TAG
រ័ត្ន ទីណា
មន្ត្រីយោធាទម្លាយថាអង្គភាពយោធភូមិភាគខ្លះបំប៉ោងចំនួនកងទ័ពដើម្បីបើកប្រាក់ខែ
អង្គភាពគ្រប់គ្រងឃ្លាំងអាវុធយោធភូមិភាគទី៤ ចាត់ទុកការផ្សព្វផ្សាយនូវអំពើពុករលួយរបស់អនុសេនីយ៍ត្រី រ័ត្ន ទីណា ដែលប្រចាំការនៅយោធភូមិភាគទី៤ ទិសកណ្តាល អូកូនតឹង គឺជាចេតនាបង្កឱ្យមានការភ័ន្តច្រឡំពីសំណាក់ស្រទាប់មហាជនមកលើអង្គភាពទ័ព។
យោងតាមសេចក្តីបំភ្លឺមួយពីអង្គភាពគ្រប់គ្រងឃ្លាំងអាវុធនៃយោធភូមិភាគទី៤ ទៅកាន់មេបញ្ជាការរងកងទ័ពជើងគោក កាលពីថ្ងៃទី២ ខែកញ្ញា ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី៣ កញ្ញា នេះថា លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ពនៃកងយោធពលខេមរភូមិន្ទឡើយ។
ប្រភពដដែលលើកឡើងថា អំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែសីហា...