28 C
Phnom Penh

TAG

ភាសា​វៀតណាម

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​រង​សម្ពាធ​ពី​អឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើ​បាតុកម្ម​រឿង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន...

លោក មាជ សុវណ្ណារ៉ា ថា​ការ​ដាក់​ភាសា​ចិន​ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា​គឺ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម​ពង្រីក​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ការ​ដាក់​ភាសា​ចិន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា គឺជា​ឱកាស​មួយ​នៃ​ការ​បើក​ផ្លូវ​ដល់​ភាសា​វៀតណាម ក្នុង​ការ​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ដែល​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ការ​ដាក់​បញ្ចូល​ភាសា​របស់​ប្រទេស​កុម្មុយនីស្ត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​បែប​នេះ ជា​ហានិភ័យ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ត្បិត​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​បញ្ហា​នេះ​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ថា តើ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​កម្ពុជា​កំពុង​បង្ហាញ​ពី​ជំហរ​រស់នៅ​ក្រោម​ចិន​ដោយ​ស្ម័គ្រចិត្ត ឬ​មួយ​ដោយសារតែ​ជំពាក់​បំណុល​ចិន ដែល​មិន​អាច​បដិសេធ​សំណើ​របស់​ចិន​បាន​ឬ​យ៉ាង​ណា។ លោក...

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន...

IDEA TALK៖ តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ករណី​បន្សាប​ជាតិសាសន៍​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ករណី​បន្សាប​ជាតិសាសន៍​ខ្មែរ?»។

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​យុវជន​មិន​លើស​៥​នាក់​ប្រមូលផ្ដុំ​មុខ​ក្រសួង​មហាផ្ទៃ​រឿង​ស្នើសុំ​ឲ្យ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ដាក់​ញត្តិ​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា តែ​មិន​ឲ្យ​លើស​ពី ៥​នាក់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្នុង​កំណត់ហេតុ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ក្រុម​យុវជន​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​អាច​ជួប​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ដាក់​ញត្តិ​បាន ប៉ុន្តែ​មិន​ឲ្យ​លើស​ពី ៥​នាក់​ឡើយ។ ការ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ជួបជុំ​គ្នា​លើស​ពី ៥​នាក់​នេះ ដោយ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​លើក​ហេតុផល​ថា កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន គ្រោង​នឹង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ភាសា​វៀតណាម​ក្នុង​ប្រព័ន្ធ​អប់រំ​ខ្មែរ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ភាសា​វៀតណាម​ក្នុង​ប្រព័ន្ធ​អប់រំ​ខ្មែរ»។

ក្រសួង​អប់រំ​ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ក្រសួង​អប់រំ ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​ថ្នាក់​មូលដ្ឋាន​ភាសា​វៀតណាម ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​និស្សិត​អាហារូបករណ៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋលេខាធិការ​ប្រចាំ​ការ​ដែល​តំណាង​ឱ្យ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​លោក ពិត ចំណាន បាន​លើកឡើង​ក្នុង​ជំនួប​ដើម្បី​រឹត​ចំណង​មិត្តភាព​លើ​វិស័យ​អប់រំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ងឿន វ៉ាន់ ហ្វុក កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នេះ...

Latest news