28.4 C
Phnom Penh

TAG

ព្រៃឡង់

ពលរដ្ឋ​ថា​ក្រុមហ៊ុន​ស៊ីងបាយ​អូថេច​បន្ត​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ដោយ​គ្មាន​ការ​ទប់ស្កាត់

ប្រជា​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា សកម្មភាព​គោយន្ត​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ហើយ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ស៊ីងបាយ អូថេច នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​ចាប់ផ្ដើម​សាជាថ្មី​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​នោះ​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ លោក ស្វាយ សុង បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​កាន់តែ​សកម្ម​ខ្លាំង​ឡើងៗ​ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​មក​ទប់ស្កាត់​នោះ​ទេ។ លោក​បន្ត​ទៀត​ថា សកម្មភាព​នេះ​កើតឡើង​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​សមត្ថកិច្ច​ណា​អាច​ទប់ស្កាត់​បាន​ឡើយ ដោយសារតែ​មន្ត្រី​បរិស្ថាន​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ចូលរួម​ជួយ​ទប់ស្កាត់។ លោក​ថា...

គ្រឿងចក្រ​ជាច្រើន​កំពុង​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃស្រោង​ក្នុង​តំបន់​ព្រៃឡង់​រាប់ពាន់​ហិកតារ

គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​កម្មករ​ជាច្រើន​នាក់ កំពុង​មមាញឹក​ឈូស​ឆាយ​កម្ទេច​ព្រៃស្រោង​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ បាន​ចុះ​ដល់​ទីតាំង​បទល្មើស​ព្រៃឈើ​កាលពី​សប្តាហ៍​មុន បាន​ថត​វីដេអូ និង​គ្រឿងចក្រ​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នេះ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់ ប៉ុន្តែ​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​នៅឡើយ​ទេ​មក​ទល់​ពេលនេះ។ សមាជិក​សហគមន៍​ការពារ​ព្រៃឡង់​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ថាន់ សាន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា បច្ចុប្បន្ន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ឃុំ​ចម្ការលើ ឃុំ​អន្លង់ភេ...

ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​កំពុង​កម្រើក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​រតនគិរី

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​ចំណុច​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កំពុង​កើតមាន​យ៉ាង​សស្រាក់សស្រាំ​ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​មមាញឹក​ដើរ​ឃោសនា​អូស​ទាញ​ទឹកចិត្ត​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ស្រុក​អូរយ៉ាដាវ លោក រចំ វើន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​ម៉ូតូ​ដឹកជញ្ជូន​ឈើ​យ៉ាងហោច​ណាស់ ៦០​គ្រឿង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ...

តំបន់​ព្រៃព្រះរការ​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ

សហគមន៍​ព្រៃព្រះរការ អះអាង​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ ដើមឈើ​ធំៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ លោក ស៊ុត សាវន បាន​ថ្លែង​ថា ព្រៃព្រះរការ​ត្រូវ​បាន​កាប់​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​ចាប់​តាំង​ឆ្នាំ​២០១៩ កន្លងមក។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ បាន​រួម​ចំណែក​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ បែរជា​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នា​សម្រុក​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​ទៅវិញ។ ចំណែកឯ​អ្នកស្រី ជួន ឃឹម ប្រជា​សហគមន៍​រស់នៅ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន...

រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​ដាក់​វិធានការ​បន្ថែម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ

រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​បទល្មើស​នេះ​នៅតែ​មិន​ថយ​ចុះ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ការ​បែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ទទួល​ខុសត្រូវ​រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​ដាក់​ចេញ​វិធានការ​ថ្មី វា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល។ ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដឹកនាំ និង​សម្របសម្រួល​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ការពារ​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ជលផល ក្នុង​នោះ​មាន​ដូចជា កាប់​រុករាន ដុត ឈូស​ឆាយ...

លោក ស ខេង ថា​ព្រៃឈើ​ពី​មុន​មើល​មេឃ​មិន​ឃើញ តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​មិន​បាន

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា កាលពី​មុន កម្ពុជា​សម្បូរ​ព្រៃឈើ​ហូរហៀរ មើល​មេឃ​មើល​ថ្ងៃ​មិន​ឃើញ តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​ក៏​មិន​បាន​ដែរ។ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោក ស ខេង បាន​រំឭក​ថា នៅ​ទសវត្សរ៍​៩០ ព្រៃឈើ​នៅសល់​ច្រើន​ដែរ ប៉ុន្តែ​មក​ដល់​ពេលនេះ ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​នៅសល់​តិចតួច​ប៉ុណ្ណោះ។...

ឧកញ៉ា ទ្រី ភាព ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» បន្ថែម​ទៀត​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងមក​នេះ។ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​ហូរហែ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុម​ឧកញ៉ា​ព្រៃឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​គ្រួសារ​ជនជាតិ​អាមេរិក​ដែល​អភិរក្ស​ព្រៃឈើ​ជាង​២០​ឆ្នាំ

ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ជា​ជនជាតិ​អាមេរិកាំង លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) និង​សមាជិក​គ្រួសារ ៣​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​អស់​រយៈពេល​ជាង ២០​ឆ្នាំ ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ យោង​ទៅ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ដែល The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១...

អង្គការ​អន្តរជាតិ៖ ព្រៃឈើ​ជាង​៦​ពាន់​ហិកតារ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​មន្ត្រី​ពុករលួយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​នោះ​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បញ្ជាក់​ថា ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាង ៦​ពាន់​ហិកតារ...

Latest news