30 C
Phnom Penh

TAG

វិមជ្ឈការ

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ ដែល​តម្រូវ​ឱ្យ​មន្ត្រី​រាជការ​តាម​ក្រសួង-ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​ចូលរួម​អនុវត្ត​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។ លោក ហ៊ុន សែន អះអាង​ថា ការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ...

Latest news