TAG
ម៉ឹក សុផាន់ណារ៉េត
សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត
សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ផ្កាយ៣ នៃក្រសួងមហាផ្ទៃដែលមានឈ្មោះថា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថាឧកញ៉ាជ័យ គឺជាបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ។
សារព័ត៌មានអន្តរជាតិ Mongabay ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លង ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយដែលនៅពីក្រោយបទល្មើសរកឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួន ក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ...