33 C
Phnom Penh

TAG

មាស សុខសេនសាន

មន្ត្រី៖ កម្ពុជា​ជំពាក់​បរទេស​ជិត​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​អាច​ខ្ចី​បន្ថែម​ទៀត

អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ហើយ ប៉ុន្តែ​ត្រូវ​ស្ថាប័ន​អន្តជាតិ​ធំៗ​វាយតម្លៃ​ថា ស្ថានភាព​បំណុល​ស្ថិត​ក្នុង​ទំហំ​បែប​នេះ​មិន​មាន​ហានិភ័យ ឬ​បារម្ភ​ពី​បំណុល​វ័ណ្ឌក​នោះ​ទេ។ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​បំណុល​ទាំងនេះ​យ៉ាង​ម៉ត់ចត់​បំផុត ហើយ​ការ​ខ្ចី​ក៏​ធ្វើឡើង​ដោយ​មាន​គោលដៅ​ច្បាស់លាស់​ផង​ដែរ ពោល​គឺ​កម្ចី​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​រហូត​មក។ លោក មាស...

Latest news