TAG
លី យ៉ុងផាត់
លោក ហ៊ុន សែន សម្រេចចិត្តធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជាបន្ទាប់ពីមានការស្នើសុំ
មេដឹកនាំខ្មែរក្រាញអំណាចតវង្សត្រកូល លោក ហ៊ុន សែន សម្រេចធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បន្ទាប់ពីប្រធានសមាគម លោក លី យ៉ុងផាត់ ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់ និងរំលោភដីធ្លីប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលមានរហស្សនាមថាជាស្តេចកោះកុង បានស្នើសុំកាលពីអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់ទៅកាន់ប្រធានសមាគមឧកញ៉ាកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន...
ពលរដ្ឋរងគ្រោះដីធ្លីដោយក្រុមហ៊ុន លី យ៉ុងផាត់ ម្នាក់ស្លាប់និង៤នាក់សន្លប់អំឡុងរង់ចាំជួបអភិបាលខេត្តកោះកុង
ពលរដ្ឋរងគ្រោះដីធ្លីម្នាក់បានស្លាប់ និង ៤នាក់ទៀតសន្លប់ នៅអំឡុងពេលរង់ចាំជួបអភិបាលខេត្តកោះកុង ដើម្បីស្នើសុំឲ្យអភិបាលខេត្តនេះជួយពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងបក្សកាន់អំណាច ខណៈវិវាទដីធ្លីនេះអូសបន្លាយរយៈពេលជាង ១០ឆ្នាំហើយ។
បើតាមប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់ពលរដ្ឋរងគ្រោះដែលបាននាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ពលរដ្ឋ ៤នាក់សន្លប់ ក្នុងនោះមានម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំឡុងពេលដែលរង់ចាំជួបអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង...
សកម្មជន៖ រដ្ឋប្រគល់កោះកុងក្រៅឱ្យឧកញ៉ា លី យ៉ុងផាត់ ជាហានិភ័យដ៏ធំប្រឈមបាត់បង់ជីវចម្រុះ
សកម្មជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់ធនធានធម្មជាតិ ថាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលនឹងប្រគល់កោះកុងក្រៅ ដែលស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុនឯកជនរបស់ឧកញ៉ា លី យ៉ុងផាត់ ធ្វើជាកម្មសិទ្ធិ គឺជាហានិភ័យដ៏ធំមួយដែលប្រឈមនឹងការបាត់បង់ជីវចម្រុះសម្បូរបែប និងសម្បត្តិធម្មជាតិដ៏មានតម្លៃមហាសាលជាច្រើនទៀត។
សកម្មជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់ធនធានធម្មជាតិជាច្រើននាក់ បាននាំគ្នាលើកបដាប្រើឃោសនសព្ទ និងស្លៀកពាក់ប្លែកៗ ដូចជាពាក់អាវពោងហែលទឹក ជាដើម តាមទីសាធារណៈ នៅមុខវិទ្យាល័យសន្ធរមុខ និងស្តុបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ...
បុរសខ្លាំងកម្ពុជាកាត់ដីរដ្ឋរាប់រយហិកតារឲ្យសាច់ញាតិនិងឧកញ៉ាមួយចំនួនទៀត
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាត់ដីរដ្ឋរាប់រយហិកតារប្រគល់ឱ្យប្អូនស្រីរបស់ខ្លួន និងគ្រួសារសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ រួមទាំងវិស័យឯកជនធំៗមួយចំនួនទៀត។
ដីរដ្ឋទំហំប្រមាណ ៣ម៉ឺន ៦ពាន់ហិកតារ ត្រូវបានលោក ហ៊ុន សែន ផ្តល់សម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចិន Union Development Group ឬហៅកាត់ថា UDG ដែលរងទណ្ឌកម្មក្រោមច្បាប់ Magnitsky របស់អាមេរិក។...
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ាមុខតុលាការខេត្តកោះកុងខណៈតំណាង២នាក់ចូលបំភ្លឺ
ពលរដ្ឋជិត ២០០នាក់នៅស្រុកបុទុមសាគរ និងស្រុកថ្មបាំង ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅប្រមូលផ្ដុំតវ៉ានៅមុខសាលាដំបូងខេត្តកោះកុង ជាថ្មី ខណៈតំណាងរបស់ពួកគេ ២នាក់ចូលបំភ្លឺនៅតុលាការ។
តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញដីកាកោះហៅតំណាងសហគមន៍ចំនួន ២នាក់ទៀតឱ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២១ ខែមីនា ដើម្បីសាកសួរបទចោទករណី «បង្កភាពចលាចលធ្វើឱ្យខូចសណ្ដាប់ធ្នាប់» នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ តំណាងទាំងពីរនាក់ដែលរងបណ្ដឹងពីតុលាការនោះ មានអ្នកស្រី ជឹម ថន និងអ្នកស្រី ណុប សុថា។
ពលរដ្ឋដែលទៅគាំទ្រនៅមុខសាលាដំបូងខេត្តកោះកុង...