28 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​បញ្ចេញ​ការ​គំរាម​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​មុន​អ៊ុយក្រែន​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ដណ្ដើម​ទឹកដី​វិញ

ដំណាក់កាល​ចុងក្រោយ​នេះ មហាអំណាច​រុស្ស៊ី បញ្ចេញ​ក្រឡាសារ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​នៃ​ការ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មាន​ព្រំដែន​ជាប់​គ្នា។ សង្គ្រាម​រុស្ស៊ី​បង្ក​ការ​ឈ្លានពាន​អ៊ុយក្រែន​នេះ បាន​ចូល​ដល់​ខែ​ទី​១៤ ហើយ។ ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី មិន​អាច​វាយ​កាន់កាប់​តំបន់​ណា​មួយ​ពី​អ៊ុយក្រែន ដោយ​គ្រប់គ្រង​បាន​រឹងមាំ​ដើម្បី​ទៅ​ដល់​ការ​បង្កើត​រដ្ឋ​អំណាច​ក្នុង​ដែនដី​របស់​ខ្លួន និង​ចំ​ពេល​អ៊ុយក្រែន មាន​សមត្ថភាព​ទប់ទល់​បាន​ពី​ការ​វាយលុក​របស់​ទ័ព​មហាអំណាច​នេះ ខណៈ​ការ​មក​ដល់​នៃ​សព្វាវុធ​ធុន​ធ្ងន់​របស់​ក្រុម​ណាតូ បាន​មក​ដល់​អ៊ុយក្រែន​ជាបន្តបន្ទាប់​គ្នា បាន​នាំ​ឱ្យ​អ៊ុយក្រែន មាន​ផែនការ​វាយបក​ទៅ​លើ​ទ័ព​រុស្ស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ។ សព្វាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ Leopard និង​រថក្រោះ​អង់គ្លេស Challenger រាប់​រយ​គ្រឿង រួម​ទាំង​រថពាសដែក​ជាង ២០០​គ្រឿង​របស់​អាមេរិក និង​បារាំង បាន​នាំ​ឱ្យ​អ៊ុយក្រែន​មាន​ឱកាស​ចង់​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ទ័ព​រុស្ស៊ី​វិញ ដែល​គេ​រំពឹង​ថា...

លោក ពូទីន មាន​ផែនការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ប្រឈមមុខ​នឹង​ដីកា​របស់ ICC

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​មួយ​ជាប់​នឹង​របង​ផ្ទះ មេដឹកនាំ​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ មាន​ផែនការ​ចង់​បង្ក​ភ្លក់​ភ្លើង​ប្រល័យ​លោក គឺ​សង្គ្រាម​នុយក្លេអ៊ែរ។ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ទៅ​កងទ័ព​របស់​លោក​ឱ្យ​ត្រៀម​ដំឡើង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ទឹកដី​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។ បេឡារុស ជា​ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី។ មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក អាឡិចហ្សង់ ឌឺលូកាឆេនកូ ជា​មិត្ត​របស់​លោក ពូទីន ផង ហើយ​ក៏​ជា​អាយ៉ង​នៃ​របប​នៅ​ក្រុង​មូស្គូ ផង​ដែរ។ នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស មាន​ទ័ព​រុស្ស៊ី​ជាង...

ICC នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អ៊ុយក្រែន ក្រោម​ជំនួយ​របស់​បស្ចិម​ប្រទេស

អគ្គ​រដ្ឋអាជ្ញា​ប្រទេស​អ៊ុយក្រែន និង​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់ ICC បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មីនា នេះ លើ​ឯកសារ​មួយ​ស្ដីពី​កិច្ចព្រមព្រៀង​ឈាន​ដល់​ការ​បង្កើត​ការិយាល័យ​របស់​តុលាការ ICC នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ តាម​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Post បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្រោយ​មួយ​សប្ដាហ៍​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​ចំពោះ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក Andriy Kostin...

លោក ស៊ី ចាកចេញ​ពី​ក្រុង​មូស្គូ​ជាមួយ​ការ​លើក​ទឹកចិត្ត​ពី​លោក ពូទីន ចំពោះ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ហើយ​នៅ​ថ្ងៃ​ពុធ ទី​២២ មីនា នេះ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មីនា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​យន្តហោះ​ដឹក​លោក ស៊ី ជីនពីង បាន​ចេញពី​អាកាសយានដ្ឋាន Vnukovo នៃ​ទីក្រុង​មូស្គូ...

នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​ជួប​លោក ហ្សេឡេនស្គី ខណៈ​លោក ស៊ី ជួប​ជន​ត្រូវ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

ក្រសួង​ការបរទេស​ជប៉ុន ប្រកាស​ព័ត៌មាន​ថា​លោក​នាយករដ្ឋមន្ត្រី Fumio Kishida ត្រូវ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​ទីក្រុង​គៀវ នៅ​ថ្ងៃ​អង្គារ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន Kyodo នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មីនា បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ជប៉ុន មក​ចុះផ្សាយ​ថា លោក គីស៊ីដា នឹង​បញ្ជាក់​ប្រាប់​ទៅ​លោក ហ្សេឡេនស្គី ពី​ការ​គោរព​ចំពោះ​វីរភាព​ក្លាហាន និង​ឆន្ទៈ​តស៊ូ​យ៉ាង​មោះមុត​របស់​ប្រជាជន​អ៊ុយក្រែន ដែល​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ប្រទេស​ជាតិ​របស់​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ លោក...

លោក ស៊ី ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​រុស្ស៊ី​សប្ដាហ៍​ក្រោយ​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា​ជួយ​ឱ្យ​អ៊ុយក្រែន​មាន​សន្តិភាព

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូស្គូ រយៈពេល​បី​ថ្ងៃ​នៅ​សប្ដាហ៍​ក្រោយ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​ពុធ។ ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា ទស្សនកិច្ច​របស់​លោក ស៊ី ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​ទាំង​លោក ពូទីន និង​លោក ស៊ី បាន​ជួប​គ្នា​ម្តង​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ​២០២២ នៅ​លើ​ទឹកដី​នៃ​ប្រទេស​កាហ្សាក់ស្ថាន។ ទស្សនកិច្ច​របស់​លោក ស៊ី ទៅ​កាន់​ទីក្រុង​មូស្គូ នៅ​សប្តាហ៍​ក្រោយ​នេះ លោក​ត្រូវ​ជួប​សមភាគី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ទី​មួយ​សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី...

ICC ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ឧត្តមសេនីយ៍​រុស្ស៊ី​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រកាស​ព័ត៌មាន​ជា​ជំហរ​លើកដំបូង​របស់​ខ្លួន ដោយ​ប្រកាស​ថា តុលាការ​អន្តរជាតិ​នេះ​ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​មន្ត្រី​យោធា​មួយ​ចំនួន ជាពិសេស​គឺ​ឧត្តមសេនីយ៍​រុស្ស៊ី និង​មេទ័ព​បញ្ជាការ​ផ្ទាល់​នៅ​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទាំង​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ទាហាន​ស៊ីឈ្នួល និង​មេក្រុម​របស់​ក្រុម​នេះ​ទៀត​ផង។ សារព័ត៌មាន The Hill បាន​ឲ្យ​ដឹង​ថា រដ្ឋអាជ្ញា ICC នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​បាន​កសាង​សំណុំរឿង​ចំនួន ៣​បទ​ចោទ ក្នុង​នោះ​ករណី​ការ​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស ការ​ចាប់​ពង្រាត់​កុមារ​អ៊ុយក្រែន និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ករណី​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៃ​ប្រជាជន​អ៊ុយក្រែន។ ដីកា​ចាប់​ខ្លួន​នេះ ចេញ​ដោយ​ប្រធាន​រដ្ឋអាជ្ញា លោក Karim...

ផែនការ​សន្តិភាព​១២​ចំណុច​របស់​ចិន​សម្រាប់​រុស្ស៊ី-អ៊ុយក្រែន​ទំនង​មិន​អាច​ដំណើរការ​បាន​ទេ

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ថ្ងៃ​នោះ​ចិន​បាន​បញ្ចេញ​ផែនការ​សន្តិភាព ១២​ចំណុច ដើម្បី​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នៅ​ពេល​ដែល​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កំពុងតែ​ប្រជុំ ហើយ​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន។ ផែនការ ១២​ចំណុច​របស់​ចិន ទោះជា​ត្រូវ​បាន​ទម្លាយ​តាមរយៈ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ តែ​ពុំ​បាន​លម្អិត​ត្រង់​ចំណុច​ណា​មួយ​នោះ​ទេ។ ក្នុង ១២​ចំណុច​នេះ គេ​រក​ឃើញ​យ៉ាងហោចណាស់ ២​ចំណុច​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង ព្រោះតែ​ចិន​ពុំ​បាន​លម្អិត​អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​អ៊ុយក្រែន រួម​នឹង​ការ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ទាំងស្រុង​ចេញពី​អ៊ុយក្រែន។ ចំណុច​ដែល​នាំ​ឲ្យ​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ផែនការ​សន្តិភាព​របស់​ចិន​នេះ​ថា​ជា​ការ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឱ្យ​រុស្ស៊ី គឺ​នៅ​ត្រង់​ចំណុច​ដែល​លោក បៃដិន អះអាង​ថា ការ​មិន​បញ្ជាក់​អំពី​រុស្ស៊ី​ត្រូវ​ដក​ទ័ព​ចេញពី​អ៊ុយក្រែន...

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។ ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។ និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។ ក្នុង​សមាគម​អាស៊ាន​ដែល​មាន...

អគ្គលេខាធិការ​ណាតូ​ស្នើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​មេដឹកនាំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

អគ្គលេខាធិការ​យោធា​ណាតូ Jens Stolthenberg បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ណាតូ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​នៅ​ប្រទេស​លីទុយអានី អាច​នឹង​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចូលរួម​ផង​ដែរ។ កាល​បង្ហើប​ព័ត៌មាន​នេះ​របស់​លោក Stolthenberg ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ប្រទេស​លីទុយអានី គឺ Petro Beshta ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Prada នៅ​ថ្ងៃទី​១ មីនា នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន LRT លោក Stolthenberg...

Latest news