TAG
រុស្ស៊ី-អ៊ុយក្រែន
ចិនងាកក្រោយបន្តិចគាំទ្រអាល្លឺម៉ង់និងបារាំងសម្របសម្រួលបន្ថយភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន
កាលពីក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំង ក្នុងថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលពីសប្ដាហ៍មុន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបើកកិច្ចពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជុំវិញស្ថានការណ៍យោធានៅអឺរ៉ុបខាងកើត និងបញ្ហាអ៊ុយក្រែន។
ជំនួបកំពូលនោះ ធ្វើឡើងក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍រាប់ពាន់នាក់ ដែលមួយចំនួនមើលឃើញថា មេដឹកនាំវិមានក្រឹមឡាំងចង់ស្វែងរកការគាំទ្រពីក្រុងប៉េកាំង ជុំវិញស្ថានការណ៍យោធាដែលក្រុងមូស្គូ លើកទ័ពឡោមព័ទ្ធអ៊ុយក្រែន ហើយមានផែនការចង់ទន្ទ្រានដែនដីប្រទេសជិតខាងមួយនេះ និងការសម្រេចប្រឈមមុខជាមួយក្រុមបស្ចិមប្រទេស និងអង្គការយោធាណាតូនៅអឺរ៉ុបខាងកើត។
តាមអ្នកសង្កេតការណ៍ គេសង្កេតឃើញមេដឹកនាំចិន លោក ស៊ី...
មេដឹកនាំរុស្ស៊ីប្រកាសស្វែងរកការចរចាម្ដងទៀតជាមួយបស្ចិមប្រទេសក្រោយពីដកទ័ពមួយចំនួនចេញពីព្រំដែនជាប់អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ បានថ្លែងថា លោកត្រៀមខ្លួនរួចរាល់ក្នុងការបន្តធ្វើការជាមួយនឹងក្រុមបស្ចិមប្រទេសលើបញ្ហាសន្តិសុខ ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។
ការប្រកាសជំហររបស់មេដឹកនាំវិមានក្រឹមឡាំង បានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេស បង្ហើបថា នៅយប់ថ្ងៃពុធ ទី១៦ ខែកុម្ភៈ នេះ រុស្ស៊ីអាចលើកកងទ័ពចូលឈ្លានពានអ៊ុយក្រែន។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបានជួបប្រជុំជាមួយនឹងអធិការបតីអាល្លឺម៉ង់ Olaf Scholz...
រុស្ស៊ីព្រមដកទ័ពរថក្រោះមួយចំនួនត្រឡប់ទៅមូលដ្ឋានក្រោមការសម្របសម្រួលផងនិងព្រមានផងពីមេដឹកនាំអាល្លឺម៉ង់
នៅមុនចេញដំណើរពីរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ដែលលោកបានជួបជាមួយប្រធានាធិបតី Volodymyr Zelenskiy កាលពីថ្ងៃចន្ទ ទី១៤ កុម្ភៈ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានទៅដល់ទីក្រុងមូស្គូ ហើយនៅថ្ងៃទី១៥ កុម្ភៈ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អធិការបតីអាល្លឺម៉ង់រូបនេះត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលរំពឹងថា លោកនឹងស្នើឱ្យរុស្ស៊ី បន្ថយភាពតានតឹងទៅលើប្រទេសអ៊ុយក្រែន ក្រោមការសន្យារបស់លោកដែលធានាថា អ៊ុយក្រែននឹងមិនអាចក្លាយជាសមាជិកទី៣១...
មេដឹកនាំដែលទទួលពានរង្វាន់សន្តិភាពគួរតែទៅរុស្ស៊ីនិងអ៊ុយក្រែនដើម្បីជួយឱ្យមានសន្តិភាពឡើងវិញ
នៅពេលដែលពិភពលោកកំពុងតែភ័យខ្លាចការផ្ទុះសង្គ្រាមនៃអឺរ៉ុបខាងកើត និងសង្គ្រាមវាយលុកពីមហាអំណាចរុស្ស៊ី លើប្រទេសអ៊ុយក្រែន អ្នកសង្កេតការណ៍ និងអ្នកជំនាញខាងផ្នែកដំណោះស្រាយ ឬក៏អ្នកជំនាញផ្នែកពន្លត់ភ្នក់ភ្លើងសង្គ្រាម កំពុងតែសម្លឹងមើលថា តើការទប់ស្កាត់ស្ថានភាពតានតឹងនៅអឺរ៉ុបខាងកើតនេះដោយមធ្យោបាយណាខ្លះ?
មកដល់ពេលនេះ អ្នកជំនាញផ្នែកយោធាមួយចំនួននៅអឺរ៉ុបខាងកើត បារម្ភខ្លាចមានការប៉ះទង្គិចគ្នាមិនត្រឹមតែរុស្ស៊ី និងអ៊ុយក្រែននោះទេ គឺវាអាចរុស្ស៊ី និងអង្គការយោធាណាតូ (NATO) ផងដែរ ព្រោះពេលនេះ ណាតូបានដាក់ពង្រាយទ័ព និងសព្វាវុធរួចរាល់អស់ហើយនៅអឺរ៉ុបខាងកើត ជាពិសេសទៅលើប្រទេសដែលនៅជាប់នឹងព្រំដែនប្រទេសរុស្ស៊ី។
កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យមើលស្ថានភាពនៅអឺរ៉ុបខាងកើត ជាពិសេសបានធ្វើការវាយតម្លៃអំពីសកម្មភាពអនុត្តរភាពកងទ័ពរុស្ស៊ី ដែលកំពុងរៀបចំផែនការលុកលុយអ៊ុយក្រែន ហើយអាចប៉ះពាល់ដល់អឺរ៉ុបខាងកើត។ ក្នុងកិច្ចប្រជុំនេះ...
ទោះជាវិបត្តិអំពីអ៊ុយក្រែននៅតែឡើងកម្ដៅខ្លាំង ក៏ប្រធានាធិបតីរុស្ស៊ីទៅក្រុងប៉េកាំងដើម្បីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vlademir Putin) នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ទៅដល់ទីក្រុងប៉េកាំង ហើយ ដើម្បីបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងពិភាក្សាជាមួយសមភាគីចិន ស៊ី ជីនពីង ខណៈមេដឹកនាំទាំងពីររំពឹងរួមកម្លាំងគ្នាប្រឆាំងអាមេរិក និងសម្ពន្ធមិត្តដែលកំពុងអន្តរាគមន៍ជួយរដ្ឋាភិបាលអ៊ុយក្រែន ទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចទៅដល់ទីក្រុងប៉េកាំងភ្លាម មេដឹកនាំរុស្ស៊ីរូបនេះបានសរសើរទំនាក់ទំនងជិតស្និទ្ធដែលមិនធ្លាប់មានពីមុនមករវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ខណៈចិនបង្ហាញការគាំទ្រកាន់តែខ្លាំងឡើងដល់ទីក្រុងមូស្គូ ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលអាមេរិក និងសម្ពន្ធមិត្តមហាអំណាចនេះនៅពីក្រោយរដ្ឋាភិបាលក្រុងគៀវ។
សារព័ត៌មាន...
វិបត្តិរុស្ស៊ី-អ៊ុយក្រែនធ្លាក់ចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចបើកកិច្ចប្រជុំនាថ្ងៃចន្ទ ទី៣១ មករា នេះ ដែលជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែឡើងកម្តៅខ្លាំងដោយសារតែមហាអំណាចនៅអឺរ៉ុបមួយនេះគូសផែនទីប៉ុនប៉ងវាយលុកលុយអ៊ុយក្រែន នៅក្រោមក្រសែភ្នែករបស់យោធាណាតូ (NATO) ដែលព្រមានប្រឆាំងយ៉ាងខ្លាំងលើទង្វើរបស់ក្រុងមូស្គូ។
ខណៈនេះ ទាំងទ័ពមហាអំណាចរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នានៅតាមព្រំដែនរួមនៃប្រទេសទាំងពីរ។
តាមដំណឹងមកថា ប្រទេសរុស្ស៊ី បានបញ្ជូនពេទ្យយោធារាប់ម៉ឺននាក់ទៅដាក់ពង្រាយរួចរាល់អស់ហើយនៅក្បែរព្រំដែនជាប់ជាមួយអ៊ុយក្រែន ដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលសង្គ្រាមផ្ទុះឡើង។
ការគំរាមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលកាន់តែខ្លាំងឡើងៗ បានរុញឱ្យមានប្រតិកម្ម និងការព្រមានធ្ងន់ៗពីក្រុមប្រទេសលោកខាងលិច ដោយចោទទីក្រុងមូស្គូ ថាមានបំណងចូលឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ។
ចំណែកខាងរុស្ស៊ី វិញបានបដិសេធការចោទប្រកាន់នេះ ខណៈមហាអំណាចមួយនេះបានទាមទារឱ្យអង្គការយោធា...
អាមេរិកបន្ថែមការគាំទ្រអ៊ុយក្រែន ខណៈការព្រមានមួយថារុស្ស៊ីអាចនឹងវាយអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្ដីពីស្ថានការណ៍តានតឹងនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ នៅក្នុងកិច្ចសន្ទនាគ្នានេះ លោក បៃដិន នៅតែបង្ហាញការសន្យារបស់លោកគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន ក្នុងការពង្រឹងសមត្ថភាពកងទ័ពទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។
សេចក្ដីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា លោក ចូ បៃដិន បានអះអាងឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ក្នុងនោះរួមមានទាំងការគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបង្ហាញជំហរថានៅតែគាំទ្រចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមកិច្ចចរចាថ្នាក់ការទូតហៅថា Normandy ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤...
រុស្ស៊ីមិនពិបាកទេក្នុងការលុកលុយអ៊ុយក្រែន ចុះហេតុអ្វីបានជារុស្ស៊ីពិបាកធ្វើការសម្រេចចិត្ត?
ប្រទេសអ៊ុយក្រែន នៅពេលនេះកំពុងធ្លាក់ចូលក្នុងស្រមោលនៃសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដពីសំណាក់ប្រទេសមហាអំណាចជាប់របងផ្ទះ គឺប្រទេសរុស្ស៊ី។
អ៊ុយក្រែន ដែលជាធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀត កំពុងដង្ហោយហៅឱ្យមានការជួយអន្តរាគមន៍ពីអង្គការយោធាណាតូ (NATO) ដែលនាំមុខដោយសហរដ្ឋអាមេរិក និងអង់គ្លេស។ អ៊ុយក្រែន ពុំទាន់ក្លាយជាសមាជិករបស់អង្គការនេះទេ ប៉ុន្តែចាប់តាំងពីរុស្ស៊ីដណ្ដើមយកគ្រីមៀរ បាននៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិ បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន ស្វះស្វែងសុំចូលជាសមាជិករបស់អង្គការយោធាអឺរ៉ុបមួយនេះ។ ដោយមើលឃើញថាអ៊ុយក្រែនចង់ក្លាយជាសមាជិករបស់ខ្លួន ក្រុមយោធាណាតូ ក៏ចង់ទាញអ៊ុយក្រែនមកនៅនឹងខ្លួនដែរ។
រយៈពេលចុងក្រោយនេះ នៅពេលមហាអំណាចរុស្ស៊ី ដំឡើងសព្វាវុធ និងដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ជាប់នឹងព្រំដែនអ៊ុយក្រែន បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន រត់ទៅពឹងមហាអំណាចអាមេរិកដែលជាសមាជិកមួយនៃអង្គការយោធាណាតូដ៏មានឥទ្ធិពលជាងគេឲ្យជួយការពារអ៊ុយក្រែន។
ដោយមើលឃើញសភាពការណ៍យោធាកាន់តែធ្ងន់ធ្ងរ សហរដ្ឋអាមេរិក...
សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន
សហរដ្ឋអាមេរិកបង្គាប់ឲ្យមន្ត្រីទូត និងក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនរកមធ្យោបាយចាកចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភអំពីការបើកទ្វារសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពនៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
បទបញ្ជាដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន ដោយស្ម័គ្រចិត្ត តែបានណែនាំឱ្យពលរដ្ឋអាមេរិកដែលមិនមានគ្រួសារក្នុងស្ថានទូត គួរពិចារណាចាកចេញជាបន្ទាន់។
ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ស្ថានទូតបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីវិធានការនេះ ហើយសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃប្រទេសជាសម្ពន្ធមិត្ត និងដៃគូប្រចាំទីក្រុងកៀវ អំពីស្ថានការណ៍នេះ។
បើតាមស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន រុស្ស៊ីអាចនឹងធ្វើសកម្មភាពយោធាគ្រប់ពេលវេលា ដែលពលរដ្ឋអាមេរិកគួរតែមានផែនការ និងត្រៀមលក្ខណៈជម្លៀសខ្លួនឱ្យបានសមស្រប។
ស្ថានទូតអាមេរិក...
ប្រទេសទួរគីអញ្ជើញមេដឹកនាំប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅទស្សនកិច្ចនៅក្រុងអង់ការ៉ា
ប្រធានាធិបតីប្រទេសទួរគី Recep Tayyip Erdogan ស្នើសុំប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅធ្វើទស្សនកិច្ចនៅប្រទេសរបស់លោក ដើម្បីជជែកពិភាក្សាគ្នាអំពីស្ថានការណ៍យោធាដែលកាន់តែតានតឹងនៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមលោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីទួរគី ដែលទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានផ្សាយនៅថ្ងៃពុធ ទី១៩ មករា នេះ។
តាមអ្នកនាំពាក្យរូបនេះ ប្រទេសទួរគី...