TAG
យុវជនចិនតវ៉ា
អត្ថាធិប្បាយ៖ យុវជនចិនបង្ហាញឆន្ទៈចង់បានសេរីភាពដោយមិនចង់រស់ក្នុងរបបកុម្មុយនីស្តផ្ដាច់ការ
ទោះបីអាជ្ញាធរនៅតំបន់ផ្សេងៗចាប់បាតុករ និងចាប់ពង្រត់មនុស្សរាប់រយនាក់បានដោយជោគជ័យក្នុងការបង្ក្រាបការបះបោរប្រឆាំងរដ្ឋាភិបាលនៃបក្សកុម្មុយនីស្តចិន តែសារព័ត៌មានមួយនៃប្រទេសជប៉ុន Asia Times បានធ្វើអត្ថាធិប្បាយដោយដាក់ចំណងជើងថា យុវជនចិនបានបង្ហាញឆន្ទៈរបស់ពួកគេ គឺមិនចង់រស់នៅក្រោមរបបកុម្មុយនីស្តផ្ដាច់ការនោះទេ។
ដូច្នេះការងើបឡើងប្រឆាំងនឹងវិធានការកូវីដ-១៩ ដែលទម្លាក់ដោយបក្សកុម្មុយនីស្តចិន និងលោក ស៊ី ជីនពីង វាពិតណាស់ជាឧបករណ៍មួយដែលនាំឲ្យយុវជនចិនផ្ទុះបាតុកម្មរយៈពេល ៥ថ្ងៃមកនេះ។ អំឡុងនៃបាតុកម្មប្រាំថ្ងៃមកនេះ យុវជនចិនបានផ្ញើសារយ៉ាងសម្បើមទៅឲ្យបក្សកុម្មុយនីស្តចិន ហើយសាររបស់ពួកគេបានទាមទារដោះដូររបបដឹកនាំ គឺរំលាយបក្សកុម្មុយនីស្តចិន ហើយទាមទារឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងទៀតផង។
យុវជនភាគច្រើនបានចេញដើរតាមដងផ្លូវ និងខ្លះទៀតប្រមូលផ្ដុំគ្នានៅទីសាធារណៈ ខ្លះនៅក្នុងបរិវេណសាកលវិទ្យាល័យ...
ពលរដ្ឋចិនខឹងសម្បានឹងប្រធានាធិបតី ស៊ី ជីនពីង រឿងផែនការគ្មានកូវីដរហូតទាមទារឱ្យចេញពីតំណែង
បាតុករចិន កំពុងទាមទារឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែង និងរំលាយបក្សកុម្មុយនីស្តករណីប្រឆាំងនឹងវិធានការកូវីដសូន្យនៅប្រទេសចិន ៥ថ្ងៃមកហើយ ខណៈពលរដ្ឋរាប់ពាន់នាក់ ទាំងយុវជន និស្សិត កម្មករ អាជីវករ មេផ្ទះ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរហូតទាមទារឲ្យលោក ស៊ី ចុះចេញពីតំណែង និងរំលាយបក្សកុម្មុយនីស្ត។
រូបភាព និងវីដេអូដែលបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយខាងលោកសេរី មានដូចជាបណ្ដាញផ្សាយព័ត៌មាន BBC ជាដើម ត្រូវបានគេមើលឃើញនៅទូទាំងពិភពលោក ដោយឃើញប្រជាជនចិនប្រមូលផ្ដុំគ្នាប្រឆាំងនឹងរដ្ឋអំណាច និងរបបកុម្មុយនីស្ត...