37 C
Phnom Penh

TAG

រូបសំណាក​រូប​ពីរ

កម្ពុជា​គ្រោង​សង់​រូបសំណាក​រំលឹក​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង​និង​ខ្មែរ​ធ្លាប់​រួម​គ្នា​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ឡើងវិញ

រដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​រូបសំណាក​ដ៏​ធំ​ដែល​បង្ហាញ​ពី​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង និង​កម្ពុជា ដែល​ធ្លាប់​រួម​គ្នា​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ដែល​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩២៥ ឡើងវិញ​បន្ទាប់ពី​ខ្មែរក្រហម​បាន​វ៉ៃ​កម្ទេច​ចោល​ក្នុង​ឆ្នាំ​១៩៧៧។ លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ក្នុង​វិមាន​រដ្ឋាភិបាល​បារាំង អេលីហ្សេ កាលពី​យប់​ថ្ងៃទី​១៣ ខែ​ធ្នូ ថា លោក​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​រូបសំណាក​មិត្តភាព​នេះ​ឡើងវិញ​ហើយ។ លោក​ថា រូបសំណាក​ដែល​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​រវាង​បារាំង និង​កម្ពុជា នឹង​ដាក់​បញ្ឈរ​នៅ​ទល់​មុខ​ស្ថានទូត​បារាំង​តែម្ដង។ លោក​ថា រូបសំណាក​នេះ​គឺជា​រូបសំណាក​តំណាង​ឱ្យ​មិត្តភាព​កម្ពុជា-បារាំង ដែល​បង្ហាញ​ពី​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង...

Latest news