32 C
Phnom Penh

TAG

យុវជន​ការពារ​បរិស្ថាន

អ្នក​វិភាគ៖ ការ​ចូលរួម​ពី​យុវជន​ដើម្បី​កិច្ចការ​សង្គម​មិន​ខ្វះ​ទេ ប៉ុន្តែ​ខ្វះ​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សកម្មភាព​ចូលរួម​របស់​យុវជន​នៅ​កម្ពុជា​ដើម្បី​កិច្ចការ​សង្គម​ជាតិ ដោយ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​នោះ គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វះ​ពិតប្រាកដ​នោះ គឺ​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ ឬ​ក៏​អត់​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា នៅ​កម្ពុជា​មិន​ពិបាក​ទេ​ក្នុង​ការ​បណ្តុះបណ្តាល​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​សង្គម និង​ការ​ប្រើប្រាស់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ស្ថាប័ន​រដ្ឋ​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ធានា​ការពារ​សិទ្ធិមនុស្ស​ដែល​អាច​ឲ្យ​ពលរដ្ឋ​បំពេញ​តួនាទី ករណីយកិច្ច និង​កាតព្វកិច្ច​របស់​ពួកគេ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។ លោក​អះអាង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ស្ថាប័ន​របស់​រដ្ឋ មេដឹកនាំ​នយោបាយ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ ការងារ​បម្រើ​សង្គម​របស់​ពួកគេ​បែរជា​ទទួល​រង​នូវ​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅវិញ។ ពួកគេ​និយាយ​ថា សកម្មភាព​ការពារ​បរិស្ថាន ការ​ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​របស់​សកម្មជន​សង្គម​ទាំងនោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ​ស្មើៗ​គ្នា យុត្តិធម៌​សង្គម សុខមាលភាព បរិស្ថាន​ល្អ...

ក្រុម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​លើក​ទី​៥​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី​៥ ហើយ ដើម្បី​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កន្លងមក ដោយ​ផ្តល់​យុត្តិធម៌ និង​សេរីភាព​ជូន​ពួកគេ​វិញ។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ប្រភព​ដដែល​អះអាង​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​បន្ត​លើកឡើង​ពី​ការ​ចាប់​ខ្លួន​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​បទ​ចោទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ផង​ដែរ។ ក្រុម​សង្គម​ទាំងនេះ​បាន​លើកឡើង​ទៀត​ថា...

សង្គម​ស៊ីវិល៖ សវនាការ​របស់​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​នោះ​ទេ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ពួកគេ​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។ ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា។ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចូលរួម​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​សកម្មជន​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ...

បញ្ញវន្ត​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​លុបចោល​មាត្រា​៤៩៤ និង​៤៩៥​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា លុបចោល​មាត្រា​៤៩៤ និង ៤៩៥ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ ព្រោះថា​មាត្រា​នៃ​ច្បាប់​នេះ​គឺ​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ផ្ទុយពី​កតិកាសញ្ញា​អន្តរជាតិ​ផង​ដែរ។ ការ​ទាមទារ​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចោទ​សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ ដោយ​ប្រើ​មាត្រា​ដែល​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​នេះ​រហូត​មក។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ...

អ្នក​ឃ្លាំមើល៖ ការ​ចាប់​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​ខាង​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា ព្រមាន​ថា ការ​ចាប់​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺជា​រឿង​អយុត្តិធម៌ បើ​ទោះបីជា​អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង និង​បកស្រាយ​បំភ្លៃ​ការពិត​យ៉ាងណាក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជាច្រើន​នៅ​កម្ពុជា​បន្ត​អំពាវនាវ​បន្ត​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​នៅ​ដើម​សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ...

អ្នកវិភាគ៖ ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់​ដែល​ត្រឹមត្រូវ​តាម​ស្មារតី​ធម្មនុញ្ញភាព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​ច្បាប់​ដែល​បាន​ហាមឃាត់​នោះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នោះ គឺ​មិនមែន​ជា​ច្បាប់​ទេ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា កម្ពុជា​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ធានា​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់ ដូច្នេះ​ប្រសិនបើ​មាន​ការ​បកស្រាយ​ពន្លាត​វិសាលភាព​របស់​ច្បាប់ និង​យក​ច្បាប់​ទាំងនោះ​មក​ចោទ​ប្រកាន់​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​គេ​ក្នុង​រង្វង់​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​គឺជា​ការ​បង្ក​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​អ្នក​បកស្រាយ​ច្បាប់​នោះ​តែប៉ុណ្ណោះ។ លោក​អះអាង​ថា ការ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ទៅ​បង្ក្រាប...

សង្គម​ស៊ីវិល​ប្រកាស​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ

អង្គការ និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់ផ្ដើម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​កន្លងមក។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​លោក មាន ព្រហ្មមុនី ជាដើម...

IDEA TALK៖ តើ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​នាំ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​នាំ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​អ្វី​ខ្លះ?»។

សកម្មជន​ព្រៃឈើ៖ ព្រៃឡង់​វិនាស​ដោយសារ​មន្ត្រី​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ

សកម្មជន​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នឹង​រង​ការ​វិនាស​ដោយសារ​មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ចូល​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម។ សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា កម្មករ​ក្រុមហ៊ុន​ម៉ាឃលឡូជីស្ទីក របស់​លោក សយ សុផល និង​មេការ​ឈ្មោះ ចាប សារ៉ន ដែល​បាន​អះអាង​ថា​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ កំពុងតែ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន PNT របស់​វៀតណាម បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​អស់​យ៉ាង​រង្គាល ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​បិទ​ខ្ទប់​ខេត្ត​ព្រះវិហារ ដើម្បី​ទប់ស្កាត់ Covid-19។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា...

Latest news