38.1 C
Phnom Penh

TAG

លោក ទៀ បាញ់

កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន​ទស្សនកិច្ច​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន គឺ​បង្ហាញ​ពី​ការ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ និង​រីកចម្រើន​បន្ថែម​ទៀត។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​កង​ស្វ័យ​ការពារ​ជើងទឹក​ជប៉ុន ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេលនេះ ហើយ​ក៏​ជា​ការ​រួម​អបអរ​សាទរ​ខួប​លើក​ទី​៣០ ដែល​កង​ស្វ័យ​ការពារ​ជប៉ុន​បាន​មក​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​លើកដំបូង​ផង​ដែរ។ លោក ទៀ បាញ់ អះអាង​ថា កង​ស្វ័យ​ការពារ​ជើងទឹក​របស់​ជប៉ុន នឹង​បង្កើន​ចំនួន​នាវា​កងទ័ព​ស្វ័យ​ការពារ​ជើងទឹក​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កាន់តែ​ច្រើន ដើម្បី​ហ្វឹកហ្វឺន​រួមគ្នា​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​លើ​ជំនាញ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​វិស័យ​មនុស្សធម៌...

លោក ហ៊ុន សែន រិះគន់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រើប្រាស់​អគ្គិសនី​ខ្ជះខ្ជាយ​ជំពាក់​លុយ​ជាង​២​លាន​ដុល្លារ

លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​ឱ្យ​អគ្គិសនី​កម្ពុជា​លុប​បំណុល​ជាង ២​លាន​ដុល្លារ​អាមេរិក​របស់​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​លោក ហ៊ុន សែន ក៏​បាន​រិះគន់​ភាព​ខ្ជះខ្ជាយ​របស់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​តាម​អង្គភាព​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ក្រសួង​ការពារ​ជាតិ​នេះ​ដែរ។ លោក ហ៊ុន សែន អះអាង​ក្នុង​ពិធី​សម្ពោធ​សាល​ប្រជុំ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ដោយ​លោក​សុំ​ឱ្យ​អគ្គិសនី​កម្ពុជា​ពិនិត្យ​លទ្ធភាព​លុប​បំណុល​របស់​ក្រសួង​ការពារ​ជាតិ​ជាង ៩​ពាន់​លាន​រៀល ដែល​ស្មើ​នឹង​ជាង ២​លាន​ដុល្លារ ថា​តើ​អាច​លុប​ចោល​ទាំងស្រុង ឬ​លុប​ពាក់កណ្តាល ឬ​លុប ៧០%...

លោក ទៀ បាញ់ ថា​អាវុធ​របស់​អាមេរិក​ចាស់ៗ​អស់​ហើយ​មិន​អាច​ឱ្យ​កងទ័ព​ប្រើ​បន្ត​ទៀត​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចាស់ៗ​អស់​ហើយ ប្រសិនបើ​នៅតែ​បន្ត​ប្រើ​អាវុធ​ទាំងនោះ​ទៀត មាន​តែ​បង្ក​មហន្តរាយ​សម្រាប់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​អាវុធ​ដែល​អាច​ប្រើ​បាន​នៅសល់​តិចតួច​ណាស់ ដូច្នេះ​ក្រសួង​ការពារ​ជាតិ កំពុង​ពិនិត្យ​មើល​ដើម្បី​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង និង​យក​ទៅ​កម្ទេច​ចោល​នៅ​ពេលនេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កម្មវិធី​បញ្ចុះ​បឋមសិលា​នៅ​មជ្ឈមណ្ឌល​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អាវុធ​ចាស់ៗ​ដែល​សេសសល់​នៅ​បាត​ឃ្លាំង​តាំងពី​សម័យ លន់ នល់ មក​ម្ល៉េះ មិន​អាច​ឱ្យ​កងទ័ព​កម្ពុជា​ប្រើប្រាស់​បន្ត​ទៀត​បាន​ទេ។ លោក ទៀ...

លោក ទៀ បាញ់៖ មេ​បក្ស​កាន់​អំណាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​ខ្លាំង​ចូលរួម​សាមគ្គីភាព​ពិភពលោក

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​កសាង​សាមគ្គីភាព​ជា​លក្ខណៈ​អន្តរជាតិ និង​មនុស្សធម៌​នៅ​លើ​ពិភពលោក ខណៈ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​និយាយ​ជា​រឿង​ងាយស្រួល ប៉ុន្តែ​សំខាន់​គឺ​ត្រូវ​ពិនិត្យ​មើល​លទ្ធផល​ជាក់ស្តែង។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ​ចុងក្រោយ​នេះ លោក ហ៊ុន សែន...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ អះអាង​ថា វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ជាពិសេស​គឺ​ការ​ទប់ស្កាត់​មេរោគ​ដែល​កំពុង​បំប្លែង​ថ្មី​នៅ​ពេលនេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម ចំនួន ៥០​ម៉ឺន​ដូស​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ផ្ដោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជា​ដំណោះស្រាយ​ដ៏​សមស្រប​បំផុត​ក្នុង​ការ​ប្រយុទ្ធ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 រួម​ទាំង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) ផង​ដែរ។ លោក​អះអាង​ថា ដើម្បី​យក​ឈ្នះ​លើ​រោគ​ឆ្លង​រាតត្បាត​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​វីរុស​សកល​មួយ​នេះ​តាមរយៈ​ទ្វេភាគី...

ចិន​ស្នើសុំ​បង្កើត​ចំណង​មិត្តភាព​ជាមួយ​ខេត្ត​ចំនួន​បី​នៅ​កម្ពុជា

រដ្ឋាភិបាល​ចិន បាន​ស្នើ​កម្ពុជា​ដើម្បី​សុំ​បង្កើត​ខេត្ត​ចំនួន​៣ ដែល​ជាប់​នឹង​ខេត្ត​ហ៊ូប៉េ​ប្រទេស​ចិន ដើម្បី​បង្កើន​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដែល​បាន​បែកធ្លាយ ឱ្យ​ដឹង​ថា មន្ទីរ​ការបរទេស​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ស្នើ​បង្កើត​ចំណង​មេត្រីភាព​រវាង​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ជាមួយ​នឹង​ខេត្ត​សៀមរាប កំពត និង​ក្រុង​ព្រះសីហនុ ក្នុង​គោលបំណង​បង្កើត​ភាព​ស្និទ្ធស្នាល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ខេត្ត​ខាងលើ។ បើ​តាម​លិខិត​បញ្ជាក់​ថា ខេត្ត​ហ៊ូប៉េ របស់​ចិន ជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន និង​ជា​ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ខ្សែក្រវាត់...

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម...

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។ អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។ រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar ដោយ​បង្ហាញ​ពី​ការ​សម្អាត​ទីតាំង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៧ មេសា ហើយ​សំណង់​ថ្មី​នោះ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែ​ឧសភា ហើយ​ឥឡូវ​នេះ​សំណង់​នោះ​បាន​ស្ថាបនា​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។ សំណង់​អគារ​ទាំងពីរ​នេះ​មាន​បណ្ដោយ ១១៥​ហ្វីត និង​ទទឹង ២០ហ្វីត។ វា​ស្ថិតនៅ​ក្បែរ​នឹង​សំណង់​ការដ្ឋាន​ដែល​ស្ថាបនា​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​វាយកម្ទេច​អគារ​នេះ​កាលពី​ចុង​ឆ្នាំ​ទៅមិញ។ កន្លងមក...

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា កា​របើក​ពិធី​ទទួល​តំណក់ប្រេង​របស់​កម្ពុជា នៅ​វិមាន​ឈ្នះ​ឈ្នះ គឺ​ធ្វើឡើង​ក្នុង​ន័យ​ឃោសនា​នយោបាយ​របស់​បក្ស​កាន់​អំណាច...

តើ​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា បើ​សមាជិក​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ធ្វើ​ឱ្យ​អាមេរិក​ផ្ទុះ​កំហឹង?

ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មាន​សកម្មភាព​ជា​ខ្លាំង ជាពិសេស​លើ​វិស័យ​សន្តិសុខ ដោយ​អាមេរិក​តែងតែ​ស្នើសុំ​សមាគម​អាស៊ាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​នឹង​កងទ័ព​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ មហា​យក្ស​ចិន​ក៏​ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើន​សកម្មភាព​យោធា និង​ឥទ្ធិពល​មក​លើ​សមាគម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ។ មហា​អំណាច​ពីរ​នេះ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន។ ចិន​វាយលុក​ទាំង​សេដ្ឋកិច្ច និង​វិស័យ​យោធា។ ចំណែក​អាមេរិក​វាយលុក​ខ្លាំង​លើ​កិច្ចការ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យោធា។ គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អន្ទាក់​បំណុល គឺ​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ជា​ផែនការ​មួយ​ទាញ​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​ប្រាក់​កម្ចី​ពី​ចិន ចូល​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ពង្រីក​មាឌ​របស់​ចិន។ ចិន​ពង្រីក​មាឌ​របស់​ខ្លួន​តាមរយៈ​ការប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ការ​ទាញ​បាន​មក​វិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នោះ ហើយ​បើ​ពុំនោះទេ ត្រូវ​បាន​ចិន​បង្ខំ​ឱ្យ​សង​ប្រាក់​កម្ចី ហើយ​បើ​សង​មិនទាន់​ពេលវេលា គឺ​ត្រូវ​ទទួល​យក​ផែនការ​មួយ​របស់​ចិន គឺ​ការស្ថាបនា​មូលដ្ឋាន​កងទ័ព​សម្រាប់​កងទ័ព​ចិន។ ករណី​នេះ​មាន​រួច​ហើយ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក គឺ​ប្រទេស Djibouti។ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​ពាន់​លាន​ដុល្លារ។...

Latest news