មីៗនេះ
សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ អះអាងថា ខ្លួនបានតាមដានឃើញបទល្មើសនៃការកាប់បំផ្លាញព្រៃឈើជាង ១០០ករណីថ្មីក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយការស៊ើបអង្កេតលើករណីនេះអស់រយៈពេល ២យប់ ៣ថ្ងៃកាលពីពេលថ្មីៗនេះ។
សហគមន៍ជនជាតិដើមភាគតិចកួយ បានចេញសេចក្តីប្រកាសព័ត៌មាននៅដើមខែកញ្ញា នេះថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ សហគមន៍ជនជាតិដើមភាគតិចក្នុងភូមិប្រមេរុ បានរកឃើញបទល្មើសនៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនករណីតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងប្រទះឃើញបន្ទះក្តារដែលគេបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។
សហគមន៍ដដែលបញ្ជាក់ថា ក្នុងអំឡុងពេលតាមដានស្ថានភាពព្រៃឈើទាំងនោះ ពួកគេបានឃើញគោយន្តដឹកឈើចេញពីដែនជម្រកសត្វព្រៃព្រះរការ ជាង ១០គោយន្ត។ បន្ថែមពីនេះ...
ប្រជាសហគមន៍ព្រៃព្រះរការបំបួសដើមឈើដើម្បីទប់ស្កាត់ការកាប់បំផ្លាញ
ប្រជាសហគមន៍ជាង ១០០នាក់ បាននាំគ្នាធ្វើយុទ្ធនាការអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា នៅជុំវិញព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី០៩ កក្កដា។ យុទ្ធនាការនេះក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងដាំដើមឈើដើម្បីស្ដារព្រៃឡើងវិញជាដើម។
ប្រជាសហគមន៍ទាំងនោះបានយកស្បង់ចីវរបំបួសដើមឈើធំៗក្បែរព្រៃព្រះរការ និងលើកបដាសរសេរពាក្យស្លោកថា «ព្រៃឈើជាប្រភពសេដ្ឋកិច្ចរបស់សហគមន៍ ព្រៃឈើជាអាយុជីវិតរបស់សហគមន៍ និងព្រៃព្រះរការ ជាបេះដូងរបស់សហគមន៍» ជាដើម។
ប្រជាសហគមន៍ការពារព្រៃព្រះរការ រស់នៅស្រុកឆែប ខេត្តព្រះវិហារ ដែលជាក្រុមអ្នកស្រឡាញ់បរិស្ថាន បានថ្លែងឲ្យដឹងថា ពួកគេគ្មានជំនឿចំពោះការបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាលនោះទេ ព្រោះបទល្មើសព្រៃឈើនៅតែកើតមានច្រើន ដោយគ្មានការទប់ស្កាត់ច្បាស់លាស់។...
សកម្មជនព្រៃឈើថាសម្បត្តិធម្មជាតិខ្មែរនឹងរលាយបើសកម្មជនត្រូវបានរឹតត្បិតចុះល្បាត
ក្រុមសកម្មជនឃ្លាំមើលព្រៃឈើអះអាងថា ចាប់តាំងពីសកម្មជន និងសហគមន៍ការពារព្រៃឈើត្រូវបានរារាំង និងហាមឃាត់ដោយអាជ្ញាធរ និងក្រសួងបរិស្ថាន មិនឱ្យចុះល្បាតព្រៃកន្លងមកនេះ គឺស្មើនឹងបើកឱកាសពេញទំហឹងឱ្យឈ្មួញទុច្ចរិត និងមន្ត្រីពុករលួយមួយចំនួនអាចសហការគ្នាបំផ្លាញព្រៃឈើខ្មែរបានយ៉ាងរលូន។ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ជនជាតិភាគតិចកួយប្រចាំខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាមានបទល្មើសព្រៃឈើជិត ១០០ករណីបន្ថែមទៀតដែលត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងពេលថ្មីៗនេះ។សកម្មជនការពារព្រៃឈើលោក សាន់ ម៉ាឡា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ដរាបណាក្រសួងបរិស្ថាននៅតែបន្តរឹតត្បិតសកម្មភាពចុះល្បាតព្រៃចំពោះសកម្មជន និងប្រជាសហគមន៍ការពារព្រៃឈើ...