29 C
Phnom Penh

TAG

រុស្ស៊ី-អាស៊ាន

រុស្ស៊ី​ជា​ប្រទេស​លក់​អាវុធ​ឱ្យ​របប​សឹក​ភូមា គាំទ្រ​យន្តការ​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

ក្នុង​ដំណើរ​ជាន់​ដី​អាស៊ាន តំណាង​ប្រទេស​មហាអំណាច​មួយ គឺ​ប្រទេស​រុស្ស៊ី បាន​ប្រកាស​គាំទ្រ​សមាគម​អាស៊ាន​ដែល​បាន​ដាក់​ចេញ​យន្តការ​ក្នុង​តំបន់ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។ យន្តការ​អាស៊ាន ៥​ចំណុច​នេះ ត្រូវ​បាន​អនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល កាលពី​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០២១។ យន្តការ​ទាំងនេះ​រួមមាន៖ ទី​១ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​បង្កើន​ការ​អត់ធ្មត់​ឲ្យ​ដល់​កម្រិត​ខ្ពស់​បំផុត។ទី​២ ចាប់ផ្តើម​ការសន្ទនា​ប្រកប​ដោយ​ការស្ថាបនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន។ទី​៣ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួល​នៃ​ដំណើរការ​រៀបចំ​កិច្ចសន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។ទី​៤ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល AHAទី​៥ ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៦...

Latest news