27 C
Phnom Penh

TAG

ព្រៃព្រះរការ

សហគមន៍​ថា​សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​កើតមាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ព្រមាន​ចាប់ និង​ដកហូត​តួនាទី​លោក​វរសេនីយ៍ឯក ចាប សារ៉ន ពី​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដោយ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ខេម សុឃី បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ បើ​ទោះបីជា​មាន​ការ​ស្រែក​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក្ដី។ លោក​បន្ថែម​ទៀត​ថា ក្រុម​អ្នក​រកស៊ី​ឈើ​ទាំងអស់​នោះ​ហាក់​មិន​ខ្លាច​ញញើត​ពាក្យ​សម្ដី​ព្រមាន​របស់​លោក សៅ សុខា ឡើយ។...

លោក សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​មន្ត្រី​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

លោក សៅ សុខា ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​រក​ឃើញ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។ លោក សៅ...

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី ចូលរួម​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ថែរក្សា​ព្រៃឈើ​ខ្មែរ​ទុក​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ត​កូន​ត​ចៅ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ចូលរួម​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​បាន។ ប្រភព​ដដែល​អះអាង​ថា ក្រសួង​បរិស្ថាន​មាន​គោលការណ៍​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់...

អភិបាល​ខេត្ត​ព្រះវិហារ​ថា​ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើង​ថា ការ​បាត់បង់​ព្រៃឈើ​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ធម្មជាតិ និង​បាត់បង់​សត្វព្រៃ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បាន​លើកឡើង​ក្នុង​ពិធី​ដាំ​កូនឈើ​ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ដែល​បាន​ប្រារព្ធ​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ព្រៃឈើ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​គ្រប់​ទិដ្ឋភាព​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ធានា​សន្តិសុខ​ស្បៀង បណ្ដាញ​សុវត្ថិភាព លើក​កម្ពស់​ជីវភាព និង​ផ្តល់​មុខរបរ​ដល់​ពលរដ្ឋ​ផង​ដែរ។ អភិបាល​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់...

សហគមន៍​ជនជាតិ​ដើម​ថា​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​នៅតែ​បន្ត​កើតមាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ទាប់ពី​ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​ជិត ៣០០​ករណី។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា ខ្លួន​មាន​សេចក្តី​សោកស្តាយ និង​តក់ស្លុត​ចិត្ត​ជា​ខ្លាំង​ក្រោយ​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​រហូត​ដល់​ទៅ​ជិត ៣០០​ករណី ដែល​បាន​កើតឡើង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ប្រពៃណី និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រកប​ដោយ​ចីរភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ។ ប្រភព​ដដែល​អះអាង​ថា ការ​កើនឡើង​នូវ​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់​ថ្ងៃ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បញ្ហា​នេះ ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​យក​ជ័រ​ពី​ដើមឈើ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កន្លងមក​ផង​ដែរ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន...

តំបន់​ព្រៃព្រះរការ​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ

សហគមន៍​ព្រៃព្រះរការ អះអាង​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ ដើមឈើ​ធំៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ លោក ស៊ុត សាវន បាន​ថ្លែង​ថា ព្រៃព្រះរការ​ត្រូវ​បាន​កាប់​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​ចាប់​តាំង​ឆ្នាំ​២០១៩ កន្លងមក។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ បាន​រួម​ចំណែក​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ បែរជា​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នា​សម្រុក​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​ទៅវិញ។ ចំណែកឯ​អ្នកស្រី ជួន ឃឹម ប្រជា​សហគមន៍​រស់នៅ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន...

រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​ដាក់​វិធានការ​បន្ថែម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ

រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​បទល្មើស​នេះ​នៅតែ​មិន​ថយ​ចុះ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ការ​បែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ទទួល​ខុសត្រូវ​រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​ដាក់​ចេញ​វិធានការ​ថ្មី វា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល។ ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដឹកនាំ និង​សម្របសម្រួល​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ការពារ​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ជលផល ក្នុង​នោះ​មាន​ដូចជា កាប់​រុករាន ដុត ឈូស​ឆាយ...

ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​គ្រួសារ​ជនជាតិ​អាមេរិក​ដែល​អភិរក្ស​ព្រៃឈើ​ជាង​២០​ឆ្នាំ

ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ជា​ជនជាតិ​អាមេរិកាំង លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) និង​សមាជិក​គ្រួសារ ៣​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​អស់​រយៈពេល​ជាង ២០​ឆ្នាំ ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ យោង​ទៅ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ដែល The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១...

អង្គការ​អន្តរជាតិ៖ ព្រៃឈើ​ជាង​៦​ពាន់​ហិកតារ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​មន្ត្រី​ពុករលួយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​នោះ​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បញ្ជាក់​ថា ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាង ៦​ពាន់​ហិកតារ...

Latest news