33 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

លោក ហ៊ុន សែន៖ បើ​អាមេរិក​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន នោះ​អ្នក​រងគ្រោះ​ជា​ប្រជាជន​អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិត​ជា​ផ្តល់​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន មែន​នោះ អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ជា​ប្រជាជន​អ៊ុយក្រែន ព្រោះ​រឿង​នេះ​គឺជា​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​កើតឡើង​រួច​មក​ហើយ​កាលពី​ជាង ៥០​ឆ្នាំ​មុន។ បុរស​ខ្លាំង​ដែល​អួត​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សព្វផ្សាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដូច្នេះ​ប្រសិនបើ​រឿង​នេះ​ជា​ការពិត វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិនបើ​គ្រាប់បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។ មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត លោក...

អាមេរិក​សម្រេច​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​បើក​ការ​វាយបក​រំដោះ​ទឹកដី​រុស្ស៊ី​វិញ​ជិត​មួយ​ខែ​ហើយ

សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ដែល​ប្រទេស​ជាង ១២០ បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​បង្កើត​ជា​ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ តាម​សារព័ត៌មាន​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ចូល​ដល់ ២៦​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​វាយបក។ គ្រាប់បែក​ចង្កោម គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។ គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ផ្តល់​ដល់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា។ ជំនួយ​យោធា​ទាំងនេះ​នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។...

ពួក​បស្ចិម​ប្រទេស​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក ពូទីន

អំពើ​ចលាចល​យោធា​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បង្ក​នៅ​ក្នុង​ទឹកដី​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​បញ្ចេញមតិ​របស់​ក្រុម​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​ដែល​ថា យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន របស់​លោក ពូទីន ដើរ​ដល់​ចំណុច​ធាក់​ថយក្រោយ​វិញ​ហើយ ព្រោះតែ​អស់​លទ្ធភាព​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។ កាលពី​ថ្ងៃទី​២៥ មិថុនា ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ហៅ​ថា Wagner group ដែល​បាន​លើក​ទ័ព​ជាង ២​ម៉ឺន ៥​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បើក​ការ​វាយប្រហារ​ជាមួយ​ទ័ព​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

បច្ចុប្បន្នភាព​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ចូល​ដល់ ៤៨៤​ថ្ងៃ

ក្រុម​មន្ត្រី​ដែល​រុស្ស៊ី​លើក​បន្តុប​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន បាន​ត្រូវ​ចំ​លើ Chongar ដែល​តភ្ជាប់​ជាមួយ​ឧបទ្វីប​គ្រីមៀរ។ លោក Vladimir Saldo មន្ត្រី​លើក​បន្តុប​ដោយ​រុស្ស៊ី នៅ​ក្នុង​តំបន់​ខឺសុន និយាយ​ថា ការ​វាយប្រហារ​នេះ អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow។ មីស៊ីល Storm Shadow ជា​ជំនួយ​របស់​អង់គ្លេស។ មីស៊ីល​នេះ​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ។ ចំណែក​អភិបាល​តំបន់​គ្រីមៀរ លោក Sergey...

ផែនការ​សន្តិភាព​របស់​ចិន​បរាជ័យ អាហ្រ្វិក​ខាងត្បូង​ហក់​ចូល​មក​ជំនួស​ដោយ​ហ៊ាន​ប្រាប់​លោក ពូទីន ថា​ត្រូវ​បញ្ចប់​សង្គ្រាម

នៅ​ទីបំផុត ផែនការ​សន្តិភាព​របស់​ចិន ១២​ចំណុច​ដែល​មិន​បាន​លើកឡើង​ចំៗ​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន និង​បង្ខំ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​របស់​អ៊ុយក្រែន កំពុងតែ​បរាជ័យ​ដែល​ពុំ​អាច​រំកិល​ខ្លួន​ពី​ចំណុច​សូន្យ​បាន​នោះ​ទេ។ ឥឡូវ​នេះ អាហ្វ្រិក​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ដូច​ចិន​ដែរ បាន​តាំង​ខ្លួន​ចូល​មក​សម្របសម្រួល​ឱ្យ​មាន​សន្តិភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន។ តែ​សម្រាប់​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង ខុសពី​មេដឹកនាំ​ចិន ដោយ​ហ៊ាន​ប្រាប់​ត្រង់​ទៅ​លោក ពូទីន ថា ត្រូវ​បញ្ចប់​សង្គ្រាម ព្រោះ​វា​បង្ក​ឱ្យ​មាន​ផលវិបាក​ជា​ខ្លាំង​ដល់​ពិភពលោក។ ជាមួយ​គ្នា​នេះ អាហ្វ្រិក​ខាងត្បូង​បាន​បង្កើត​ក្រុម​ប្រតិភូ​នៃ​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​មាន ៧​ប្រទេស ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ដែល​មើល​ទៅ​ដូចជា​មាន​ភាព​រឹងមាំ​ជាង​ចិន ហើយ​ផែនការ​សន្តិភាព​នេះ​មាន ១០​ចំណុច។ ផែនការ​សន្តិភាព ១០​ចំណុច ក្នុង​នោះ​រួមមាន ការ​បន្ធូរបន្ថយ​ភាព​តានតឹង...

ប្រធានាធិបតី​រុស្ស៊ី​ចង់​បន្ត​ធ្វើ​សង្គ្រាម​ផង ចង់​ចរចា​ផង ខណៈ​អ៊ុយក្រែន​វាយបក​ទ្រង់ទ្រាយ​ធំ

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ថ្ងៃទី​១៣ មិថុនា នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត ដើម្បី​និយាយ​អំពី​ដំណើរការ​នៅ​សមរភូមិ​ក្នុង​ទឹកដី​អ៊ុយក្រែន។ នៅ​ក្នុង​ជំនួប​នេះ មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​មើល​ទៅ​ដូចជា​មាន​ភាព​ជឿជាក់​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​នឹង​ឈ្នះ​សង្គ្រាម តែ​ជាមួយ​គ្នា​នេះ លោក​ពោល​ពាក្យ​ថា លោក​ក៏​ចង់​ឱ្យ​មាន​ការ​ចរចា​ទៅ​រក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ផង​ដែរ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក ពូទីន បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​កំពុងតែ​ចាញ់​ខ្លាំង​សម្បើម​នៅ​ក្នុង​ប្រតិបត្តិការ​វាយបក ដែល​កងទ័ព​អ៊ុយក្រែន​ព្យាយាម​ទម្លុះ​ចូល​មក​ខាង​ទឹកដី​ដែល​រុស្ស៊ី កាន់កាប់ តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ ព្រោះ​តែ​កងទ័ព​រុស្ស៊ី​បាន​ចាប់​ជាប់​ចំណុច​ខ្សោយ​ទ័ព​អ៊ុយក្រែន ហើយ​វាយ​រុញច្រាន​ត្រឡប់​ទៅវិញ។ លោក ពូទីន...

UN ប្រជុំ​គ្នា​បន្ទាន់​អំពី​មហន្តរាយ​នៃ​ការ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka ប្រទេស​អ៊ុយក្រែន

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន ១៥​ប្រទេស បាន​បើក​ប្រជុំ​បន្ទាន់​មួយ​តាម​សំណើ​ប្រទេស​អ៊ុយក្រែន ដើម្បី​ពិនិត្យ​មើល​ទំហំ​ប៉ះពាល់ និង​ការ​បង្ក​វិនាសកម្ម​មនុស្ស​ជាតិ​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​ទឹក​ជន់​លិច​ស្រុក​ភូមិ​ពី​ការ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka នៅ​ក្នុង​តំបន់ Kherson នៃ​ភាគ​ខាងត្បូង​នៃ​ទឹកដី​អ៊ុយក្រែន។ តាម​សារព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន Kyiv Post បាន​ឱ្យ​ដឹង​ថា ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​បញ្ជូន​សំណើ​របស់​លោក ហ្សេឡេនស្គី ដោយ​ស្នើ​បើក​កិច្ចប្រជុំ​ជាបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ថ្កោលទោស​រុស្ស៊ី ដែល​ក្រុង​គៀវ ចោទ​ថា​ជា​អ្នក​បង្ក​ឱ្យ​បាក់​ទំនប់​វារីអគ្គិសនី Kakhovka ដោយ​ការ​វាយប្រហារ​កម្ទេច​ទំនប់​ទប់​ទឹក​ដ៏​សំខាន់​មួយ​នេះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​ហៅ​រុស្ស៊ី ជា​រដ្ឋ​ភេរវកម្ម​ដែល​បំផ្លាញ​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ...

សង្គ្រាម​នៅ​អ៊ុយក្រែន​ប្រែប្រួល​ហើយ​ខណៈ​អ៊ុយក្រែន​ចាប់ផ្ដើម​វាយបក​លើ​ទីតាំង​ទ័ព​រុស្ស៊ី

ការ​វាយបក​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី មក​វិញ​ចាប់ផ្ដើម​ហើយ ដោយ​អ៊ុយក្រែន ចាប់​បើក​ទ្វារ​សង្គ្រាម​វាយ​រំដោះ​ទឹកដី​របស់​ខ្លួន​ពី​រុស្ស៊ី មក​វិញ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស ខណៈ​ឧបទ្វីប​គ្រីមៀរ ដែល​ធ្លាក់​ក្នុង​រុស្ស៊ី នៅ​ឆ្នាំ​២០១៤ ក៏​នឹង​ក្លាយ​ជា​សមរភូមិ​ចុងក្រោយ​ផង​ដែរ។ នៅ​ថ្ងៃទី​៦ មិថុនា នេះ មាន​សេចក្ដី​រាយការណ៍​ជាច្រើន ដូចជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស BBC បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW និង​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Post បាន​ធ្វើ​សេចក្ដី​រាយការណ៍​មក​ថា អ៊ុយក្រែន​បញ្ចេញ​រថពាសដែក ១៨០​គ្រឿង...

មេក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី​ថា​ទ័ព​របស់​លោក ពូទីន ស្លាប់​២​ម៉ឺន​នាក់​នៅ​សមរភូមិ​បាកមូត

មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី លោក Yevgeny Prigozhin បាន​និយាយ​ថា ទាហាន​របស់​លោក​ប្រហែល ២​ម៉ឺន​នាក់​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​រយៈពេល​ជាច្រើន​ខែ ដើម្បី​គ្រប់គ្រង​ទីក្រុង​បាកមូត ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ឧសភា។ លោក Prigozhin បាន​ឲ្យ​ដឹង​ថា លោក​បាន​ជ្រើសរើស​អ្នកទោស​ចំនួន ៥​ម៉ឺន​នាក់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម Wagner នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន...

លោក ហ្សេឡេនស្គី ទៅ​សួរ​សុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​ក្រោយពី​លោក​វិល​ចូល​ប្រទេស​វិញ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​កងទ័ព​អ៊ុយក្រែន នៅ​ឯ​សមរភូមិ​ជួរ​មុខ​ក្នុង​តំបន់​ដូណេត ភាគ​ខាងកើត​ប្រទេស ជា​ទី​ដែល​កងកម្លាំង​របស់​រុស្ស៊ី បើក​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ពង្រីក​ទឹកដី​បន្ថែម​ទៀត ជាពិសេស​នៅ​តំបន់​បាកមូត។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា នេះ បាន​រាយការណ៍​មក​ថា ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បញ្ជាក់​អំពី​លោក ហ្សេឡេនស្គី ទៅ​សមរភូមិ​ជួរ​មុខ​ដើម្បី​សួរ​សុខទុក្ខ​កងទ័ព។ សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​សមរភូមិ​ជួរ​មុខ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន ស្ថិត​នៅ​ខ្សែបន្ទាត់​ការពារ​នៅ​តំបន់...

Latest news