TAG
រដ្ឋាភិបាលនិរទេស
IDEA TALK៖ តើក្រុមប្រឆាំងគួរបង្កើតរដ្ឋាភិបាលក្រៅស្រុកដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្តីអំពី៖ «តើក្រុមប្រឆាំងគួរបង្កើតរដ្ឋាភិបាលក្រៅស្រុកដែរឬទេ?»។
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុកថាគណបក្សប្រជាជនកម្ពុជាប្រឈមនឹងការរំលាយតាមផ្លូវច្បាប់
ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលហៅកាត់ថា CAT បានអះអាងថា ការប្រកាសតាមកម្ទេចគណបក្សក្រៅរដ្ឋាភិបាលពីសំណាក់លោក ហ៊ុន សែន ដែលគ្មានតំណែងជានាយករដ្ឋមន្ត្រី គឺជាទង្វើល្មើសច្បាប់ធ្ងន់ធ្ងរ ហើយគណបក្សប្រជាជនកម្ពុជាត្រូវតែប្រឈមនឹងការរំលាយចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្រុមអ្នកតស៊ូមតិកម្ពុជា ឬហៅថា Cambodia Advocacy Team ដែលមានមូលដ្ឋានក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ កក្កដា នេះថា សម្ដីរបស់លោក ហ៊ុន សែន ដែលបានលើកឡើងនៅក្នុងថ្ងៃខួបកំណើតគណបក្សប្រជាជនកម្ពុជា...
លោក សម រង្ស៊ី អះអាងថានឹងវិលចូលកម្ពុជាវិញ បន្ទាប់ពីបង្កើតរដ្ឋាភិបាលក្រៅប្រទេសតតាំងជាមួយលោក ហ៊ុន សែន
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី គ្រោងនឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬរដ្ឋាភិបាលនិរទេសជាមួយមន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ដើម្បីតតាំងជាមួយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ហើយក៏ជាថ្ងៃលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បង្ហោះវីដេអូកិច្ចសម្ភាសន៍ពិសេសមួយជាមួយសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា ថា ថ្ងៃបង្កើតរដ្ឋាភិបាលក្រៅប្រទេស ក៏ជាថ្ងៃដែលលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដែរ។
លោកបញ្ជាក់ថា ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធដែលចង់បានប្រជាធិបតេយ្យពិតប្រាកដ នឹងងើបឡើងវិញដើម្បីតតាំងជាមួយរដ្ឋាភិបាលខុសច្បាប់ដែលដឹកនាំដោយត្រកូលលោក...
IDEA TALK៖ តើអ្វីទៅជារដ្ឋាភិបាលនិរទេស?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីអំពី៖ «តើអ្វីទៅជារដ្ឋាភិបាលនិរទេស?»។
លោក ហ៊ុន សែន បញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់រំលាយបក្សនយោបាយពាក់ព័ន្ធរដ្ឋាភិបាលនិរទេសរបស់ក្រុមប្រឆាំង
មេដឹកនាំកំពូលរបស់បក្សកាន់អំណាចលោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត ដើម្បីរំលាយគណបក្សនយោបាយណាដែលធ្វើជាដៃជើង ឬមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសរបស់មន្ត្រីបក្សប្រឆាំង ដែលកំពុងរៀបចំបង្កើតនៅក្រៅប្រទេសនាពេលនេះ។
ថ្លែងនៅក្នុងពិធីអបអរសាទរខួបកំណើត ៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា នេះ លោក ហ៊ុន សែន គំរាមថា រដ្ឋាភិបាលត្រូវហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ខណៈប្រជាជនកម្ពុជាគ្រប់គ្នាត្រូវតែរួមគ្នាបន្តការពារសន្តិភាពនេះឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់នូវចរន្តជ្រុលនិយមដែលអាចនាំគ្រោះថ្នាក់ដល់ប្រទេសជាតិ។
បុរសខ្លាំងកាងអំណាចផ្ដាច់មុខនៅកម្ពុជារូបនេះអះអាងថា មន្ត្រីបក្សប្រឆាំងដែលរស់នៅក្រៅប្រទេស កំពុងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលនិរទេសមួយនៅបរទេស ដែលជារដ្ឋាភិបាលខុសច្បាប់ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា...