TAG
រត់ជាន់គ្នា
អ្នកឃ្លាំមើល៖ ១២ឆ្នាំរដ្ឋាភិបាលនៅមិនអាចរកអ្នកទទួលខុសត្រូវករណីមនុស្សរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក ថាអស់រយៈពេល ១២ឆ្នាំ រដ្ឋាភិបាលនៅតែមិនអាចរកអ្នកទទួលខុសត្រូវមកកាត់ទោសចំពោះមុខច្បាប់ ជុំវិញព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់មនុស្សជាង ៣០០នាក់នៅក្រុងរណបកោះពេជ្រ បើទោះបីជាគ្រួសារនៃជនរងគ្រោះទាំងនោះកំពុងរង់ចាំពន្លឺនៃយុត្តិធម៌។
នាយកបេសកកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយក្នុងសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកចំថ្ងៃខួប ១២ឆ្នាំនៃព្រឹត្តិការណ៍ស្លាប់មនុស្សនៅក្រុងរណបកោះពេជ្រ នៅថ្ងៃទី២២ វិច្ឆិកា នេះថា ជារឿងអយុត្តិធម៌បំផុតសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានផ្តល់ឱ្យនូវលុយកាក់បន្តិចបន្តួច ជាថ្នូរនឹងការបំបិទមាត់ក្នុងការស្វែងរកយុត្តិធម៌ក្នុងព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនជនរងគ្រោះ រដ្ឋាភិបាលគួរតែរកឱ្យឃើញដើមហេតុដែលជាចំណុចផ្តើមពិតប្រាកដនៃការបង្កឱ្យមានសោកនាដកម្មនេះ ដើម្បីរកអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ពិតប្រាកដ ខណៈការផ្តល់ជាលុយកាក់ដល់គ្រួសារជនរងគ្រោះជាថ្នូរនឹងការបិទសំណុំរឿងមិនស្វែងរកការពិត...
១២ឆ្នាំកន្លងផុត អ្នករស់រានមានជីវិតនៅតែមិនអាចបំភ្លេចសោកនាដកម្មរត់ជាន់គ្នានៅកោះពេជ្រ
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាខួបគម្រប់ ១២ឆ្នាំនៃសោកនាដកម្មមួយដែលគេហៅថា «រត់ជាន់គ្នា» បានធ្វើឲ្យមនុស្សស្លាប់ជាង ៣០០នាក់ និងអ្នករងរបួសមានចំនួនជិត ៤០០នាក់។
អ្នកដែលបានរួចផុតជីវិតពីសោកនាដកម្មនេះនៅតែចងចាំមិនអាចបំភ្លេចបានចំពោះហេតុការណ៍ដ៏សែនរន្ធត់នោះ។ ចំណែកពលរដ្ឋដែលត្រូវបានបណ្តេញចេញទាំងបង្ខំពីសំណាក់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថាបនិកធនាគារកាណាឌីយ៉ា ថាឧបទ្ទវហេតុអាក្រក់នេះគួរតែកើតឡើងទៅលើក្រុមហ៊ុន។
ចំណែកឯក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាជនរងគ្រោះ បានទាមទារឲ្យអាជ្ញាធរបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតឱ្យបានដឹងការពិត និងរកអ្នកទទួលខុសត្រូវ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររងគ្រោះ...
អាស៊ីជួបសោកនាដកម្មចំនួនពីរគឺហ្វូងមនុស្សជាន់គ្នាស្លាប់ និងការបាក់ស្ពាននៅឥណ្ឌា
នៅលើពិភពលោក គេសង្កេតឃើញឧបទ្ទវហេតុធម្មជាតិតែងកើតមាន ដូចជា ផ្ទុះភ្នំភ្លើង ផ្ទុះរលកយក្សស៊ូណាមិ ការរញ្ជួយដីបណ្ដាលឲ្យរលំអគារខ្ពស់ៗ ការរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់ជន់លិចខ្លាំង ដោយវាកើតឡើងជារៀងរាល់ឆ្នាំ។
តែនៅពេលចុងក្រោយនេះ គឺកើតមានសឹងតែដំណាលគ្នាដែលគេហៅថាជាសោកនាដកម្មដ៏អាក្រក់បំផុត ករណីផ្អើលជាន់គ្នាក្នុងហ្វូងមនុស្សណែនតាន់តាប់ ស្លាប់មនុស្ស ១៥៤នាក់នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងពិធីមួយដែលគេហៅថា បុណ្យហ័រឡូវីន កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា។
ចំណែកនៅប្រទេសឥណ្ឌា នៅរដ្ឋគូចារ៉ាត់ ករណីបាក់ស្ពានមួយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣២នាក់។ ឧបទ្ទវហេតុនេះ កើតឡើងកាលពីយប់ថ្ងៃអាទិត្យ...
មេដឹកនាំជុំវិញពិភពលោកចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុនៃសោកនាដកម្មរត់ជាន់គ្នានៅកូរ៉េ
មេដឹកនាំជុំវិញពិភពលោក រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បាននាំគ្នាចូលរួមរំលែកមរណទុក្ខជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចំពោះឧបទ្ទវហេតុនៃសោកនាដកម្មរត់ជាន់គ្នារបស់ពលរដ្ឋកូរ៉េខាងត្បូង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យ Halloween នៅក្នុងសង្កាត់អ៊ីថេវ៉ុន នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន...