TAG
លីវ ចេន លី (Liu Zhen Li)
អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ
ក្រុមអ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៧៩។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី៤ ខែមេសា ថា ការចុះអនុស្សរណៈនៃការយោគយល់ផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញាឧបសម្ពន្ធរវាងកម្ពុជាជាមួយវៀតណាម។
លោក សុខ សុគន្ធ អះអាងថា សន្ធិសញ្ញារវាងកម្ពុជា-វៀតណាម បានផ្តល់ឱកាសឱ្យវៀតណាមបន្តឥទ្ធិពលគ្រប់គ្រងកម្ពុជាទាំងផ្នែកយោធា...