30 C
Phnom Penh

TAG

យ៉ែម រ៉ាន់យ៉ា

អ្នក​សង្កេតការណ៍​រិះគន់​វិធានការ​តេស្ដ​និង​បង្ក្រាប​គ្រឿងញៀន​លើ​មន្ត្រី​កងកម្លាំង​ថា​មាន​ចន្លោះ​ប្រហោង

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រក​ឃើញ​មន្ត្រី​នគរបាល​រដ្ឋបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ រហូត​ដល់​ការ​ជួញដូរ​គ្រឿងញៀន បង្ហាញ​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​របស់​ខ្លួន​នៅ​តាម​អង្គភាព​នានា នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​អាច​បណ្តាល​មកពី​អំពើពុករលួយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ការ​អនុវត្ត​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត​ដែរ ប្រសិនបើ​ពួកគេ​កំពុង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ការ​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែរ​នោះ...

Latest news