31 C
Phnom Penh

TAG

មី សេងហ៊ ហៅ គា វិសាល

មន្ត្រី​បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ចេញពី​ពន្ធនាគារ​ឱ្យ​សមាជិក​បក្ស​ខ្លួន​រក្សា​ស្មារតី​ស្មោះត្រង់​នឹង​បក្ស

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ ឱ្យ​មន្ត្រី និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ទាំងអស់ រក្សា​ស្មារតី​សាមគ្គី​រួបរួម ស្មោះត្រង់​នឹង​គណបក្ស​បន្ត​ទៀត ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បន្ត​វេន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មី សេងហ៊ ហៅ គា វិសាល បាន​ចេញ​លិខិត​មួយ​ពី​ពន្ធនាគារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ មេសា នេះ បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ...

គណបក្ស​កម្លាំង​ជាតិ​នៅតែ​ប្ដេជ្ញា​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​ដោះលែង​សមាជិក

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​ខែ​មេសា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សមាជិក​របស់​ខ្លួន ២​នាក់ បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​អស់​រយៈពេល​ប្រមាណ​ជា ១​ខែ​កន្លង​មក​នេះ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​នឹង​ធ្វើ​ការ​ប្រមូលផ្ដុំ​សមាជិក​សមាជិកា​គណបក្ស ដើម្បី​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​បំណង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ...

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ ៣​ថ្ងៃ​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​របស់​ខ្លួន

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៤ នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សមាជិក​របស់​ខ្លួន​ចំនួន ២​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ​កាលពី​អំឡុង​ខែ​មីនា កន្លង​ទៅ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ ដើម្បី​ជូនដំណឹង​ពី​ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​បំណង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ...

Latest news