TAG
លិចទូក
មន្ត្រីបក្សប្រឆាំង៖ ការចូលរួមរំលែកទុក្ខគ្រួសារកុមាររងគ្រោះលិចទូករបស់លោក កឹម សុខា ជាសកម្មភាពមនុស្សធម៌
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ការចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលរងគ្រោះដោយលិចទូករបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាសកម្មភាពមនុស្សធម៌ក្នុងនាមជាពលរដ្ឋខ្មែរ និងជាពុទ្ធសាសនិកមួយរូប មិនមែនជាសកម្មភាពនយោបាយអ្វីនោះឡើយ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ តុលា នេះថា សកម្មភាពមនុស្សធម៌ដែលជួយចែករំលែកទុក្ខលំបាកដល់ពលរដ្ឋខ្មែររបស់លោក កឹម សុខា គួរតែទទួលបាននូវការលើកទឹកចិត្តឲ្យលោកធ្វើសកម្មភាពកាន់តែទូលំទូលាយបន្ថែមទៀត...
ព្រះមហាក្សត្រផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោយពេលសមត្ថកិច្ចរកឃើញកុមារចំនួន ១០នាក់បានស្លាប់ក្នុងចំណោមជនរងគ្រោះចំនួន ១៤នាក់ ខណៈម្នាក់ទៀតបានបាត់ខ្លួន ហើយកម្លាំងចម្រុះកំពុងបន្តរុករក។
ឧបទ្ទវហេតុលិចទូកដចម្លងនេះ បានកើតឡើងនៅម៉ោងជិត ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្តាលឲ្យសិស្សសាលាចំនួន ១៥នាក់ ដោយមានអាយុចន្លោះពី ១២ ទៅ ១៤ឆ្នាំបាត់ខ្លួន។
យោងតាមហ្វេសប៊ុក...
សាកសពជនជាតិចិន៨នាក់អណ្ដែតដល់កោះត្រល់បន្ទាប់ពីលិចទូកក្នុងខេត្តព្រះសីហនុ
សមត្ថកិច្ចអះអាងថា ប្រតិបត្តិការស្វែងរកជនជាតិចិន ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅកោះតាង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា បានបញ្ចប់ទាំងស្រុងបន្ទាប់ពីរកឃើញសាកសព ១១នាក់ និងសង្គ្រោះបាន ៣០នាក់។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឲ្យដឹងថា សាកសពជនជាតិចិន ៨នាក់ទៀតដែលលិចទូកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា នោះ បានអណ្ដែតដល់កោះត្រល់។ សាកសពអ្នកទាំង ៨នាក់នោះ ត្រូវបានអាជ្ញាធរវៀតណាមប្រទះឃើញអណ្ដែតដល់សមុទ្រកោះត្រល់ កាលពីថ្ងៃទី២៩...
សមត្ថកិច្ចកំពុងស្វែងរកជនជាតិចិន៨នាក់ទៀតដែលបាត់ខ្លួនខណៈ៣នាក់ស្លាប់ក្រោយលិចទូក
សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស្វែងរកជនជាតិចិនចំនួន ៨នាក់ទៀតដែលបានបាត់ខ្លួនដោយសារលិចទូកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខណៈជនជាតិ ៣នាក់បានស្លាប់ក្នុងចំណោម ៤១នាក់។
ករណីលិចទូកចំនួន ០១គ្រឿងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានផ្ទុកមនុស្សចំនួន ៤១នាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃសៅរ៍ ទី២៤ កញ្ញា ថា គិតត្រឹមថ្ងៃទី២៤...