27 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​តំណាង​កម្ពុជា​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ទូត និង​មន្ត្រី​តំណាង​កម្ពុជា​ទាំងអស់​នាំគ្នា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​រំលោភបំពាន​ពី​សំណាក់​ប្រទេស​ខ្លាំង​ទៅ​លើ​ប្រទេស​ទន់ខ្សោយ ដែល​ធ្វើ​ឱ្យ​មាន​ទម្លាប់​មិន​ល្អ​នៅ​លើ​ពិភពលោក។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​២១ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​តែង​អនុវត្ត​នូវ​គោលការណ៍​ច្បាស់លាស់​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​មិនមែន​បោះឆ្នោត​អនុប្បវាទ​ទេ គឺ​បោះឆ្នោត​ប្រឆាំង​តែម្តង។...

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័យ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ដែល​ទីបំផុត​វា​អាច​ផ្ទុះ​ពេញ​អឺរ៉ុប។ លោក Volodymyr Zelnskiy គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនាន់​ក្រោយ​ដែល​អ្នក​នយោបាយ​ក្លាយ​ពី​ជីវិត​ជា​តារា​កំប្លែង នៅ​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​សំឡេង​ជិត ៧៤%។ បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សត្រូវ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន។ លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ...

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម្ម​យ៉ាង​រន្ធត់​កើត​មាន​ទៅលើ​ជនស៊ីវិល​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន មក​​​ថា មិន​ថា​ឡើយ​ទីតាំង​របស់​កងទ័ព​នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ព្រះវិហារ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​កងទ័ព​រុស្ស៊ី ដែរ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN, BBC, Independent, AP, ABC បាន​បង្ហាញ​វីដេអូ​អំពី​លំនៅឋាន អគារ​របស់​ប្រជាជន មន្ទីរពេទ្យ សាលារៀន...

អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន​គិតជា​ប្រាក់ ៨០០​លាន​ដុល្លារ

ក្រោយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy រៀបរាប់​អំពី​ការ​ឈឺចាប់​របស់​ប្រជាជន​អ៊ុយក្រែន ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដែល​លោក​ថ្លែង​ទៅកាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៦ មីនា គឺ​មិន​បាន​មួយ​ម៉ោង​ផង លោក​ប្រធានាធិបតី ចូ បៃដិន ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​គិតជា​សាច់ប្រាក់ ៨០០​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក VOA ផ្សាយ​ជា​ភាសា​អង់គ្លេស ឲ្យ​ដឹង​ថា សព្វាវុធ​ដែល​ត្រូវ​បញ្ជូន​ថែម​ទៀត​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Zelenskiy មាន​ដូចជា យន្តហោះ Drone ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស...

ពលរដ្ឋ​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ខណៈ​រដ្ឋាភិបាល​បន្ទោស​ថា​មកពី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

ពលរដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ហក់​ឡើង ៥០០​រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លីត្រ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ឡើង​ថ្លៃ​នេះ​បណ្ដាល​មកពី​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។ តម្លៃ​ប្រេងឥន្ធនៈ​ចាប់ផ្ដើម​ហក់​ឡើង​ចាប់ពី​ថ្ងៃ​នេះ ខណៈ​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​មនុស្សធម៌​ប្រមូល​ថវិកា​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន

សមាគម​ពុទ្ធសាសនា​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​មនុស្សធម៌ ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​ជួយ​ពលរដ្ឋ​ភៀសខ្លួន​អ៊ុយក្រែន ដែល​កំពុង​រង​នូវ​វិបត្តិ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី ដែល​សម្លាប់​ជនស៊ីវិល និង​កងទ័ព​អ៊ុយក្រែន​រាប់​រយ​នាក់​ក្នុង​រយៈពេល ២០​ថ្ងៃ​កន្លងមក​នេះ។ ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​ប្រចាំ​វត្ត​សាមគ្គី​រតនា​រាម លោក ប៉ោ ប៊ុនឆេង កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ បាន​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក រៃអង្គាស​ថវិកា​មនុស្សធម៌ ដើម្បី​យក​ទៅ​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​ភៀសខ្លួន​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​នៅ​ពេលនេះ។ ប្រធាន​ពុទ្ធិកសមាគម​ខ្មែរ​រូប​នេះ លើកឡើង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​រុស្ស៊ី បាន​នាំមក​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​សន្តិសុខ និង​សុខមាលភាព​របស់​ពលរដ្ឋ​អ៊ុយក្រែន​ទាំងមូល​ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​ជា​ប្រធាន​សមាគម​ផង​នោះ...

ចិន​រង​ការ​ព្រមាន​ពី​អាមេរិក​ភ្លាមៗ បន្ទាប់ពី​រុស្ស៊ី​ស្នើសុំ​ជំនួយ​អាវុធ​ពី​ចិន

ប្រទេស​រុស្ស៊ី ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​បស្ចិម​ប្រទេស ដោយសារតែ​លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ស្វែងរក​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន។ ដោយ​ទទួល​ដំណឹង​នេះ​ភ្លាម សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ព្រមាន​ចិន កុំ​ឱ្យ​ធ្វើ​តាម​សំណើ​របស់​រុស្ស៊ី បើ​ពុំ​ដូច្នោះ​ទេ នោះ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​មាន​ជំនឿ​ថា ចិន​នឹង​មិន​ធ្វើតាម​សំណើ​របស់​រុស្ស៊ី​នោះ​ទេ ទោះ​ជា​រុស្ស៊ី​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ។ បើ​តាម​ទីប្រឹក្សា​រូប​នេះ​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង ដោយ​តាមដាន​សកម្មភាព​របស់​ចិន ថា​តើ​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ឬ​យ៉ាង​ណា។ លោក Jake Sullivan...

អាមេរិក​និង​អង់គ្លេស​អនុម័ត​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​លើ​របប​ប្រធានាធិបតី​រុស្ស៊ី ពូទីន

ក្រោយ​ពី​ទទួល​បាន​ការ​យល់ព្រម​ពី​សភា​ទាំង​ពីរ​ថ្នាក់ រដ្ឋការ​លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​៨ មីនា ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​បិទ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ដែល​ជា​វិធានការ​ថ្មី​មួយ​ទៀត បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​បស្ចិម​ប្រទេស​បាន​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​របស់​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី និង​ការ​បិទ​ចរាចរ​ប្រព័ន្ធ​ធនាគារ​របស់​រុស្ស៊ី ដែល​មាន​នៅ​អឺរ៉ុប នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​អង់គ្លេស រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី Boris Johnson ក៏​បាន​ប្រកាស​ចូលរួម​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។...

ទ័ព​ស្ម័គ្រចិត្ត​បរទេស​ជិត ២​ម៉ឺន​នាក់​បាន​ដល់​អ៊ុយក្រែន​ហើយ​ដើម្បី​ជួយ​ច្បាំង​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

ពី​ប្រទេស​អ៊ុយក្រែន ឯណោះ​វិញ កាសែត​អាមេរិកាំង New York Post បាន​ចុះផ្សាយ​ថា​កងទ័ព​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ផ្សេងៗ​បាន​ចូល​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន មាន​ការ​កើន​ឡើង​ជិត ២​ម៉ឺន​នាក់​ហើយ​នៅ​ពេលនេះ ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​មហាអំណាច​រុស្ស៊ី។ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kuleba ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​មីនា ថា កងទ័ព​បរទេស​ទាំងនេះ​បាន​ទៅដល់​ទីតាំង​របស់​ពួកគេ​អស់​ហើយ ដោយ​សហការ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កងទ័ព​ស្ម័គ្រចិត្ត​បរទេស​ទាំងនោះ​មកពី ៥២​ប្រទេស។ បើ​តាម​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​រូប​នេះ ឲ្យ​ដឹង​ថា ការ​ចូល​ជួយ​របស់​កងទ័ព​នៃ​ប្រទេស​ទាំងនោះ ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី...

អាមេរិក​សម្រេច​លើក​ទណ្ឌកម្ម​ដោយ​ស្នើ​ទិញ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា ខណៈ​រក​វិធី​ព្យួរ​ការ​នាំ​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ី

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មីនា ថា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ការ៉ាកាស នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បី​សិក្សា​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស ថា​តើ​យល់​ឃើញ​ដូចម្ដេច ប្រសិនបើ​អាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​ការ​ស្នើ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​នេះ​ឡើងវិញ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​និយាយ​ថា ខ្លួន​គេ​ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​គណៈប្រតិភូ​អាមេរិក​ដែល​មក​កាន់​រដ្ឋធានី​ការ៉ាកាស ហើយ​បាន​ពិភាក្សា​អំពី​ជំហរ​របស់​អាមេរិក​ដែល​បាន​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ម៉ាឌូរ៉ូ ដោយ​ក្រុម​ប្រឆាំង​សម្ដែង​ការ​យល់ព្រម​ដោយ​ប្រុងប្រយ័ត្ន។ តែ​បែប​នេះ...

Latest news