TAG
មឿន តុលា
ក្រុមអ្នកការពារសិទ្ធិថាការដោះស្រាយវិវាទការងារណាហ្គាពីក្រសួងការងារជាការសម្ដែង
មន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិការងារ ចាត់ទុកដំណើរការនៃការដោះស្រាយវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍របស់ក្រសួងការងារ គឺជាការសម្ដែងឱ្យតែល្អមើល ព្រោះកម្មករនៅតែមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំមកហើយ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ធ្នូ នេះថា បើក្រសួងការងារ នៅតែបន្តដឹកនាំដោះស្រាយវិវាទនេះដូចពេលកន្លងមក ដំណោះស្រាយនៅតែអាចកើតមានដដែល ស្របពេលដែលខាងក្រុមហ៊ុន និងខាងអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើកម្មករទាំងនោះយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
លោក មឿន តុលា...
លោក ហ៊ុន សែន ថាអាស៊ាននិងអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ
មេដឹកនាំខ្មែរដែលរំលោភច្បាប់ និងសិទ្ធិមនុស្សផ្តាច់មុខនៅកម្ពុជា លោក ហ៊ុន សែន អះអាងថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ប្រកបដោយភាពជាក់លាក់ បើកចំហ តម្លាភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
បុរសខ្លាំងកម្ពុជាដែលឧស្សាហ៍រំលោភច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស លោក ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៤ ខែធ្នូ ថា ទាំងសហគមន៍អឺរ៉ុប និងអាស៊ាន...
សង្គមស៊ីវិលថាកម្ចី ADB ជាការដាក់បន្ទុកលើពលរដ្ឋខ្មែរ បើគ្មានការតាមដានការប្រើប្រាស់ថវិកាឱ្យច្បាស់លាស់
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច សម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ខណៈសង្គមស៊ីវិលលើកឡើងថា ប្រសិនបើមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ថវិកាទេ វាគឺជាការដាក់បន្ទុកបន្ថែមលើពលរដ្ឋខ្មែរក្នុងការសងបំណុលនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះថា កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិកនេះ គឺដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យសំណង់...
ក្រុមសហជីពមាននិន្នាការទៅបក្សកាន់អំណាចជិត២០០ស្ថាប័នចោទអង្គការសង់ត្រាល់ថាបំបែកបំបាក់សាមគ្គីកម្មករនិយោជិត
ក្រុមសហជីពដែលមាននិន្នាការគាំទ្របក្សកាន់អំណាចជាង ១៨០ស្ថាប័ន បានចោទបុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ថាកំពុងធ្វើសកម្មភាពបំបែកបំបាក់សាមគ្គីរបស់កម្មករនិយោជិតនៅកម្ពុជា។
ក្រុមសហជីពចំនួន ១៨២ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដាក់ជូននាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា កាលពីថ្ងៃទី២៨ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះថា ពួកគេខកចិត្តជាខ្លាំងដែលមន្ត្រីរបស់អង្គការសង់ត្រាល់ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិករបស់ពួកគេ ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មីតាមរយៈនៃការសន្យាផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។
ពួកគេក៏បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីបញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងនានារបស់អង្គការសង់ត្រាល់...
សង្គមស៊ីវិលរិះគន់ថាការបង្ក្រាបអំពើជួញដូរមនុស្សកន្លងមកចាប់បានតែជនល្មើសតូចតាច
ក្រុមសង្គមស៊ីវិលរិះគន់ថា ការប្រយុទ្ធប្រឆាំង និងការបង្ក្រាបអំពើជួញដូរមនុស្សនៅកម្ពុជាកន្លងមក ចាប់បានតែជនល្មើសតូចតាចប៉ុណ្ណោះ ចំណែកអ្នកនៅពីក្រោយខ្នងនៃអំពើជួញដូរខុសច្បាប់ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមិនទាន់ឃើញបើកការស៊ើបអង្កេតនៅឡើយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ វិច្ឆិកា នេះថា លោកទទួលស្គាល់ថារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះអំពើជួញដូរមនុស្សខុសច្បាប់នេះ ប៉ុន្តែជាលទ្ធផល គឺអាចបង្ក្រាបបានតែជនល្មើសតូចតាចប៉ុណ្ណោះ។
លោកបន្តថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់នេះ រដ្ឋាភិបាលគួរតែមានវិធានការត្រួតពិនិត្យរាល់អគារដែលមានការសង្ស័យ...
សង្គមស៊ីវិល៖ ការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពពិតប្រាកដ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលអះអាងថា ការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាប្រព័ន្ធទប់ស្កាត់ការរំលោភអំណាច ហើយមានប្រព័ន្ធនៃការផ្ទេរអំណាចដោយសន្តិវិធីយ៉ាងមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពសម្រាប់សង្គមជាតិយ៉ាងពិតប្រាកដ មិនមែនបោះឆ្នោតឲ្យបក្សនេះ ឬបក្សនោះ ទើបអាចរក្សាសន្តិភាពបាននោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា មានតែការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ ទើបអាចធានានូវឆន្ទៈរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស និងជាម្ចាស់ឆ្នោតបានត្រឹមត្រូវ...
ក្រុមប្រឹក្សាជាតិនឹងបើកកិច្ចប្រជុំចុងក្រោយកំណត់ប្រាក់ឈ្នួលកម្មករអប្បបរមានៅសប្តាហ៍ក្រោយ
ក្រសួងការងារប្រកាសថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ នៅសប្តាហ៍ក្រោយ ស្របពេលដែលគណបក្សភ្លើងទៀន បានបង្ហាញបំណងរបស់ខ្លួនចង់ឲ្យកម្មករទទួលបានប្រាក់ខែ ២១៥ដុល្លារយ៉ាងតិចក្នុង ១ខែសម្រាប់ឆ្នាំ២០២៣។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ពី ៣ភាគី ក្នុងនោះតំណាងភាគីថៅកែរោងចក្រ បានឯកភាពយកតួលេខ...
ក្រសួងការងារឱ្យកម្មករក្រុមហ៊ុនឃែនធើរេនទៅបើកប្រាក់ឈ្នួលបន្ទាប់ពីនាយករដ្ឋមន្ត្រីចេញបទបញ្ជា
ក្រសួងការងារកម្ពុជា បានជូនដំណឹងឱ្យកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅបើកថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះជាកំហិតនៅទីស្ដីការក្រសួងការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះស្ដីពីការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដល់កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន ដោយតម្រូវឱ្យកម្មករនិយោជិតត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើម ឬកិច្ចសន្យាការងារ...
GMAC ទាមទារឲ្យរដ្ឋាភិបាលកាត់បន្ថយការដាក់សម្ពាធក្រុមហ៊ុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃចំនួនបញ្ជាទិញ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC អះអាងថា កម្ពុជាត្រូវតែមានភាពសកម្ម និងប្រុងប្រយ័ត្នចំពោះអ្វីដែលនឹងអាចដាក់សម្ពាធលើក្រុមហ៊ុនកាន់តែច្រើន ខណៈការបញ្ជាទិញពីទីផ្សារនៃប្រទេសលោកខាងលិចដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជាបានកំពុងធ្លាក់ចុះ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក Ken Loo អះអាងកាលពីថ្ងៃទី១០ សីហា នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនាំចេញក្នុងវិស័យកាត់ដេរនៅកម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២២ នេះ ដោយសារតែស្ថានភាពសកលលោកមានភាពមិនស្ថិតស្ថេរ និងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា។
ប្រភពដដែលអះអាងថា ការកើនឡើងនៃថ្លៃដើមទ្វេដងរបស់រោងចក្រនីមួយៗ នឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ហើយបញ្ហានេះមិនទាន់និយាយដល់បញ្ហាផ្សេងទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃដើមដែលបានចំណាយក្នុងកម្រិតខ្ពស់ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំនៅឡើយទេ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេររូបនេះបញ្ជាក់ថា កម្ពុជាត្រូវតែមានភាពសកម្ម...
អ្នកនាំពាក្យថាបក្សនយោបាយនិងសង្គមស៊ីវិលមិនហ៊ានជជែកទល់មុខ ខណៈសង្គមស៊ីវិលថាគ្មានភាពចាំបាច់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...