27 C
Phnom Penh

TAG

ព្រះ​ភិក្ខុ សាន សុជា

ព្រះអង្គ សាន សុជា ទូន្មាន​កូនខ្មែរ​ឱ្យ​ការពារ​និង​ថែរក្សា​អរិយធម៌​របស់​ខ្លួន ជាជាង​ការ​ជេរប្រមាថ​ជាតិសាសន៍​ដទៃ

ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម មាន​សង្ឃដីកា​ថា ប្រទេស​ជាតិ វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដែល​មាន​ភាព​ខ្លាំងក្លា​ល្បីល្បាញ​លើ​សកលលោក ឬ​ចុះ​អន់​រលាយ​សាបសូន្យ គឺ​ដោយសារ​ជនជាតិ​ខ្មែរ​ទាំងស្រុង ព្រោះ​ថា​ប្រសិនបើ​កូនខ្មែរ​ចង់​ការពារ​អរិយធម៌​របស់​ខ្លួន​ដោយ​គ្រាន់តែ​ការ​ជេរប្រមាថ តែ​គ្មាន​ការ​យល់ដឹង នោះ​មិនមែន​ជា​វិធី​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​នោះ​ទេ។ ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដើម្បី​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន កូនខ្មែរ​គ្រប់​រូប​ត្រូវតែ​នាំគ្នា​សិក្សា​ស្រាវជ្រាវ​ឲ្យ​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ នោះ​ទើប​ស័ក្តិសម​ជា​អ្នក​ស្រឡាញ់ និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ពិតប្រាកដ​មែន។ សង្ឃដីកា​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ការណែនាំ​ដល់​កូនខ្មែរ​មួយ​ចំនួន​ដែល​មាន​ការ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​ការ​ជេរប្រមាថ​ទៅលើ​ស្ថាបត្យករ​ថៃ...

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។ មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ សោកស្តាយ និង​ទ្រហោយំ​លាយឡំ​ទៅ​ដោយ​ការ​រៀបរាប់​ពី​សេចក្តី​ក្លាហាន គុណធម៌ និង​ឧត្ដមគតិ​របស់​លោក ដែល​ជា​ការ​បង្ហាញ​នូវ​សមានចិត្ត​របស់​អ្នក​ទាំងនោះ​ថា ពួកគេ​ពិត​ជា​មាន​ការ​សោកស្តាយ​ជាទីបំផុត ដូច្នេះ​ការ​បាត់បង់​បណ្ឌិត កែម ឡី អាច​បញ្ជាក់​បាន​ថា...

Latest news