TAG
ម៉ៅ ធនិន
អភិបាលខេត្តកំពតបង្គាប់ឲ្យសាលាក្នុងខេត្តបំពាក់រូបលោក ហ៊ុន សែន ដើម្បីដឹងគុណសន្តិភាព
អភិបាលខេត្តកំពត ដែលល្បីឈ្មោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈវេទិកាដោះស្រាយជម្លោះតូចតាចដល់ពលរដ្ឋ និងជាក្មួយប្រសារបស់បុរសខ្លាំងកម្ពុជា បង្គាប់ឲ្យនាយកសាលាទាំងអស់នៅក្នុងខេត្តកំពត ឱ្យទិញរូបថតលោក ហ៊ុន សែន ដាក់បំពាក់នៅតាមសាលារៀន ដើម្បីបង្ហាញការដឹងគុណចំពោះការរំដោះទឹកដីកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កន្លងមក។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ អ្នករត់ម៉ូតូឌុប ឬអ្នករត់រថយន្តឈ្នួល និងគ្រូបង្រៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្លែងថា នាយកសាលាទាំងបឋមសិក្សា និងមត្តេយ្យសិក្សា ត្រូវទិញរូបលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ...
ហេតុអ្វីបានជាលោក ម៉ៅ ធនិន មានអំណាចអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន?
បុរសសម្ដីផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកបដោយទេពកោសល្យខ្ពស់ និងវោហារសព្ទពេញខ្លួនដែលហ៊ានចេញមុខដោះស្រាយបញ្ហារបស់ពលរដ្ឋថ្នាក់មូលដ្ឋាន គឺលោក ម៉ៅ ធនិន។ មូលហេតុអ្វីបានជាលោក ម៉ៅ ធនិន អាចមានសិទ្ធិ និងមានអំណាចអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន? តើបុរសរូបនេះជានរណាឲ្យប្រាកដ?
លោក ម៉ៅ ធនិន បច្ចុប្បន្ននេះជាអភិបាលខេត្តកំពត ទើបបានតែងតាំងថ្មីជំនួសលោក ជាវ តាយ ដែលត្រូវផ្ទេរភារកិច្ចទៅខេត្តពោធិ៍សាត់ វិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក...
ពលរដ្ឋស្រុកដងទង់ស្នើអភិបាលខេត្តចាត់វិធានការច្បាប់លើប្រធានមន្ទីររៀបចំដែនដីខេត្តកំពត
ពលរដ្ឋមួយចំនួននៅស្រុកដងទង់ បានស្នើដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចាត់វិធានការផ្លូវច្បាប់ទៅលើលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលលួចចេញប្លង់កម្មសិទ្ធិរំលោភដីបរិវេណអាងទឹកដងទង់ និងដីកម្មសិទ្ធិពលរដ្ឋ ១៩គ្រួសារលក់ឲ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងពេលវិវាទមិនមិនទាន់ដោះស្រាយចប់។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សេង សម្បត្តិ បានចោទលោក ដាញ់ សារី...
ពលរដ្ឋគាំទ្រចំណាត់ការរបស់អភិបាលថ្មីខេត្តកំពតដោះស្រាយវិវាទដីធ្លីបរិវេណអាងស្តុកទឹកដងទង់
ពលរដ្ឋរស់នៅស្រុកដងទង់ ខេត្តកំពត សាទរ និងស្វាគមន៍លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបឡើងកាន់តំណែងថ្មី ដែលបានរកយុត្តិធម៌លើទំនាស់ដីធ្លីពាក់ព័ន្ធមន្ត្រីមួយចំនួននៃរដ្ឋបាលខេត្តកំពត បានឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ស្ងាត់ៗដែលនាំឲ្យបាត់បង់ប្រភពទឹកប្រើប្រាស់។
ក្រោយពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក្រៅពីជួបសាធារណជន លោកក៏បានបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីជួបជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកដងទង់ ដែលពលរដ្ឋមូលដ្ឋាននេះបានចោទមន្ត្រីមួយចំនួនចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ក្បាលម៉ាស៊ីនដឹកនាំនៃរដ្ឋបាលខេត្តកំពត ថាបានឃុបឃិតលួចលក់អាងស្តុកទឹកដងទង់ស្ងាត់ៗទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់។
ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី២៦ ខែតុលា ពលរដ្ឋស្រុកដងទង់...
ពលរដ្ឋស្រុកដងទង់ស្នើអភិបាលថ្មីខេត្តកំពតចាត់វិធានការមន្ត្រីទុច្ចរិតឃុបឃិតលក់អាងទឹកដងទង់
ពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកដងទង់ បានស្នើដល់លោក ម៉ៅ ធនិន ដែលមកទទួលតំណែងថ្មីជាអភិបាលខេត្តកំពត បើកការស៊ើបអង្កេត និងមានវិធានការច្បាប់ចំពោះលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ដែលបានឃុបឃិតគ្នាលួចលក់អាងស្តុកទឹកដងទង់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹកដែលពលរដ្ឋប្រើប្រាស់។
ពលរដ្ឋស្រុកដងទង់ បានចោទលោក វ៉ិត វឌ្ឍនា ថាជាមេខ្លោងលួចធ្វើប្លង់ និងលក់បរិវេណដីអាងទឹកដងទង់ មានទំហំផ្ទៃដីជាង ១២ហិកតារ ក្នុងតម្លៃរាប់លានដុល្លារ...