28.4 C
Phnom Penh

TAG

មិក-សាផាណារេត

ពលរដ្ឋ​ថា​ក្រុមហ៊ុន​កូរ៉េ T.S.M.W គប់គិត​ជាមួយ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​ចេតនា​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់

ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង លើកឡើង​ថា ក្រុមហ៊ុន​កូរ៉េ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) កំពុង​គប់គិត​ជាមួយ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ លេប​យក​ដី​សម្បទាន​ក្នុង​បំណង​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ ដោយ​ប្រើ​ល្បិច​កាត់​ឆ្វៀល​ដី​សម្បទាន​ដែល​អស់​ព្រៃឈើ​ឱ្យ​ទៅ​ពលរដ្ឋ និង​ស្នើសុំ​ដី​សម្បទាន​ថ្មី​ដែល​មាន​ព្រៃឈើ​នៅ​កន្លែង​ផ្សេង។ ប្រភព​ពី​ពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា...

ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ T.S.M.W លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​ស្ទឹងត្រែង

ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ទម្លាយ​ថា ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ កំពុង​ម៉ៅការ​កាប់​ឈើ​ខុស​ច្បាប់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) ដោយ​ប្រើ​រូបភាព​ជា​លក្ខណៈ​វិនិយោគ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩០០០​ហិកតារ) ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ប្រភព​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣០ មករា...

លោក ហ៊ុន សែន តែងតាំង​ឧក្រិដ្ឋជន​ព្រៃឈើ​លោក មិក សាផាណារេត ហៅ​ឧកញ៉ា ​ជ័យ​ ជា​ទីប្រឹក្សា

មេដឹកនាំ​ខ្មែរ​ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា​លោក ហ៊ុន សែន សម្រេច​តែងតាំង​ឧក្រិដ្ឋជន​ព្រៃឈើ​មួយ​ទៀត​ជា​ទីប្រឹក្សា គឺ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ស្រប​ពេល​ដែល​ឧកញ៉ា​រូប​នេះ​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បាន​សម្រេច​តែងតាំង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា​របស់​គាត់ ក្នុង​នោះ​លោក ហ៊ុន សែន...

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត

សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​លាតត្រដាង​ថា ឧត្តមសេនីយ៍​ផ្កាយ​៣ នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា មិក សាផាណារេត ឬ​ហៅ​ថា​ឧកញ៉ា​ជ័យ គឺជា​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ប្រកប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខាងក្រៅ​ព្រំដែន​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ។ សារព័ត៌មាន​អន្តរជាតិ Mongabay ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លង ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រក​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ...

Latest news