31.8 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ប្ដូរ​មេទ័ព​ដឹកនាំ​សង្គ្រាម​នៅ​អ៊ុយក្រែន​ញឹកញាប់​នាំ​ឱ្យ​មាន​ការ​គិត​ថា​មហាអំណាច​នេះ​ទំនង​នឹង​បន្ត​ប្ដូរ​មេទ័ព​ថែម​ទៀត

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​ពីរ​ពិភពលោក​លើក​ទ័ព​ជាង ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន មាន​រយៈពេល​ជាង ៣២០​ថ្ងៃ​ហើយ។ សង្គ្រាម​ជិត ១១​ខែ​នេះ រុស្ស៊ី​បាន​ជួប​រឿង​បរាជ័យ ឬ​បាក់​ទ័ព​ទាំង​ទ្រង់ទ្រាយ​តូច និង​ធំ​មិន​តិច​ជាង ១០​ដង​នោះ​ទេ។ គេ​នៅ​ចាំ​បាន​ថា ការ​ដែល​មហាអំណាច​រុស្ស៊ី​បាក់​ទ័ព​ទ្រង់ទ្រាយ​ធំ​មាន​ចំនួន ៣​លើក ដែល​ទ័ព​អ៊ុយក្រែន​វាយ​ដេញ​រត់​ចោល​សព្វាវុធ រថក្រោះ រថពាសដែក និង​កាំភ្លើង​ធំ។ ការ​បាក់​ទ័ព​ដ៏​អាម៉ាស់​ទាំង ៣​លើក​នោះ ទ័ព​រុស្ស៊ី​រត់​ចោល​សព្វាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​មាន​នៅ​ភាគ​ខាងជើង​រដ្ឋធានី​គៀវ កាលពី​ដើម​ខែ​មិថុនា។ ចំពោះ​ការ​បាក់​ទ័ព​លើក​ទី​២ ដ៏​អាម៉ាស់​បំផុត​នៅ​តំបន់​ខាគៀវ នៅ​ចុង​ខែ​កញ្ញា ដែល​ពេល​នោះ រុស្ស៊ី​រត់​ចោល​រថក្រោះ...

លោក ហ្សេឡេនស្គី ថ្លែង​អរគុណ​ប្រជាជន​អាមេរិក​ជួយ​ការពារ​សេរីភាព​ប្រជាជន​អ៊ុយក្រែន

ក្រោយពី​ចុះ​ពី​យន្តហោះ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​រូតរះ​ទៅ​កាន់​សេតវិមាន​ដែល​លោក បៃដិន បាន​រង់ចាំ​លោក​ហើយ​នោះ។ ជំនួប​នៃ​មេដឹកនាំ​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ភ្លាមៗ​ក្រោយពី​លោក បៃដិន ចេញ​មក​ទទួល​លោក ហ្សេឡេនស្គី នៅ​ច្រក​ទ្វារ​ចូល​ការិយាល័យ​របស់​លោក។ លោក ចូ បៃដិន បាន​អម​ដំណើរ​លោក ហ្សេឡេនស្គី ចូល​ទៅ​កាន់​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន ហើយ​កិច្ច​សន្ទនា​ក៏​ចាប់ផ្ដើម។ ក្រោយពី​ជួប​គ្នា​ជាច្រើន​នាទី លោក បៃដិន និង​លោក ហ្សេឡេនស្គី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ខាងក្រៅ​អគារ​សេតវិមាន។ លោក...

លោក ហ្សេឡេនស្គី ទៅ​អាមេរិក​ជួប​លោក បៃដិន ខណៈ​រុស្ស៊ី​មាន​ផែនការ​វាយ​រុល​ចូល​រដ្ឋធានី​គៀវ​ម្ដង​ទៀត

ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតុន ហើយ​នឹង​ជួប​លោក បៃដិន នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​ទៅ​ក្រៅ​ប្រទេស​របស់​លោក ហ្សេឡេនស្គី ក្នុង​អំឡុង​ប្រទេស​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លុកលុយ​ពី​មហាអំណាច​រុស្ស៊ី ៣០០​ថ្ងៃ​មក​នេះ។ កាលពី​ពេល​កន្លងមក​នេះ មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន ដូចជា​នាយករដ្ឋមន្ត្រី​អង់គ្លេស រីស៊ី ស៊ូណាក់ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន ប្រមុខ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្កូតេរ៉េស ប្រធានាធិបតី​ប៉ូឡូញ ប្រធានាធិបតី​ប៊ុលហ្គារី ប្រធានាធិបតី​រូម៉ានី...

ប្រធាន​សភា​អឺរ៉ុប​អំពាវនាវ​សុំ​ឱ្យ​ជួយ​អ៊ុយក្រែន​រហូត​ដល់​ឈ្នះ​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន

ប្រធាន​សភា​សហភាព​អឺរ៉ុប អ្នកស្រី Roberta Metsola អំពាវនាវ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ និង​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៨ ធ្នូ ប្រធាន​សភា​សហភាព​អឺរ៉ុប Metsola បាន​ទទូច​ថា គេ​ត្រូវតែ​រួម​គ្នា​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន តែ​ត្រូវ​ជួយ​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​អ្នកស្រី Metsola ប្រធាន​សភា​អឺរ៉ុប ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា នៅ​ពេលនេះ អ៊ុយក្រែន​ត្រូវការ​ជំនួយ​ថែម​ទៀត ទាំង​ជំនួយ​សព្វាវុធ ជំនួយ​ហិរញ្ញវត្ថុ...

សហភាព​អឺរ៉ុប​និង​អាស៊ាន​ប្ដេជ្ញា​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​អំពី​តម្រូវការ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​ការ​គោរព​ឯករាជភាព​អំពី​បូរណភាព​ដែនដី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​មហាអំណាច​រុស្ស៊ី​កំពុង​លើក​ទ័ព​ឈ្លានពាន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧ និង​មេដឹកនាំ​អាស៊ាន​ចំនួន ៩​ប្រទេស ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប ៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ភូមា ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​នោះ​ទេ។ មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​ទាំង​ពីរ​នៃ​សហភាព​អឺរ៉ុប និង​អាស៊ាន បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត រួម​ទាំង​ពាណិជ្ជកម្ម​អន្តរកាល​នៃ​ការ​ពង្រឹង​វិស័យ​ថាមពល​ស្អាត និង​ឌីជីថល...

អាមេរិក​ទំនង​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល Patriot ទៅ​ឱ្យ​អ៊ុយក្រែន តើ​អ្នក​គិត​ថា​រុស្ស៊ី​ហ៊ាន​វាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​ដែរ​ឬ​ទេ?

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខែ​ទី​១០ ហើយ។ អំឡុង ១០​ខែ​នេះ រុស្ស៊ី​បាន​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​បាញ់​ស្រោច​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន ដោយ​មិន​រើស​គោលដៅ​សូម្បីតែ​គោលដៅ​របស់​សហគមន៍​ស៊ីវិល ក៏​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ទម្លាក់​ឱ្យ​ត្រូវ​ផង​ដែរ។ ទីបំផុត ការ​បំផ្លាញ​រោងចក្រ​អគ្គិសនី រោងចក្រ​ទឹក​ស្អាត​ដែល​តម្រូវការ​ជា​ចាំបាច់​របស់​ប្រជាជន​អ៊ុយក្រែន​នៅ​រដូវ​ត្រជាក់​នេះ ក៏​មីស៊ីល​របស់​រុស្ស៊ី យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាញ់​កម្ទេច​ផង​ដែរ។ សហរដ្ឋ​អាមេរិក​បាន​ហៅ​សង្គ្រាម​ដែល​រុស្ស៊ី​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ស្រោច​លើ​ទឹកដី​អ៊ុយក្រែន​ចុងក្រោយ​នេះ គឺជា​ដំណាក់កាល​ដែល​អ៊ុយក្រែន​ត្រូវការ​បន្ទាន់​ប្រព័ន្ធ​ការពារ​ដែនអាកាស ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល និង​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី។ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រទេស​សមាជិក​អង្គការ​ណាតូ​គាប​សង្កត់​ឱ្យ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទាំងឡាយ​ណា​ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ និង​មីស៊ីល​ការពារ​ដែនអាកាស​មាន​ដូចជា​មីស៊ីល​ផាទ្រីយ៉ូត ដែល​ជា​មីស៊ីល​មាន​មុខងារ​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ និង​បាញ់​ស្កាត់​គ្រាប់​មីស៊ីល ហើយ​និង​មីស៊ីល ATACM ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​អាច​បាញ់​បាន​ពី ៣០០​គីឡូម៉ែត្រ​ទៅ ៥០០​គីឡូម៉ែត្រ​ទៅ​ឱ្យ​អ៊ុយក្រែន...

តើ​របប​លោក ពូទីន អាច​ត្រូវ​ដាក់​ជា​របប​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អ៊ុយក្រែន​ដែរ​ឬ​ទេ?

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ១០​ខែ​ទៅ​ហើយ។ វិនាសកម្ម​ដ៏​ខ្លោចផ្សា​បំផុត​កើត​មាន​ពាសពេញ​ទឹកដី​អ៊ុយក្រែន។ ប្រជាជន​អ៊ុយក្រែន​ស្លាប់​បាត់បង់​ជីវិត និង​ស្លាប់​ដោយសារ​ជំងឺ​តម្កាត់​ផ្សេងៗ ដោយសារតែ​សហគមន៍​របស់​ពួកគេ​រស់នៅ​ដោយ​រង​ការ​បំផ្លាញ​ពី​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ មន្ទីរពេទ្យ សាលារៀន មជ្ឈមណ្ឌល​កម្សាន្ត​របស់​កុមារ សុទ្ធតែ​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ បន្ថែម​ពី​នេះ នៅ​ពេល​រដូវ​ត្រជាក់​កំពុងតែ​មក​ដល់ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ស្រោច​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន បំផ្លាញ​ប្រព័ន្ធ​ចរន្ត​អគ្គិសនី និង​ប្រព័ន្ធ​កម្ដៅ​ទឹក​ក្ដៅ​របស់​ប្រទេស​នេះ ដែល​ជួយ​ផ្តល់​កម្ដៅ​នៅ​ពេល​រដូវ​ត្រជាក់​មក​ដល់។ ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​អនុម័ត​ដាក់​របប​រុស្ស៊ី​ជា​របប​ភេរវកម្ម និង​ប្រល័យ​ពូជសាសន៍។ គេ​ពុំ​ទាន់​ដឹង​ថា ប្រជាជន​អ៊ុយក្រែន​មក​ដល់​ពេលនេះ​ស្លាប់​ពិតប្រាកដ​ចំនួន​ប៉ុន្មាន​ម៉ឺន​នាក់​នោះ​ទេ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាជន​អ៊ុយក្រែន​ស្លាប់​ដោយសារតែ​គ្រាប់​មីស៊ីល​របស់​ប្រទេស​រុស្ស៊ី និង​ស្លាប់​ដោយសារតែ​ធ្លាក់​ខ្លួន​ឈឺ...

អាមេរិក​និង​សាធារណរដ្ឋ​បារាំង​បន្ត​ប្ដេជ្ញាចិត្ត​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជួប​មេដឹកនាំ​បារាំង គឺ​ប្រធានាធិបតី Emmanuel Macron នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ធ្នូ។ លោក បៃដិន ទទួល​សមភាគី​បារាំង​ជា​លើកដំបូង​ចាប់តាំងពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សមាជិក​ណាតូ​បាន​លើកឡើង​ជាច្រើន​អំពី​បញ្ហា​ពិភពលោក តែ​បញ្ហា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​បញ្ហា​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​ប្រធានបទ​សំខាន់​ជាងគេ ហើយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក៏​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែរ។ លោក John Kirby អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន...

មេដឹកនាំ​ណាតូ​ថា​រុស្ស៊ី​មាន​ផែនការ​យក​ឈ្នះ​សង្គ្រាម​នៅ​រដូវ​រងា​នេះ តែ​ណាតូ​រួម​កម្លាំង​កាន់តែ​ខ្លាំង​ជួយ​អ៊ុយក្រែន

មេដឹកនាំ​ណាតូ (NATO) ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែ​ប្រើប្រាស់​រដូវ​ត្រជាក់​ជា​អាវុធ​មុត​ស្រួច​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន តែ​លោក​ថា​អ៊ុយក្រែន​កំពុង​ក្លាយ​ជា​សមាជិក​ណាតូ​ហើយ​នៅ​ពេលនេះ។ អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​កំពុងតែ​ប្រើប្រាស់​រដូវរងា​ឆ្នាំ​នេះ គឺជា​អាវុធ​នៃ​សង្គ្រាម​ដើម្បី​យក​ប្រៀប និង​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​លោក​រំឭក​ថា ណាតូ​តាំងចិត្ត​រួច​ស្រេច​ហើយ​នឹង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​របស់​ខ្លួន​បណ្ដើរៗ​ហើយ​នៅ​ពេលនេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ។ ការ​វាយប្រហារ​របស់​រុស្ស៊ី បង្ក​ទុក្ខ​វេទនា​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ខ្វះ​ប្រភព​ទឹក...

កិច្ចប្រជុំ G20 បិទ​បញ្ចប់​ដោយ​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី ខណៈ​មីស៊ីល​មួយ​គ្រាប់​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ

កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រុស្ស៊ី វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កាលពី​យប់​ទៀបភ្លឺ ដែល​យ៉ាងតិច​មីស៊ីល​ជាង ៩០​គ្រាប់​បាន​ធ្លាក់​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ហើយ​យ៉ាង​ហោច​មួយ​គ្រាប់​បាន​ធ្លាក់​ចូល​ទឹកដី​ប៉ូឡូញ បណ្ដាល​ឱ្យ​មនុស្ស ២​នាក់​ស្លាប់។ នៅ​ក្នុង​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​ប្រទេស G-20 ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ផ្ទេរ​សិទ្ធិ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​២០២៣ ឱ្យ​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា។ សេចក្ដី​ថ្លែងការណ៍​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រតិកម្ម​របស់​ប្រទេស​ប៉ូឡូញ ដែល​គិត​ថា​សង្គ្រាម​កំពុង​រអិល​ធ្លាក់​ចូល​ទៅ​ប្រទេស​ប៉ូឡូញ ដែល​ជា​សមាជិក​ណាតូ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វិដូដូ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ G-20...

Latest news