TAG
លោក Olaf Scholz
អាល្លឺម៉ង់រកឃើញមេដឹកនាំថ្មីក្នុងការបោះឆ្នោតសភាថ្ងៃទី២៦ កញ្ញា
លទ្ធផលផ្លូវការនៃការបោះឆ្នោតសភានៃសហព័ន្ធអាល្លឺម៉ង់ បានបង្ហាញឲ្យឃើញថា គណបក្សសង្គមប្រជាធិបតេយ្យ (SPD) គឺជាអ្នកដែលទទួលបានអាសនៈច្រើនជាងគេ។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាបោះឆ្នោតរបស់អាល្លឺម៉ង់ គណបក្សសង្គមប្រជាធិបតេយ្យទទួលបានជ័យជម្នះពិតមែន តែសំឡេងឆ្នោតលើគ្នាតែបន្តិចប៉ុណ្ណោះលើគណបក្សអភិរក្សនិយម (CDU/CSU) របស់អធិការបតី អ្នកស្រី Angela Merkel ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។
តាមលទ្ធផលផ្លូវការ គណបក្ស SPD...