27 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

តើ​រុស្ស៊ី​មាន​ចំណុច​ខ្សោយ​និង​ខ្លាំង​យ៉ាង​ណា​ធៀប​នឹង​អ៊ុយក្រែន​ដែល​សម្រេច​ចរចា​ជាមួយ​អ៊ុយក្រែន?

នៅ​មុន​ការ​បើក​ទ្វារ​សង្គ្រាម រុស្ស៊ី​ពង្រាយ​ទ័ព​ជាង ១០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន។ ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី​មាន​សម្បើម​ណាស់ គឺ​មាន​ទាំង​កាំជ្រួច S-400 ដែល​ពិភពលោក​ខ្លបខ្លាច​បំផុត មាន​យន្តហោះ​ចម្បាំង មាន​រថក្រោះ​រថពាសដែក មាន​កាំភ្លើងធំ ដែល​ជា​ការ​កំញើញ​ដោយ​ព្រមាន​ថា បើ​រុស្ស៊ី​សម្រេច​បើក​ទ្វារ​សង្គ្រាម គឺ​នឹង​វាយ​កាន់កាប់​ឱ្យ​បាន​តែ ៤៨​ម៉ោង​យ៉ាង​យូរ។ សារ​ព្រមាន​របស់​រុស្ស៊ី គឺជា​ការ​ប្រាប់​ទៅ​អ៊ុយក្រែន​ចុះចាញ់​មុន​ការ​ប្រយុទ្ធ។ តែ​យ៉ាងណា សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​មួយ​នេះ​ទៅលើ​ប្រទេស​ទន់ខ្សោយ​មួយ​ដែល​ធ្លាប់​ចំណុះ​នឹង​ខ្លួន បាន​ប្រព្រឹត្ត​ទៅ ៦​ថ្ងៃ​មក​ហើយ ដែល​កងទ័ព​ប្រទេស​ដ៏​ខ្លាំង​មួយ​នេះ​រុល​ចូល​ទៅ​រដ្ឋធានី​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី (Volodymyr Zelenskiy)...

IDEA TALK៖ ស្ថានភាព​ពលរដ្ឋ​អ៊ុយក្រែន ក្នុង​អំឡុង​វិបត្តិ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ស្ថានភាព​ពលរដ្ឋ​អ៊ុយក្រែន ក្នុង​អំឡុង​វិបត្តិ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី»។

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​រៀនសូត្រ​បែប​ណា​ពី​វិបត្តិ​នៅ​អ៊ុយក្រែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​រៀនសូត្រ​បែប​ណា​ពី​វិបត្តិ​នៅ​អ៊ុយក្រែន?»។

មេដឹកនាំ​កម្ពុជា​និង​អ្នក​តាមដាន​សង្គម​ថា​ពលរដ្ឋ​អ៊ុយក្រែន​នឹង​តស៊ូ​ប្រឆាំង​រុស្ស៊ី​ដើម្បី​ប្រទេស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​កងទ័ព​រុស្ស៊ី ចូល​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ទាំងមូល ហើយ​ប្រធានាធិបតី​ត្រូវ​បាន​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ ក៏​ប្រជាជន​អ៊ុយក្រែន​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត ពួកគេ​អាច​នឹង​ក្រោក​ឡើង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា កងទ័ព​រុស្ស៊ី មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ ចំណែក​អ៊ុយក្រែន​ក៏​មិន​អាច​កម្ទេច​កម្លាំង​យោធា​របស់​រុស្ស៊ី​បាន​ដែរ ព្រោះ​ថា​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​បាន​ឡើយ...

កិច្ច​ចរចា​រវាង​អ៊ុយក្រែន-រុស្ស៊ី​នៅ​បេឡារូស​ចាប់ផ្ដើម​ខណៈ​រុស្ស៊ី​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ

នៅ​ក្នុង​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​ពីរ​ថ្ងៃ​មក​ហើយ​រហូត​ដល់​ថ្ងៃ​ចន្ទ ទី​២៨ កុម្ភៈ ហើយ​បម្រាម​នេះ​នៅតែ​បន្ត ខណៈ​កងកម្លាំង​រុស្ស៊ី​នៅតែ​មាន​ផែនការ​វាយ​កាន់កាប់​រដ្ឋធានី​នេះ​មួយ​លើក​ទៀត ប្រសិនបើ​ការ​ចរចា​ដែល​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ទឹកដី​ប្រទេស​បេឡារូស ជាប់​ព្រំដែន​អ៊ុយក្រែន មិន​អាច​រក​ដំណោះស្រាយ​បាន​នោះ។ កាលពី​យប់​ថ្ងៃ​សៅរ៍ សប្ដាហ៍​កន្លង​មកនេះ កងទ័ព​រុស្ស៊ី​វាយ​រុល​ចូល​រដ្ឋធានី​គៀវ ដោយ​មាន​ការ​បាញ់​កាំជ្រួច​ដាក់​ទីក្រុង​មួយ​នេះ​ផង តែ​មិន​អាច​វាយ​កាន់កាប់​បាន​ឡើយ។ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ធានា​ចំពោះ​ពលរដ្ឋ​របស់​លោក​ថា លោក​នៅតែ​ស្ថិតនៅ​ក្នុង​រដ្ឋធានី​គៀវ និង​បាន​ស្នើ​ប្រជាជន​ឱ្យ​នៅ​បន្ត​នៅ​ក្នុង​រដ្ឋធានី​ដើម្បី​សាមគ្គី​គ្នា​ប្រឆាំង​នឹង​កងទ័ព​ឈ្លានពាន។ សារ​របស់​លោក Zelenskiy បាន​រៀបរាប់​ដូចនេះ​ថា៖ «ខ្ញុំ​នៅ​ទីនេះ។ យើង​នឹង​មិន​ដាក់​អាវុធ​ចុះ​ទេ។...

IDEA TALK៖ តើ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​សន្តិសុខ​ពិភពលោក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ជះ​ឥទ្ធិពល​បែប​ណា​ដល់​សន្តិសុខ​ពិភពលោក?»។

ប្រធានាធិបតី​អ៊ុយក្រែន៖ ទោះ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ ក៏​ខ្ញុំ​មិន​ទទួល​ការ​ចោទ​ថា​គ្រួសារ​ខ្ញុំ​ក្បត់​ជាតិ

នៅ​ជាយ​រដ្ឋធានី​គៀវ ដែល​ជា​ទីបញ្ជាការ​កណ្ដាល​នៃ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​នៅ​សល់​ជាង ៣០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ កងទ័ព​រុស្ស៊ី នឹង​ចូល​មក​ដល់​ហើយ។ ស្នូរ​គ្រាប់កាំភ្លើង​បាន​លាន់​ឮ​យ៉ាង​រំពង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ ប៉ុន្តែ​នៅ​កណ្ដាល​ក្រុង​គៀវ ក៏​មាន​ស្នូរ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី ដែល​បាន​ធ្លាក់​ចំ​លើ​អគារ​ធំៗ​ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គឺ​កងទ័ព​រុស្ស៊ី​កំពុង​រុល​ទៅមុខ គឺ​សំដៅ​ទៅ​រដ្ឋធានី​គៀវ ដើម្បី​ចាប់​យក​ទីក្រុង​ដ៏​ធំ​មួយ​នេះ ហើយ​ឈាន​ដល់​ការ​ប្រកាស​បញ្ចប់​របប​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy។ ខណៈ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​បាញ់​ឆ្ពោះ​ទៅ​រក​ទីតាំង​យោធា​សំខាន់ៗ​នៃ​រដ្ឋធានី​គៀវ ហើយ​កងទ័ព​រុស្ស៊ី​ក៏​កំពុង​បន្ត​សម្រុក​ទៅកាន់​រដ្ឋធានី​មួយ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​ទទូច​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​បញ្ឈប់​រុស្ស៊ី...

IDEA TALK៖ ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី»។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចាប់ផ្ដើម​ផ្ទុះ​ពេញ​ទំហឹង ខណៈ​យន្តហោះ​ចម្បាំង​រុស្ស៊ី​៥​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់

ជនស៊ីវិល​ស្លាប់​ជាច្រើន​រយ​នាក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត​ប្រទេស។ តែ​ទីបំផុត បាន​រុញ​ឱ្យ​សង្គ្រាម​ផ្ទុះ​ពាសពេញ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ៥​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​រុស្ស៊ី​នៅ​តំបន់ Donbass ជា​តំបន់​ដែល​រុស្ស៊ី​បើក​ទ្វារ​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ សារព័ត៌មាន​នៃ​គេហទំព័រ UNILAD ដែល​បាន​ស្រង់​ព័ត៌មាន​បន្ត​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ចុះផ្សាយ​ថា នៅ​ម៉ោង​ទៀប​ភ្លឺ គឺ​ម៉ោង​នៅ​ប្រទេស​អ៊ុយក្រែន គេ​សង្កេត​ឃើញ​កងទ័ព​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ទ័ព​ថ្មើរជើង​អម​ដោយ​រថក្រោះ​រាប់​សិប​គ្រឿង បាន​ធ្វើការ​បាញ់​ផ្លោង​ទៅលើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ស្ថិតនៅ​តំបន់​ដុនបាស។ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទ័ព​រុស្ស៊ី...

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

Latest news