27.5 C
Phnom Penh

TAG

លោក ទៀ បាញ់

លោក ទៀ បាញ់ ថា​កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​មូលដ្ឋាន​ទ័ព​រាម​ធ្វើ​ទំនើបកម្ម​រួចរាល់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​ពេល​ដែល​មូលដ្ឋាន​សមុទ្រ​រាម​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​រួចរាល់។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នេះ​ជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​ថា មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កងទ័ព​ចិន។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ទទួល​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន​នៅ​តំបន់​ហ្វឹកហ្វឺន​ភ្នំ​ជុំរីករាយ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​កម្ពុជា​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្រ​រាម​រួច កម្ពុជា​នៅ​មាន​កិច្ចការ​ដ៏​ស្មុគស្មាញ​ជាច្រើន​ទៀត ដូចជា​បញ្ហា​ជួសជុល​រោង​ជាង បញ្ហា​កាន់កាប់ និង​ប្រើប្រាស់​នាវា​ទំនើបៗ​ដែល​នឹង​ត្រូវ​បាន​បំពាក់​នា​ពេល​ខាងមុខ​នេះ។ លោក ទៀ បាញ់ លើកឡើង​ថា ពាក់ព័ន្ធ​នឹង​អាវុធ​ទំនើបៗ​ទាំងនេះ​មិនមែន​ជា​រឿង​ដែល​ចេះ​តែ​អាច​មើល​នឹង​ភ្នែក ឬ​ចេះ​តែ​ប៉ាន់ស្មាន​បាន​ដោយ​ងាយៗ​នោះ​ទេ...

កម្ពុជា​ប្ដេជ្ញា​ឥត​ងាករេ​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​វៀតណាម​និង​ឡាវ ដើម្បី​ប្រយោជន៍​ប្រជាជន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​ជាមួយ​វៀតណាម និង​ឡាវ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​បី គឺ​កម្ពុជា វៀតណាម និង​ឡាវ កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ថា ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី មិន​ត្រឹមតែ​បង្ហាញ​កាន់តែ​ច្បាស់​ពី​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដល់​ការ​តភ្ជាប់​អាស៊ាន និង​ការ​ពង្រឹង​សហគមន៍​អាស៊ាន​ផង​ដែរ ដែល​នឹង​លើក​កម្ពស់​សុខុមាលភាព...

លោក ទៀ បាញ់ បន្ត​ចោទ​អាមេរិក​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​ករណី​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ចោទ​កម្ពុជា​ជា​បន្តបន្ទាប់​ថា​អនុញ្ញាត​ឲ្យ​ចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​រថយន្ត ១៥០​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការពារ​ជាតិ​ចិន ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ហើយ​ការ​ចោទប្រកាន់​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស គឺជា​អ្នក​ដែល​មាន​ភ្នែក​ល្អ តែ​ធ្វើ​ខ្វាក់​តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​កសាង​ទំនើបកម្ម​សមុទ្រ​រាម​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ព​ជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ចោទប្រកាន់​ថា​មូលដ្ឋាន​ជើងទឹក​រាម​នេះ​បាន​ដាក់​ជា​មូលដ្ឋាន​កងទ័ព​ចិន​នោះ...

កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ខណៈ​មូលដ្ឋាន​ទ័ព​រាម​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​អំពី​វត្តមាន​ទ័ព​ចិន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នា​ពេល​ខាង​មុខ​នេះ ហើយ​កម្ពុជា​នឹង​នៅតែ​បន្ត​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ទៅ​មុខ​ជានិច្ច ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​លើ​កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ថា សម្រាប់​បញ្ហា​មូលដ្ឋាន​សមុទ្រ​រាម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង និង​បាន​ចោទប្រកាន់​កម្ពុជា​ថា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ចិន​ប្រើប្រាស់​ជា​រឿយៗ​នោះ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​កិច្ចការ​របស់​ខ្លួន​ទៅ​មុខ​ជានិច្ច។ លោក ទៀ បាញ់ អះអាង​ថា ដើម្បី​រៀបចំ​ខឿន​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន កម្ពុជា​ត្រូវតែ​ធ្វើ...

លោក ទៀ បាញ់៖ ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លើកឡើង​ថា ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន បើ​ពុំ​មាន​ការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិភាព ស្ថិរភាព វិបុលភាព​របស់​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ នៅ​ឯ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា ការ​ពង្រឹង​សាមគ្គីភាព ឯកភាព ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក និង​រួម​គ្នា​ដោះស្រាយ​បញ្ហា គឺជា​វិធី​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា។ លោក ទៀ...

អ្នក​ឃ្លាំមើល៖ បើ​ចិន​មាន​កងទ័ព​លើ​ទឹកដី​កម្ពុជា នោះ​កងទ័ព​អាមេរិក​ក៏​អាច​មាន​លើ​ទឹកដី​ថៃ​និង​វៀតណាម​ដែរ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា កង​នាវា​ជើងទឹក​របស់​អាមេរិក​នឹង​មាន​វត្តមាន​លើ​ទឹកដី​ថៃ ហើយ​កងទ័ព​អាមេរិក​ក៏​នឹង​មាន​នៅ​លើ​ទឹកដី​វៀតណាម ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​ទាំងនោះ នៅ​ពេល​ដែល​កងទ័ព​ជើងទឹក​ចិន បង្ហាញ​ខ្លួន​លើ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ អះអាង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ថា ថៃ និង​វៀតណាម ប្រាកដ​ជា​នឹង​ឆ្លើយតប​យ៉ាង​សមស្រប​ចំពោះ​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក...

អាមេរិក​ព្រមាន​កម្ពុជា​ថា​នឹង​ជួប​ផលវិបាក បើ​ទ័ព​ចិន​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា

ទីប្រឹក្សា​សន្តិសុខ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet បាន​ធ្វើការ​ព្រមាន​ថា ប្រសិន​ចិន​ពិត​ជា​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ពិត​មែន​នោះ គឺ​កម្ពុជា​ជៀស​មិន​រួច​ពី​ការ​ប្រឈម​នឹង​ផលវិបាក​ជា​ពុំ​ខាន​ឡើយ។ លោក Derek Chollet បាន​ផ្ដល់​ការ​ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Nikkei Asia ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។ លោក Derek Chollet បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាមេរិក​ក៏​ជា​មិត្ត​នឹង​កម្ពុជា​ដែរ តែ​បើ​មាន​ការ​លាក់លៀម គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​បន្ត​ថា ប្រសិនបើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រើស​ពល​ទាហាន​ថ្មី​៦០០​នាក់​សម្រាប់​កងវរសេនាតូច​ទើប​បង្កើត

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជ្រើសរើស​ពល​ទាហាន​ថ្មី​ចំនួន ៦០០​នាក់​បន្ថែម​ទៀត​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ ៣​កងវរសេនាតូច​ដែល​ទើប​បង្កើត​ថ្មី។ សេចក្ដី​សម្រេច​មួយ​ដែល​ចុះហត្ថលេខា​ដោយ​បុរស​ខ្លាំង លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា រូបលោក​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ជ្រើសរើស​ពល​ទាហាន​ថ្មី​ចំនួន ៦០០​នាក់​ទៀត ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងវរសេនាតូច​ចំនួន​៣ ដែល​ទើប​បង្កើត​ថ្មី​ចំណុះ​ឱ្យ​អគ្គបញ្ជាការដ្ឋាន​កាំភ្លើង​ធំ។ លោក​អះអាង​ថា ករណី​នេះ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី...

លោក ទៀ បាញ់ ថា​បន្ទាប់ពី​ទំនើបកម្ម​មូលដ្ឋាន​ជើងទឹក​រាម នឹង​មិន​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ថ្លែង​ថា ក្រោយពី​ធ្វើ​ទំនើបកម្ម «មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម» រួចរាល់ នោះ​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ ដោយសារ​ទីនោះ​ជា​មូលដ្ឋាន​ទ័ព​ដែល​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា អះអាង​ថា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណា​មួយ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មិថុនា​នេះ លោក ទៀ បាញ់ អះអាង​ថា កន្លងមក​មាន​ការ​ចោទប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​នៅ​សមុទ្រ​រាម...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​បន្ត​អនុវត្ត​ផែនការ​សហប្រតិបត្តិការ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញា​ធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​រវាង​កម្ពុជា និង​វៀតណាម ដោយ​បន្ត​រួម​គ្នា​អនុវត្ត​ទៅតាម​លទ្ធផល​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​អំឡុង​ពេល​ស្នាក់​អាស្រ័យ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​ថែម​ទៀត​លើ​គ្រប់​វិស័យ​អាទិភាព​ទាំងអស់។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ​ថា ការ​ចុះ​អនុសារណៈ​យោគយល់ នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​ប្រជាជន និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព...

Latest news