TAG
ម៉ក់ ជីតូ
សមត្ថកិច្ចចាប់ខ្លួនមេគ្រឿងញៀនបានវិញហើយបន្ទាប់ពីត្រូវបក្ខពួករំដោះចេញដើម្បីគេចវេះទោស៥២ឆ្នាំ
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន អះអាងថា សមត្ថកិច្ចចាប់ខ្លួនបានវិញហើយមេគ្រឿងញៀនដែលរៀបផែនការរត់ចេញពីពន្ធនាគារដើម្បីគេចវេះពីការអនុវត្តន៍ទោស ៥២ឆ្នាំ។
លោក ម៉ក់ ជីតូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះថា ទណ្ឌិតដែលជាមេគ្រឿងញៀនជនជាតិចិនឈ្មោះ ចេន ហ្ស៊ីនហាន ត្រូវសមត្ថកិច្ចចាប់បានវិញហើយកាលពីថ្ងៃទី២២ ខែសីហា ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ ក្រុមបក្ខពួករបស់ពិរុទ្ធជននោះមានអ្នករៀបចំផែនការ មានអ្នកចំណាយថវិកា អ្នករៀបចំសកម្មភាព និងអ្នកចង្អុលបង្ហាញផ្លូវ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានដែរ។
លោកថា...