TAG
យក់ សម្បត្តិ
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ តុលា
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ នេះ ជាតួលេខដែលបង្ហាញពីការកើនឡើងជាងសព្វមួយដងនៃអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ Covid-19 បើទោះបីជាតួលេខអ្នកឆ្លងវីរុសនេះបានថយចុះពីជិត ១ពាន់នាក់ក្នុងមួយថ្ងៃ មកនៅជាង ២០០នាក់ក្នុងមួយថ្ងៃទៅហើយក្តី។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍នៃអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 មានចំនួន ២៥នាក់ និងអ្នកឆ្លងថ្មីមានចំនួន ២៦៨នាក់ ខណៈអ្នកដែលបានជាសះស្បើយថ្មីមានចំនួន...
មន្ត្រីសុខាភិបាលកម្ពុជាអះអាងថា ចិនតែងនៅជាមួយកម្ពុជារហូត ហើយក៏មិនរត់ចោលកម្ពុជាដែរ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ប្រទេសចិនតែងតែនៅជាមួយកម្ពុជារហូត ហើយចិនក៏បានជួយកម្ពុជាច្រើនណាស់លើគ្រប់វិស័យ មិនមែនត្រឹមតែវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រប្រតិកម្មថា កម្ពុជាមិនគួរបង្ហាញជំហរលម្អៀងទៅចិនជ្រុលហួសហេតុក្នុងនយោបាយការទូតរបស់ខ្លួនលើឆាកអន្តរជាតិបែបនេះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ទទួលវ៉ាក់សាំងជំនួយចិន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជារឿងដែលពិបាកវាយតម្លៃនោះទេ ព្រោះថាប្រទេសចិនតែងជួយដល់កម្ពុជាតាំងពីកម្ពុជានៅបាតដៃទទេរហូតកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
អ្នកស្រីអះអាងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានចំណងមិត្តភាពដែកថែបរឹងមាំមិនអាចបំបែកបានជាដាច់ខាត...
បក្សក្រៅរដ្ឋាភិបាលថា រដ្ឋាភិបាលកម្ពុជាគួរចាក់វ៉ាក់សាំងតាមទីប្រជុំជនឲ្យបានលឿនបំផុត
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ផែនការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ទៅតាមទីប្រជុំជន តាមបណ្តាខេត្ត រោងចក្រ និងតំបន់ទេសចរណ៍នានាឲ្យបានលឿន ក្រោយការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំក្នុងទីក្រុងភ្នំពេញបានជោគជ័យ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលវ៉ាក់សាំងចំនួន ១លានដូសបានទៅដល់កម្ពុជា នៅថ្ងៃនេះដែលជាជំនួយចិន ផង និងជាកាបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាផង ដើម្បីទប់ស្កាត់ចម្លងវីរុស Covid-19 ក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...