TAG
ម៉ៅ មុន្នីវណ្ណ
អតីតមន្ត្រីបក្សប្រឆាំងចោទលោក សម រង្ស៉ី ថាកំពុងប្រើល្បិចបិទបាំងភាពកំសាករបស់ខ្លួន
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់លោក សម រង្ស៉ី អតីតមេដឹកនាំប្រឆាំង ថាកំពុងប្រើល្បិចដើម្បីបិទបាំងភាពកំសាករបស់ខ្លួនដែលរត់ចោលស្រុក និងអ្នកគាំទ្រ ខណៈលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវបើកសវនាការនៅសប្តាហ៍ក្រោយនេះ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែមករា នេះថា ទង្វើរបស់បុគ្គលណា បុគ្គលនោះត្រូវតែទទួលខុសត្រូវ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ មិនអាចប្តូរមនុស្សផ្សេងឱ្យមកទទួលខុសត្រូវជំនួសបាននោះទេ។
លោកថា៖ «ការប្រកាសរបស់លោក សម...