26 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

លោក សម រង្ស៊ី ថា​ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ល្បិច​រំលាយ​បក្ស​ប្រឆាំង​ក្នុង​បំណង​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ការ​ចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​លេស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល ហ៊ុន ប៉ុណ្ណោះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ដោយ​ភ្ជាប់​ខ្សែ​វីដេអូ​ដែល​ជា​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

៣៧​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី បុរស​ខ្លាំង​កម្ពុជា​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ

កាល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ គិត​មក​ដល់​ថ្ងៃ​នេះ គឺជា​រយៈពេល ៣៧​ឆ្នាំ​ដែល​បុរស​ខ្លាំង​កម្ពុជា​នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដែល​អ្នក​តាមដាន​សង្គម​លើកឡើង​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ បុរស​ខ្លាំង​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ ហើយ​ក៏​កាន់​អំណាច​បាន​យូរ​ជាងគេ កម្រ​មាន​មេដឹកនាំ​ណា​ធ្វើ​បាន​ណាស់។ បុរស​ខ្លាំង​កម្ពុជា ត្រូវ​បាន​គេហទំព័រ Wikipedia សរសេរ​ថា​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៤០ ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក។ បុរស​ខ្លាំង​កម្ពុជា​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ដោយ​មិន​មាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ...

IDEA TALK៖ ដំណើរការ​សម្របសម្រួល​របស់​អន្តរជាតិ​ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ស្តី​អំពី៖ «ដំណើរការ​សម្របសម្រួល​របស់​អន្តរជាតិ​ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​កម្ពុជា»។

លោក ហ៊ុន ម៉ាណែត ទាមទារ​ឱ្យ​លោក សម រង្ស៊ី ជ្រើស​បេក្ខជន​បន្ត​វេន​មក​ប្រកួត​ជាមួយ​នឹង​លោក

កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទាមទារ​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជ្រើសរើស​បេក្ខជន​បន្ត​វេន​របស់​ក្រុម​ប្រឆាំង​ចេញ​មក​តទល់​ជាមួយ​នឹង​ខ្លួន ប្រសិនបើ​លោក សម រង្ស៊ី មិន​មាន​ភាព​ក្លាហាន​ចេញ​មក​ភ្នាល់​ជាមួយ​រូបលោក​ដោយ​ផ្ទាល់​ទេ​នោះ។ បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ធ្នូ នេះ​ថា...

បទវិភាគ៖ តើ​អ្នក​នយោបាយ​ខ្មែរ​រូប​ណា​គួរតែ​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ?

កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ប្រមាណ ៤០​ឆ្នាំ​កន្លងមក​នេះ បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​លោក។ ភាគី​ខ្មែរ​ពាក់ព័ន្ធ​ដទៃ​ទៀត និង​សហគមន៍​អន្តរជាតិ បាន​ខិតខំ​ចូលរួម​អភិវឌ្ឍ​ដោយ​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ តែ​នៅ​ពុំ​អាច​លើក​ស្ទួយ​ប្រទេស​នេះ​ឱ្យ​ងើប​ផុត​ពី​ជម្រៅ​នៃ​ភាព​ក្រីក្រ​នោះ​បាន។ ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា បាន​ចោទប្រកាន់​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទៅ​មុខ​មិន​រួច គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខ្វះ​អភិបាលកិច្ច​ល្អ និង​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ចាក់ស្រេះ​ស៊ីជម្រៅ​ផ្ទៃក្នុង​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​តែងតែ​លើកឡើង​អំពី​បញ្ហា​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​បែកបាក់​ជាតិ​ទៅវិញ។ បើ​គេ​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក​នេះ គេ​ពិបាក​រក​ឃើញ​ប្រទេស​ណា​មួយ​ដែល​ថា​មិន​ដែល​ជួប​ការ​បែកបាក់​ជាតិ​សោះ​ក្នុង​ប្រវត្តិ​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ប្រទេស​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ...

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន

បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បបួល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន និង​ការ​ចាកចេញ​ពី​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី ប្រសិនបើ​ភាគី​ណា​មួយ​ចាញ់​ល្បែង​ភ្នាល់​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​យក​សំណេរ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត...

មន្ត្រី​បក្ស​ប្រឆាំង​ថា​តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ California អ្នកស្រី យ៉ង់ គីម ក្នុង​នាម​តំណាង​គណៈកម្មាធិការ​សន្តិសុខ​ជាតិ និង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​អាមេរិក ចង់​ឃើញ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ដើម្បី​បាន​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី...

សហ​មេធាវី​ថា​មាន​ក្រុម​អ្នក​នយោបាយ​បញ្ឆេះ​និង​បញ្ឆោត​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ឃោសនា

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ពេលនេះ មាន​ក្រុម​អ្នក​នយោបាយ​បញ្ឆោត និង​ក្រុម​អ្នក​នយោបាយ​បញ្ឆេះ ដែល​កំពុង​តែ​យក​ឈ្មោះ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទៅ​ឃោសនា​ដើម្បី​បោកប្រាស់​ម្ចាស់​ឆ្នោត។ មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ធ្នូ នេះ​ថា ក្រុម​អ្នក​នយោបាយ​បញ្ឆោត និង​បញ្ឆេះ​ទាំងនោះ​តែង​វាយប្រហារ ជេរ​ប្រមាថ...

GDP៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នឹង​គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង​ដូច​ឆ្នាំ​២០១៨​ទៀត​ទេ

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ អះអាង​ថា សេណារីយោ​នយោបាយ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ បាន​លេច​រូបរាង​កាន់តែ​ច្បាស់​ហើយ​ថា គ្មាន​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ដូច​កាលពី​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ទៀត​នោះ​ទេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ថា ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​ស្រដៀង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ វិញ ព្រោះ​ថា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គណបក្ស​ភ្លើង​ទៀន ជាដើម...

តុលាការ​ចាប់ផ្តើម​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ដើម​ឆ្នាំ​២០២២ ក្រោយ​ផ្អាក​ប្រមាណ​២​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​សំណុំរឿង​បទ​ចោទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ សមាសភាព​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៅ​ក្នុង​សវនាការ​នេះ​វិញ​រួម​មាន លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក សេង លាង ចៅក្រម​ប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ប្រឹក្សា ហើយ​មាន​លោក...

Latest news