27 C
Phnom Penh

TAG

ភាសាចិន

លោក មាជ សុវណ្ណារ៉ា ថា​ការ​ដាក់​ភាសា​ចិន​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​គឺ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម​ពង្រីក​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ការ​ដាក់​ភាសា​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា គឺជា​ឱកាស​មួយ​នៃ​ការ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម ក្នុង​ការ​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ដែល​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ការ​ដាក់​បញ្ចូល​ភាសា​របស់​ប្រទេស​កុម្មុយនីស្ត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​បែប​នេះ ជា​ហានិភ័យ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ត្បិត​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​បញ្ហា​នេះ​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ថា តើ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​កម្ពុជា​កំពុង​បង្ហាញ​ពី​ជំហរ​រស់នៅ​ក្រោម​ចិន​ដោយ​ស្ម័គ្រចិត្ត ឬ​មួយ​ដោយសារតែ​ជំពាក់​បំណុល​ចិន ដែល​មិន​អាច​បដិសេធ​សំណើ​របស់​ចិន​បាន​ឬ​យ៉ាង​ណា។ លោក...

Latest news